ភ្នំពេញ៖ នៅទីស្ដីការក្រសួងការពារ ជាតិ កាលពីថ្ងៃទី៣ ខែធ្នូ មានរៀបចំ សិក្ខាសាលាបូកសរុបការងារយេនឌ័រក្នុង កងយោធពលខេមរភូមិន្ទ(ខ.ភ.ម) ឆ្នាំ២០១៥ និងទិសដៅឆ្នាំ២០១៦ ក្រោម អធិបតីភាពលោកស្រី ដាំ ដារីនី រដ្ឋលេខា ធិការ និងជាប្រធានក្រុមការងារយេន ឌ័រក្រសួងការពារជាតិ, លោកស្រីខេង សំវ៉ាដា រដ្ឋលេខាធិការក្រសួងកិច្ចការ នារី ព្រមទាំងមានការចូលរួមពីនាយ ទាហាន២៥០នាក់ ក្នុងនោះមានយុទ្ធនារី ១៨៥នាក់ ។
លោកស្រី ដាំ ដារីនី បានស្វាគមន៍ និងបង្ហាញរបាយការណ៍សកម្មភាពរបស់ ក្រុមការងារយេនឌ័រ ដែលបានអនុវត្ដក្នុង ឆ្នាំ២០១៥កន្លងមក និងដោយមានការ យកចិត្ដទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋា ភិបាលលើកកម្ពស់សមភាពយេនឌ័រស្ដ្រីចូលរួមនៅគ្រប់រចនាសម្ព័ន្ធរដ្ឋាភិបាល កសាងស្ដារនិងអភិវឌ្ឍន៍មាតុភូមិកាន់ តែប្រសើរឡើង ។
ដោយមានការកយកចិត្ដទុកដាក់ពី ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ ធ្វើឱ្យ សកម្មភាពយេនឌ័រ ក្នុងខ.ភ.ម មានការ ប្រែប្រួលគួរឱ្យកត់សម្គាល់ កន្លងមក យើងបានរៀបចំទិវានារីអន្ដរជាតិ៨មីនា ជារៀងរាល់ឆ្នាំចុះសាកសួរសុខទុក្ខដល់ នាយ និងពលទាហានគ្រួសារកងទ័ពតាម បណ្ដាកងឯកភាព និងទិសជួរមុខ ដោយ បានរៀបចំវគ្គបណ្ដុះបណ្ដាល ការងារ យេនឌ័រ និងផ្សព្វផ្សាយច្បាប់ទាក់ទងនិង អំពើហិង្សាក្នុងគ្រួសារច្បាប់ស្ដីពីការជួញ ដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ (ស្ដ្រីនិងកុមារ) ។ ជាក់ស្ដែងថ្មីៗនេះក្រុម ការងារយេនឌ័របានចុះសាកសួរសុខទុក្ខ ឈ្វេងយល់ពីការអនុវត្ដការងារ ក៏ដូចជា បញ្ហាប្រឈមពង្រឹង និងពង្រីកក្រុមការ ងារចាប់ពីថ្នាក់ក្រសួងរហូតដល់តំបន់ ប្រតិបត្ដិការសឹក ។
សិក្ខាសាលាក៏បានអញ្ជើញលោក ស្រី ខេង សំវ៉ាដា ផ្ដល់កិត្ដិយសបង្ហាញ ប្រធានបទស្ដីពីស្ដ្រីនិងអាស៊ានចែកជូនដល់កម្មសិក្សាការីចូលរួមឈ្វេងយល់ បន្ថែមអំពីការត្រៀមខ្លួនក្នុងសមាហរណកម្មអាស៊ាននិងឈានមកដល់នៅពេល ឆាប់ៗខាងមុខនេះ ។
លោកស្រីវរសេនីយ៍ត្រី កែ ឡេង ម្ចាស់មេដាយមាសពិភពលោក២ជំនាន់ ប្រភេទកីឡាប៉េតង់ឋិតក្នុងកងយោធពលខេមរភូមិន្ទក៏បានធ្វើបង្ហាញពីបទពិសោធន៍ និងជោគជ័យក្នុងការងារកីឡារបស់លោកស្រី ។ ក្នុងនោះក៏មានវាគ្មិនមកពីកងរាជ អាវុធហត្ថយោធភូមិភាគទី៥បង្ហាញពី ការប្រយុទ្ធប្រឆាំងការជួញដូរស្ដ្រីនិងកុមារ ព្រមទាំងសកម្មភាពការងារយេនឌ័ររបស់យោធភូមិភាគដែលបានអនុវត្ដកន្លងមក ។
នៅទីបញ្ចប់លោកស្រី ដាំ ដារីនីបាន ថ្លែងអំណរគុណចំពោះអស់លោក លោក ស្រី យុទ្ធនារីទាំងអស់ដែលបានចូលរួមនិង ចំណាយពេលដ៏មានតម្លៃចែករំលែក បទពិសោធន៍ល្អគ្រប់សកម្មភាពការងារ ទាំងលើឆាកជាតិនិងអន្ដរជាតិ ។ លោក ស្រីសង្ឃឹមនិងជឿជាក់ថា តាមរយៈសិក្ខា សាលានេះបងប្អូនយុទ្ធនារីនឹងទទួលបាន ការងារបន្ដទៀតនូវគំរូជោគជ័យដើម្បី អភិវឌ្ឍន៍ខ្លួន កងឯកភាព និងសង្គមជាតិ ឱ្យបានកាន់តែប្រសើរឡើង ៕
ដោយ៖ សុខដុម