សង្ស័យស្រវឹងស្រា ចុះមុជទឹកនៅរង្វង់មូលនាងមឆ្ឆាលង់ទឹកស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាចុះងូតទឹកស្រះរង្វង់មូលនាងមឆ្ឆារលង់ស្លាប់បាត់បង់ជីវិតបង្ករការផ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរកាលពីវេលាម៉ោង០២និង១៥នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចរង្វង់មូលនាងមឆ្ឆារ (រង្វង់មូលផ្សាដើមថ្កូវ) ក្នុងសង្កាត់ផ្សាដើមថ្កូវខណ្ឌចំកាមន រាជធានីភ្នំពេញ។
ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
ប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសខាងលើអង្គុយនៅកន្លែងកើតហេតុក្នុងលក្ខណះទំនងជាស្រវឹងស្រា។ លុះក្រោយមកស្រាប់តែលង់ទឹកស្លាប់តែម្ដង។ ប្រភពខ្លះទៀតបានអោយដឹងថា ទំនងជាគាត់ស្រវឹងស្រាហើយចុះងូតទឹកទើបបណ្ដាលអោយស្លាប់បែបនេះ។
 ក្រោយពីកើតហេតុសមត្ថកិច្ចបានហៅរថយន្ដសាមុយដឹកសពជនរងគ្រោះទៅដំកល់នៅវត្តសន្សំកុសល់ដើម្បីរងចាំសាច់ញាត្តិធ្វើបុណ្យតាមប្រពៃណី៕សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print