ក្រុមហ៊ុន​ខ្មែរ​អង្គរ​ដែល​ដកហូត​ដី​ព្រៃ​សម្បទាន​សេដ្ឋកិច្ច​នោះ​ឥឡូវ​កំពុង​លួច​កាប់​ព្រៃឈើ​

ចែករំលែក៖

​ខេត្តសៀមរាប​៖​ ក្រុមហ៊ុន​ខ្មែរ​អង្គរ​ មា​នទី​តាំងនៅ​ក្នុងភូមិ​សាស្ដ្រ​ ស្រុក​កែវ​ សីមា​ជា​តំបន់​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ ស្គាល់​ច្បាស់​ថា​ ជា​ដែនដី​គ្រប់គ្រង​ដោយ​ ដែន​អភិរក្ស​វិជ្ជាជីវៈ​ចម្រុះ​ ដែល​ត្រូវ​បាន​ បញ្ឈប់​សិទ្ធិ​ជា​ស្ថាពរ​អស់​រយៈពេល​យូរ​ ខែ​មក​ហើយ​នោះ​ឥឡូវ​គេ​បានឃើញ​វត្ដ​មាននៅ​ក្នុង​ទឹកដី​ស្រុក​កែវ​សីមា​និង​ស្រុក​ពេ​ជ្រា​ដា​ នៅ​ភូមិ​ពូ​ទង់​ចំណុច​ខ្វាវ​ អូរ​ទេរ​ អ​ន្ទ្រ​ង​ដោយ​ធ្វើ​សកម្មភាព​កាប់​ឈើ​ ។​

nkw_1 copy

​បើ​តាម​សេចក្ដីរាយការណ៍​ពី​ប្រជា​ ពលរដ្ឋ​រស់នៅ​តំបន់​ដាច់​ស្រយាល​នេះ​ បាន​បញ្ជាក់​ថា​ គេ​ឃើញ​រថយន្ដ​ប្រភេទ​ បា​កុង​ជា​ច្រើន​គ្រឿង​ដឹកឈើ​ក្នុង​មួយ​ថ្ងៃៗ​មិន​តិច​ជាង​៤០​ទៅ​៥០​គ្រឿង​នោះ​ទេ​ ដោយ​ដឹកឈើ​ប្រភេទ​សុ​ក្រំ​ពេញៗ​ឆ្លង​ កាត់​តំបន់​ខាងលើ​និង​ឆ្លង​អូរ​ទេរ​មក​ត្រើយម្ខាង​ទៀត​នៅ​តំបន់​នោះ​ក្រុមហ៊ុន​មាន​ ភ្នាក់ងារ​ដាក់​ពង្រាយ​ចាប់តាំងពី​ភូមិ​អូរ​ខ្លា​ រហូត​ដល់​តំបន់​ដែល​កាប់​ឈើ​ បើ​ មាន​មនុស្ស​ ប្លែក​ ឬ​ ចំឡែក​មុខ​ណា​ទៅ​ ដល់ទី​នោះ​ គឺ​ភ្នាក់ងារ​គេ​រាយការណ៍​ ទៅ​ភ្លាម​ ។​ កុំ​ថា​ ឡើយ​មាន​រថយន្ដ​ដឹក​ ឈើ​សូ​ម្បី​តែ​រថយន្ដ​ទទេ​ក៏​គេ​មិន​ឱ្យ​ចូល​ដែរ​ព្រោះ​ខ្លាច​សារព័ត៌មាន​ថត​យក​រូបភាព​បាន​ ។​

​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​មាននៅ​ចំណុច​អូរ​ខ្ទង់​រៀងរាល់ថ្ងៃ​មិន​តិច​រថយន្ដ​ទេ​ ។​ ករណី​ខាងលើ​មេ​ ការ​ក្រុមហ៊ុន​ខ្មែរ​អង្គរ​មិន​អាច​ទំនាក់ទំនង​ តាម​ទូរស័ព្ទ​បាន​ទេ​ ព្រោះ​ពេល​ទូរស័ព្ទ​ ចូល​មិន​មាន​អ្នក​លើក​ ។​ បើ​តាម​ការ​ប៉ាន់​ ប្រមាណ​របស់​បងប្អូន​ដែល​ឧស្សាហ៍​ចេញចូល​នៅ​ទីកន្លែង​នោះ​គាត់​បានឱ្យ​យើង​ ដឹង​ថា​ ឈើ​ប្រភេទ​សុ​ក្រំ​ ក្នុង​រដូវប្រាំង​ នេះ​នឹង​រលាយ​អស់​ជា​មិន​ខាន​នៅ​ចំណុច​ អូរ​ខ្ទង់​ ក្នុងភូមិ​ពូ​ទង់​ ស្រុក​កែវ​សីមា​ ខេត្ដ​មណ្ឌល​គី​រី​ ប្រសិនបើ​សមត្ថកិច្ច​ អាជ្ញាធរ​ដែនដី​រដ្ឋអំណាច​ព្រងើយកន្ដើយ​ ទៀត​នោះ​ ។​

​គួរ​បញ្ជាក់​ដែរ​ថា​ ចំណុច​អូរ​ខ្ទង់​នេះ​ នៅ​ក្រោម​ការ​គ្រង​របស់​លោក​រឿង​ សុ​ផាត​ប្រធាន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា​ និង​លោក​សម្រង់​ឌី​វិចិត្រ​ ប្រធាន​ដែន​ជម្រក​ភ្នំ​ព្រិច​ ។​ សកម្មភាព​ អនាធិបតេយ្យ​កាប់​បំផ្លាញ​ព្រៃឈើ​របស់​ ក្រុមហ៊ុន​គឺ​គ្មាន​ស្ថាប័ន​ជំនាញ​ណាមួយ​ យក​ភ្នែក​មើល​ទេ​ ដោយសារ​ត្រូវ​ដង​ត្រូវ​ ផ្លែ​គ្នា​ទើប​បានជា​ក្រុមហ៊ុន​ខ្មែរ​អង្គរ​កាប់​ឈើ​ហួស​ដែន​កំណត់​យក​មក​កែ​ច្នៃ​នៅ​ ក្នុង​ក្រុមហ៊ុន​ដើម្បី​យក​ទៅ​លក់​នៅ​ប្រទេស​ជិតខាង​ ៕​

...

ដោយ៖ ហេង​ ន​រិ​ន្ទ្រ​ន៍​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print