ខេត្ដរតនគិរី៖ បើតាមអនុប្រធាន មន្ទីរសុខាភិបាលខេត្ដរតនគិរីលោក លី ច័ន្ទរិទ្ធ បានអះអាងឱ្យដឹងនៅថ្ងៃទី៣ ខែធ្នូ ថា ប្រធានមណ្ឌលសុខភាពកាចាញត្រូវ បានដកតំណែងក្រោយពីបណ្ដែតបណ្ដោយ ឱ្យស្ដ្រីម្នាក់ឈឺពោះសម្រាលកូននៅលើបង់ដែលជាកន្លែងអង្គុយរង់ចាំ ។
អនុប្រធានមន្ទីរសុខាភិបាលរូបនេះ បានបញ្ជាក់ថា ការដែលថ្នាក់លើ សម្រេចដកតំណែងប្រធានមណ្ឌលសុខ ភាពកាចាញគឺបន្ទាប់ពីខាងមន្ទីរបានចុះ ទៅស្រាវជ្រាវដល់ផ្ទះស្ដ្រីរងគ្រោះនិងនៅ មណ្ឌលសុខភាពកាចាញ ។ ការចុះស្រាវ ជ្រាវបានរកឃើញថា ស្ដ្រីដែលបានមក សម្រាលកូននៅលើបង់នោះគឺជាការ ធ្វេសប្រហែសនិងគ្មានការទទួលខុសត្រូវ ក្នុងការចាត់ចែងគ្រប់គ្រងបុគ្គលិកពី ប្រធានមណ្ឌលសុខភាពកាចាញតែម្ដង។
លោក លី ច័ន្ទរិទ្ធ អនុប្រធានមន្ទីរ សុខាភិបាលខេត្ដរតនគិរី បានញ្ជាក់ថា ចាប់ពីពេលនេះតទៅមន្ទីរនឹងរឹតបន្ដឹង តាមមណ្ឌលសុខភាពទាំងអស់ត្រូវមាន ការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺ ពិសេសស្ដ្រីមានផ្ទៃ ពោះដោយមិនត្រូវរើសអើងវណ្ណៈឡើយ។
ប្រធានមណ្ឌលសុខភាពកាចាញ ដែលត្រូវបានបញ្ចប់តំណែងមានឈ្មោះ គីង សារ៉ាត់ ត្រូវបានថ្នាក់លើសម្រេច ដកតួនាទីជាប្រធានមណ្ឌលសុខភាព កាចាញកាលពីរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៥ ។
គួររំលឹកថា កាលពីវេលាម៉ោង៥ ព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅ*មណ្ឌលសុខភាពកាចាញ ស្ថិតនៅសង្កាត់ កាចាញ ក្រុងបានលុង មានស្ដ្រីម្នាក់ សម្រាលកូននៅលើបង់ដោយខ្លួនឯង ខណៈដែលស្ដ្រីរូបនេះទៅដល់មណ្ឌល សុខភាពហើយ តែពុំមានគ្រូពេទ្យណា ម្នាក់នៅប្រចាំការ ។
ស្ដ្រីដែលសម្រាលកូនដោយគ្មានគ្រូ ពេទ្យខាងលើនេះឈ្មោះ វ៉ាត់ វ៉ាត អាយុ ២៤ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់កា ចាញ ក្រុងបានលុង មានប្ដីឈ្មោះ ណែត រិទ្ធ អាយុ២៤ឆ្នាំ ជាកម្មករចៀរជ័រកៅស៊ូ នៅឯស្រុកបរកែវ ។
ក្រោយសម្រាលកូនរួចអ្នកស្រី វ៉ាត់ វ៉ាត បានឱ្យដឹងដែរថា កូនដែលកើត មកនេះជាកូនស្រីហើយជាកូនទី៣របស់គាត់ ។ ស្ដ្រីសម្រាលកូនដោយខ្លួនឯង បានបន្ដថា ពេលដែលគាត់ឈឺពោះប្ដី របស់គាត់មិននៅផ្ទះទេគឺបានអ្នកជិត ខាងជួយដឹកបញ្ជូនមកមណ្ឌលសុខភាពកាចាញ ប៉ុន្ដែពេលមកដល់ពុំមាន គ្រូពេទ្យប្រចាំការនោះទេ ហេតុនេះហើយ ទើបគាត់សម្រាលកូនដោយខ្លួនឯង។
លោក ទន់ ពៅ ចៅសង្កាត់កាចាញ បានប្រាប់ឱ្យដឹងថា បញ្ហានេះជារឿង ចៃដន្យពីព្រោះស្ដ្រីរូបនោះទៅដល់មណ្ឌល សុខភាពភ្លាមក៏សម្រាលកូនភ្លាម។ បញ្ហា នេះកាលពីពេលកន្លងទៅធ្លាប់មានម្ដង រួចមកហើយៗលោកក៏បានហៅប្រធាន មណ្ឌលសុខភាពមកណែនាំផងដែរ។ លោកបញ្ជាក់ថា នៅមណ្ឌលសុខភាព កាចាញមានបុគ្គលិកតិចពុំមានគ្រូពេទ្យប្រចាំការគ្រប់គ្រាន់ដើម្បីបម្រើសេវា ជូនអ្នកជំងឺក៏ដូចជាអ្នកសម្រាលកូនទេ ។
ប្រជាពលរដ្ឋដែលមកសម្រាកព្យា បាលនៅមណ្ឌលសុខភាពខាងលើនេះ តែងតែរិះគន់ក្រុមគ្រូពេទ្យប្រចាំការថា ខ្វះសីលធម៌មានអាកប្បកិរិយារើសអើង មិនយកចិត្ដទុកដាក់នឹងអ្នកជំងឺទេហើយ បើអ្នកជំងឺណាមានលុយគ្រូពេទ្យយកចិត្ដទុកដាក់បន្ដិច ៕
ដោយ៖ សហការី