យុទ្ធ​នារី​ក្រសួងការពារជាតិ​ជួបជុំ​បូក​ សរុប​ការងារ​យេ​ន​ឌ័​រ​ឆ្នាំ​២០១៥​និង​ទិស​ដៅ​ឆ្នាំ​២០១៦

ចែករំលែក៖

​ភ្នំពេញ​៖​ នៅ​ទីស្ដីការក្រសួង​ការពារ​ ជាតិ​ កាលពី​ថ្ងៃ​ទី​៣​ ខែធ្នូ​ មាន​រៀបចំ​ សិក្ខាសាលា​បូក​សរុប​ការងារ​យេ​ន​ឌ័​រ​ក្នុង​ កង​យោធពលខេមរភូមិន្ទ​(​ខ​.​ភ​.​ម​)​ ឆ្នាំ​២០១៥​ និង​ទិស​ដៅ​ឆ្នាំ​២០១៦​ ក្រោម​ អធិបតីភាព​លោកស្រី​ ដាំ​ ដា​រី​នី​ រដ្ឋ​លេខា​ ធិ​ការ​ និង​ជា​ប្រធាន​ក្រុមការងារ​យេ​ន​ ឌ័​រ​ក្រសួងការពារជាតិ​,​ លោកស្រី​ខេ​ង​ សំ​វ៉ា​ដា​ រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​ នារី​ ព្រមទាំង​មានការ​ចូលរួម​ពី​នាយ​ ទាហាន​២៥០​នាក់​ ក្នុង​នោះ​មាន​យុទ្ធ​នារី​ ១៨៥​នាក់​ ។​

IMG_7328 copy

​លោកស្រី​ ដាំ​ ដា​រី​នី​ បាន​ស្វាគមន៍​ និង​បង្ហាញ​របាយការណ៍​សកម្មភាព​របស់​ ក្រុមការងារ​យេ​ន​ឌ័​រ​ ដែល​បាន​អនុវត្ដ​ក្នុង​ ឆ្នាំ​២០១៥​កន្លង​មក​ និង​ដោយ​មានការ​ យកចិត្ដទុកដាក់​ពី​សំណាក់​ប្រមុខ​រាជរ​ដ្ឋា​ ភិ​បាល​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​ស្ដ្រី​ចូលរួម​នៅ​គ្រប់​រចនាសម្ព័ន្ធ​រដ្ឋាភិបាល​ កសាង​ស្ដារ​និង​អភិវឌ្ឍន៍​មាតុភូមិ​កាន់​ តែ​ប្រសើរ​ឡើង​ ។​

​ដោយ​មានការ​ក​យកចិត្ដទុកដាក់​ពី​ ថ្នាក់ដឹកនាំ​ ក្រសួងការពារជាតិ​ ធ្វើ​ឱ្យ​ សកម្មភាព​យេ​ន​ឌ័​រ​ ក្នុង​ខ​.​ភ​.​ម​ មានការ​ ប្រែប្រួល​គួរ​ឱ្យ​កត់សម្គាល់​ កន្លង​មក​ យើង​បាន​រៀបចំ​ទិវា​នារី​អន្ដរជាតិ​៨​មីនា​ ជា​រៀង​រាល់​ឆ្នាំ​ចុះ​សាកសួរ​សុខទុក្ខ​ដល់​ នាយ​ និង​ពល​ទាហាន​គ្រួសារ​កងទ័ព​តាម​ បណ្ដា​កងឯកភាព​ និង​ទិស​ជួរ​មុខ​ ដោយ​ បាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ ការងារ​ យេ​ន​ឌ័​រ​ និង​ផ្សព្វផ្សាយ​ច្បាប់​ទាក់ទង​និង​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ច្បាប់​ស្ដី​ពី​ការ​ជួញ​ ដូរ​មនុស្ស​ និង​អំពើ​អាជីវកម្ម​ផ្លូវភេទ​ (​ស្ដ្រី​និង​កុមារ​)​ ។​ ជាក់ស្ដែង​ថ្មីៗ​នេះ​ក្រុម​ ការងារ​យេ​ន​ឌ័​របា​ន​ចុះ​សាកសួរ​សុខទុក្ខ​ ឈ្វេងយល់​ពី​ការ​អនុវត្ដ​ការងារ​ ក៏​ដូច​ជា​ បញ្ហា​ប្រឈម​ពង្រឹង​ និង​ពង្រីក​ក្រុម​ការ​ ងារ​ចាប់ពី​ថ្នាក់​ក្រសួង​រហូត​ដល់​តំបន់​ ប្រតិបត្ដិការ​សឹក​ ។​

​សិក្ខាសាលា​ក៏​បាន​អញ្ជើញលោក​ ស្រី​ ខេ​ង​ សំ​វ៉ា​ដា​ ផ្ដល់​កិត្ដិយស​បង្ហាញ​ ប្រធានបទ​ស្ដី​ពី​ស្ដ្រី​និង​អាស៊ាន​ចែក​ជូន​ដល់​កម្មសិក្សាការី​ចូលរួម​ឈ្វេងយល់​ បន្ថែម​អំពី​ការ​ត្រៀមខ្លួន​ក្នុង​សមាហរណកម្ម​អាស៊ាន​និង​ឈាន​មក​ដល់​នៅ​ពេល​ ឆាប់ៗ​ខាង​មុខ​នេះ​ ។​

​លោកស្រី​វរសេនីយ៍ត្រី​ កែ​ ឡេ​ង​ ម្ចាស់​មេដាយមាស​ពិភពលោក​២​ជំនាន់​ ប្រភេទ​កីឡា​ប៉េតង់​ឋិត​ក្នុង​កង​យោធពលខេមរភូមិន្ទ​ក៏​បាន​ធ្វើ​បង្ហាញ​ពី​បទ​ពិសោធន៍​ និង​ជោគជ័យ​ក្នុង​ការងារ​កីឡា​របស់​លោកស្រី​ ។​ ក្នុង​នោះ​ក៏​មាន​វាគ្មិន​មក​ពី​កង​រាជ​ អាវុធហត្ថ​យោធភូមិ​ភាគ​ទី​៥​បង្ហាញ​ពី​ ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​ស្ដ្រី​និង​កុមារ​ ព្រមទាំង​សកម្មភាព​ការងារ​យេ​ន​ឌ័​រ​របស់​យោធភូមិ​ភាគ​ដែល​បាន​អនុវត្ដ​កន្លង​មក​ ។​

​នៅ​ទី​បញ្ចប់​លោកស្រី​ ដាំ​ ដា​រី​នី​បាន​ ថ្លែងអំណរគុណ​ចំពោះ​អស់លោក​ លោក​ ស្រី​ យុទ្ធ​នារី​ទាំងអស់​ដែល​បាន​ចូលរួម​និង​ ចំណាយពេល​ដ៏​មាន​តម្លៃ​ចែករំលែក​ បទ​ពិសោធន៍​ល្អ​គ្រប់​សកម្មភាព​ការងារ​ ទាំង​លើ​ឆាក​ជាតិ​និង​អន្ដរជាតិ​ ។​ លោក​ ស្រី​សង្ឃឹម​និង​ជឿជាក់​ថា​ តាម​រយៈ​សិក្ខា​ សាលា​នេះ​បងប្អូន​យុទ្ធនា​រីនឹង​ទទួល​បាន​ ការងារ​បន្ដ​ទៀត​នូវ​គំរូ​ជោគជ័យ​ដើម្បី​ អភិវឌ្ឍន៍​ខ្លួន​ កងឯកភាព​ និង​សង្គម​ជាតិ​ ឱ្យ​បាន​កាន់តែ​ប្រសើរ​ឡើង​ ៕​

...

ដោយ៖ សុខដុម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print