អ្នកផលិតកម្មវិធី កញ្ញាឯកចក្រវាឡ បញ្ចេញសារលើកទឹកចិត្តកញ្ញាឯកកម្ពុជា រឿន ណាត

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីលេចចេញរឿងរ៉ាវយល់ច្រឡំចំពោះការមាក់ងាយ កញ្ញាឯកកម្ពុជាពីសំណាក់កញ្ញាឯកមកពីប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិកនោះ ពេលនេះ មានការបញ្ចេញសារលើកទឹកចិត្តដោយចំហរ ជូនចំពោះកញ្ញាឯក កម្ពុជា កញ្ញា រឿន ណាតហើយ ។ សាrបានលើកទឹកចិត្តឲ្យនាងបន្ត តស៊ូធ្វើដំណើរចូលរួមប្រកួតដោយភាពជឿជាក់ ។

ថ្មីៗនេះ មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីមានការកាត់តវីដេអូ អំពីការនិយាយតាមបណ្តាញសង្គមរបស់កញ្ញាឯក មកពីប្រទេសអូស្ត្រាលី អាមេរិក និងកូឡំប៊ី និយាយមើលងាយការប្រើប្រាស់ភាសាអង់គ្លេសរបស់កញ្ញាឯក មកពីកម្ពុជា ។ កញ្ញា រឿន ណាត បានរៀបរាប់បកស្រាយទាំងទឹកភ្នែកថា គឺជារឿងយល់ច្រឡំតែប៉ុណ្ណោះ ។

បន្ថែមលើលការបញ្ជាក់របស់កញ្ញាឯក កកម្ពុជាគេហទំព័រដែលគ្រប់គ្រងដោយគណកម្មការបវរកញ្ញាចក្រវាឡ បានបញ្ចេញសាមួយដើម្បីសម្រួលដល់អារម្មណ៍ កញ្ញាឯកកម្ពុជាដែលក្នុងសារនោះមានអត្ថន័យជួយលើកទឹកចិត្តកញ្ញា រឿន ណាត ដោយដកស្រង់សម្តីកញ្ញាឯកចក្រវាឡឆ្នាំ២០១២ មកពីប្រទេសហ្វីលីពីនបានលើកឡើងថាការមិនអាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ មិនមែនជាឧបសគ្គសម្រាប់ការទទួលពានរង្វាន់នោះទេ ។ ពួកគេបានជួនពរ និងជំរុញឲ្យកញ្ញាឯកមកពីកម្ពុជា បន្តការប្រឹងប្រែងតស៊ូឆ្ពោះទៅមុខបន្តផងដែរ

គួរបញ្ជាក់ដែរថាជាតំណាងកម្ពុជាកញ្ញារឿនស៊ីណាតបានចេញ ដំណើរទៅចូលរួមប្រកួតសម្រស់ក្នុងកម្មវិធីលំដាប់ពិភពលោកគឺកម្មវិធីប្រលងបវរកញ្ញាចក្រវាល២០១៨ (Miss Universe 2018 ) ដែលបាននិងកំពុងប្រព្រឹត្តិទៅនៅទីក្រុងបាងកកប្រទេសថៃដែលមានកញ្ញាឯកមកពីបណ្តាប្រទេស៧៣នៅជុំវិញសាកលលោកចូលរួម ។

តាមរយៈការបកស្រាយរបស់កញ្ញាឯកកម្ពុជាកញ្ញារឿន ណាត បានលើកឡើងថាគឺជារឿងយល់ច្រឡំដែលមានបណ្តាញសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានចែករំលែក និងបញ្ចេញទស្សនៈជាមួយពាក្យមិនល្អជាច្រើន វាយប្រហាលើកញ្ញាឯកមកពីប្រទេសអូស្ត្រាលីថា បាននិយាយមើលងាយកញ្ញាឯកមកពីកម្ពុជាថា មិនបានប្រើប្រាស់ភាសាអង់គ្លេសបានល្អ ។

ការចែករំលែក និងពាក្យវាយប្រហាខ្លាំងៗនេះបានបង្កើតឲ្យមានការខកចិត្ត និងសោកស្តាយពីកញ្ញាថា ជារឿងយល់ច្រឡំនិងជារឿងមិនគួរឲ្យកើតមាន ។ នាងបញ្ជាក់បន្ថែមថា កញ្ញាឯកទាំងបីដែលបាននិយាយលើបណ្តាញសង្គមកន្លងមក គឺជាការបង្ហាញពីក្តីអាណិតអាសូរចំពោះនាង ដែលប្រើប្រាស់ភាសាអង់គ្លេសមិនច្រើនដែលធ្វើឲ្យនាងឯកកាជាងកញ្ញាឯកមកពីប្រទេសដទៃ ។

នាងថា ពួកគាត់ទាំងបីពិតជាស្រលាញ់និងចូលចិត្តនាងខ្លាំង ហើយពួកគេតែងលើកទឹកចិត្តនាងជានិច្ច ។ នាងថាការយល់ច្រឡំបានធ្វើឲ្យអ្នកគាំទ្រខ្លះប្រើប្រាស់ពាក្យមិនល្អរហូតដល់កញ្ញាឯកមកពីប្រទេសអូស្ត្រាលីសុំទោសនាងហើយកញ្ញាឯករូបនេះយំ មិនឈប់ព្រោះរងពាក្យមើលងាយនិងប្រមាថដោយពាក្យធ្ងន់ៗមកលើនាង ៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print