ព្រឹត្ដិការណ៍​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​ តុង​មាន​កីឡាករ​ចូលរួម​៨.៥០០​នាក់​

ចែករំលែក៖

​ភ្នំពេញ​៖​ ព្រឹត្ដិការណ៍​រត់ប្រណាំង​ ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្ដរជាតិ​អង្គរ​ខួប​ លើក​ទី​២០​ឆ្នាំ​មាន​អត្ដ​ព​លិ​ក​ចូលរួម​ ប្រមាណ​៨.៥០០​នាក់​ ខណៈ​ដែល​ព្រឹត្ដិ​ ការណ៍​ប្រណាំង​កង់​មាន​អ្នកចូលរួម​សរុប​ ៤០០​នាក់​ និង​ចាប់ផ្ដើម​នៅ​ព្រឹក​ថ្ងៃ​ទី​ ៥-៦​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ក្នុង​បរិវេណ​ ប្រាសាទអង្គរវត្ដ​ ។​

rds

​ចំនួន​អ្នក​ចុះ​ឈ្មោះ​ចូលរួម​សម្រាប់​ ទិវា​រត់ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​ នៅ​ខេត្ដសៀមរាប​ដែល​ជា​ខួប​លើក​ទី​ ២០​ឆ្នាំ​ក្នុង​ការ​បង្កើត​ឱ្យ​មាន​ព្រឹត្ដិការណ៍​នេះ​ឡើង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ជាតិ​ឱ្យ​ចូល​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ដ​ ដែល​ជា​សម្បត្ដិ​បេតិកភណ្ឌ​ពិភពលោក​។​

​លោក​ វ៉ា​ត់​ ចំរើន​ អគ្គលេខាធិការ​ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នគរវត្ដ​តាម​ ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​៣​ ខែធ្នូ​ ឆ្នាំ​ ២០១៥​ម្សិលមិញ​ថា​ ចំពោះ​ព្រឹត្ដិការណ៍​ រត់ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្ដរ​ ជាតិ​អង្គរ​ឆ្នាំ​នេះ​ មាន​កីឡាករ​កីឡាការិនី​ ចូលរួម​សរុប​៨.៥០០​នាក់​បើ​ធៀប​កាល​ ពី​ឆ្នាំ​២០១៤​កន្លង​ទៅ​មានការ​កើនឡើង​ ចំនួន​២០​ភាគរយ​ ។​ តួលេខ​ខាងលើ​នេះ​ ពុំ​បាន​កើនឡើង​តាម​ការ​រំពឹង​ទុក​របស់​ ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍​ និង​ NOCC​ នោះ​ឡើយ​ ។​

​លោក​បាន​បន្ដ​ទៀត​ថា​ នៅ​វេលា​ ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​៦​ ខែធ្នូ​ ឆ្នាំ​២០១៥​ អ្នក​ រត់ប្រណាំង​ទាំងអស់​នឹង​ត្រូវ​ទៅ​ជួបជុំ​គ្នា​ នៅ​មុខ​ប្រាសាទអង្គរវត្ដ​ដើម្បី​ត្រៀម​រត់​ តាម​វិញ្ញាសា​ដែល​ពួក​គេ​បាន​ចុះ​ឈ្មោះ​ ជាមួយ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ ។​ ចំណែកឯ​វិញ្ញាសា​មាន​ដូច​ជា​រត់​ចម្ងាយ​ ២១​គីឡូម៉ែត្រ​ បុរស​-​នារី​,​ ១០​គីឡូម៉ែត្រ​ បុរស​-​នារី​ និង​៣​គីឡូម៉ែត្រ​ បុរស​-​នារី​ ដែល​ជា​វិញ្ញាសា​សម្រាប់​បងប្អូន​ប្រជា​ ពលរដ្ឋ​ចង់​ចូលរួម​រត់​កម្សាន្ដ​ជា​លក្ខណៈ​ គ្រួសារ​ក្នុង​ន័យ​អបអរសាទរ​ខួប​លើក​ទី​ ២០​ទិវា​រត់ប្រណាំង​អន្ដរជាតិ​អង្គរ​ដែល​ រៀបចំ​ដោយ​ក្រសួងទេសចរណ៍​ និង​គណៈ​ ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ក្នុង​ ចំណោម​អត្ដ​ព​លិ​ក​៨.៥០០​នាក់​ខាងលើ​ មាន​ជនបរទេស​៤.០០០​នាក់​ មក​ពី​៧៥​ ប្រទេស​ ។​ ចំណែកឯ​ប្រជាពលរដ្ឋ​ខ្មែរ​ មាន​ចំនួន​៥.០០០​នាក់​មក​ពី​ទូ​ទាំង​ ប្រទេស​ ។​

​អគ្គលេខាធិការ​រូប​នេះ​បាន​បញ្ជាក់​ ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ មាន​ ព្រឹត្ដិការណ៍​មួយទៀត​ គឺ​ការ​ជិះ​កង់​ដើម្បី​ ប្រមូល​ថវិកា​ជួយ​ដល់​កុមារ​កំព្រា​នៅ​*​មន្ទីរពេទ្យ​គន្ធ​បុ​បា្ព​រួម​ជាមួយ​អង្គការ​ ដែល​មាន​សកម្មភាព​ទៅ​លើ​កុមារ​ និង​ ប្រជាពលរដ្ឋ​ក្រីក្រ​ ។​

​លោក​បាន​អះអាង​ថា​ ការ​ជិះ​កង់​ ដើម្បី​ទ្រទ្រង់​មូលនិធិ​ជួយ​សង្គ្រោះ​កុមារ​កម្ពុជា​ខាងលើ​នេះ​មាន​អ្នកចូលរួម​ជិះ​ កង់​ប្រមាណ​ជាង​៤០០​នាក់​ភាគច្រើន​ជា​ ជនបរទេស​ ។​ សម្រាប់​វិញ្ញាសា​ប្រកួត​ មាន​ដូច​ជា​ ជិះ​ចម្ងាយ​១០០​គីឡូម៉ែត្រ​ បុរស​-​នាទី​,​ ៣០​គីឡូម៉ែត្រ​ បុរស​-​នារី​ និង​១៧​គីឡូម៉ែត្រ​ បុរស​-​នារី​ នៅ​មុខ​ ទី​លានជល់ដំរី​ ។​

​ដោយ​លោក​ សែ​ម​ ផល្លា​ មន្ដ្រី​ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​ ប្រាប់​អ្នក​យក​ព័ត៌មាន​នគរវត្ដ​ឱ្យ​ដឹង​ថា​ ចំពោះ​ទិវា​រត់ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្ដរជាតិ​អង្គរ​ខួប​លើក​ទី​២០​មាន​ លក្ខណៈ​ល្អ​ប្រសើរ​ជាង​ឆ្នាំ​កន្លង​ទៅ​ ដោយ​គណៈកម្មការ​បាន​រៀបចំ​ផ្លូវ​ និង​ សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ​ដែល​កីឡាករ​ កីឡាការិនី​ត្រូវ​រត់​រក្សា​ឱ្យ​បាន​នូវ​សុខ​ សុវត្ថិភាព​ដើម្បី​បម្រើ​ដល់​ភ្ញៀវ​ជាតិ​ និង​អន្ដរជាតិ​មក​កម្សាន្ដ​នៅ​ប្រាសាទ​អង្គរ​ របស់​យើង​ ។​

​លោក​បាន​បញ្ជាក់​ថា​ សម្រាប់​វិ​ញ្ញា​ សា​រត់​ចម្ងាយ​ស​២១​គីឡូម៉ែត្រ​មាន​កីឡា​ ករ​កីឡាការិនី​សរុប​៣.០០០​នាក់​,​ វិ​ញ្ញា​ សា​រត់​ចម្ងាយ​១០​គីឡូម៉ែត្រ​មាន​កីឡា​ ករ​កីឡាការិនី​៣.០០០​នាក់​ និង​វិញ្ញាសា​ រត់​ចម្ងាយ​៣​គីឡូម៉ែត្រ​មាន​កីឡាករ​ កីឡាការិនី​២.៥០០​នាក់​ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៤​កន្លង​ទៅ​មានការ​កើនឡើង​១៥​ទៅ​២០​ភាគរយ​ ៕​

rimees

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print