ភ្នំពេញ៖ បុរសជនជាតិអង់គ្លេសដេកស្លាប់ ក្នុងបុរីសាន់វ៉េ ខណ្ឌទួលគោករហូតដល់ធុមភ្លិនស្អុយទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចកាលពីវេលាម៉ោង១២និង១៥នាទី ថ្ងៃទី០៣ខែ១២ឆ្នាំ២០១៥ នៅចំណុចផ្ទះលេខB12ផ្លូវ oak Avenuf ក្រុម១៦ ភូមិ៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ។
ជនរងគ្រោះមានឈ្មោះ Malcolom andrew Gill អាយុ៦៣ឆ្នាំ ជនជាតិអង់គ្លេស ស្នាក់នៅផ្ទះកើតហេតុ មុខរបរ អ្នកគ្រប់គ្រងសន្តិសុខឯកជនG4S កាន់លិខិតឆ្លងដែនលេខ 761320080 ចុះថ្ងៃទី២២ខែ៣ឆ្នាំ២០១១។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចខណ្ឌទួលគោក បានឲ្យដឹងថា នៅមុនពេលកើតហេតុវេលាម៉ោង០៩និង៣០ព្រឹកនាទីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥ ស្រាប់តែបុគ្គលិកបុរីសាន់វ៉េពុំស្គាល់ឈ្មោះភេទស្រីបានទូរស័ព្ទប្រាប់ម្ចាស់ផ្ទះថាជនជាតិអង់គ្លេសរូបនោះមិនឃើញចេញទៅធ្វើការពីរបីថ្ងៃហើយ ដោយមិត្តរបស់ជនរងគ្រោះបានមកតាមដល់ផ្ទះតែមិនបានជួបឡើយ ក៏ត្រឡប់ទៅវិញ។
ចំណែកម្ចាស់ផ្ទះបានមកមើលដែរក្រោយបានទទួលព័ត៌មាននេះតែមិនបានចូលក្នុងផ្ទះទេ។ ដោយឃើញផ្ទះដែលជនបរទេសជួលនោះមានសភាពងងឹតពេកម្ចាស់ផ្ទះក៍ត្រលប់ទៅវិញ។ លុះដល់ម៉ោង១១និង១៥នាទីថ្ងៃទី០៣ខែ១២ឆ្នាំ២០១៥ ទើបម្ចាស់ផ្ទះបានមកម្តងទៀតហើយមានការសង្ស័យទើបរាយការណ៍ជូនសមត្ថកិច្ចធ្វើការចុះមកត្រួតពិនិត្យ។
ក្រោយពេលសមត្ថកិច្ចមកដល់ចូលទៅក្នុងផ្ទះធ្វើការត្រួតពិនិត្យស្រាប់តែឃើញបន្ទប់គេងរបស់ជនរងគ្រោះជាជនជាតិអង្គគ្លេសមិនបានបិទទ្វារ ក៍ម្ចាស់និងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្រលេកទៅមើលក្នុងបន្ទប់ស្រាប់តែឃើញជនរងគ្រោះនោះដេកស្លាប់បាត់ទៅហើយ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច្ឆ័យរួចហើយ សន្និដ្ឋានរបស់នគរបាលបច្ចេកទេសកោសលវិច្ឆ័យ គឺជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង។
ចំនែកឯសាកសពត្រូវបានដឹកយកទៅដំកល់នៅមន្ទីរ រុស្សី៕
ដោយ៖ ស ដារ៉ា