ប្រកាស​រំសាយ​គណៈកម្មការ​អាជ្ញាកណ្ដាល​និង​ចៅក្រម​សង្វៀន​ប្រដាល់​ TV5

ចែករំលែក៖

​ភ្នំពេញ​៖​ បន្ទាប់​ពី​បាន​ប្រកួត​បញ្ចប់​ កម្មវិធី​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​ ដណ្ដើម​ពានរង្វាន់​ចំនួន​២​កម្មវិធី​នៅ​ សង្វៀន​ប្រដាល់​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​ កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​ប្រធាន​សហ​ ព័ន្ធ​កីឡាប្រដាល់​កម្ពុជា​លោក​ តែម​ ម៉ឺន​ បាន​ប្រកាស​រំសាយ​សមាសភាព​គណៈ​ កម្ម​ការ​អាជ្ញាកណ្ដាល​និង​ចៅក្រម​ ខណៈ​ ដែល​អ្នកគ្រប់គ្រង​កម្មវិធី​ប្រដាល់​ ទូរទស្សន៍​ខាងលើ​ធ្លាប់​បាន​អះអាង​ថា​ ការ​ប្រកួត​ដណ្ដើម​ពានរង្វាន់​ TIFFY​ SUPER​ FIGHT​ និង​ការ​ប្រកួត​ដណ្ដើម​ ពានរង្វាន់​ស៊ីម៉ងត៍​អូដ្ឋ​ត្រូវធ្វើ​ជា​រៀង​ រហូត​នោះ​ ។​

​ប្រភព​ព័ត៌មាន​គួរ​ឱ្យ​ទុកចិត្ដ​បាន​ បង្ហើប​ឱ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​២​ ខែធ្នូ​ឆ្នាំ​ ២០១៥​ លោក​ តែម​ ម៉ឺន​ ប្រធាន​ សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​បាន​ ប្រកាស​រំសាយ​សមាសភាព​គណៈ​កម្ម​ ការ​អាជ្ញាកណ្ដាល​និង​ចៅក្រម​ដែល​បាន​បម្រើ​ការ​នៅ​សង្វៀន​ប្រដាល់​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​ថា​ ចាប់ពី​ថ្ងៃ​សៅរ៍​ ទី​៥​ខែធ្នូ​ ឆ្នាំ​២០១៥​តទៅ​ពុំ​មានការ​ប្រកួត​កីឡា​ ប្រដាល់​នៅ​សង្វៀន​ទូរទស្សន៍​ខាងលើ​នេះ​តទៅ​ទៀត​ឡើយ​ ។​

​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​និយាយ​ថា​ ប្រធាន​ សហព័ន្ធ​ប្រកាស​រំសាយ​មន្ដ្រី​របស់​ខ្លួន​ ឬ​ក៏​ផ្អាក​ការ​ប្រកួត​ជា​បណ្ដោះអាសន្ន​នៅ​សង្វៀន​ទូរទស្សន៍​ខាងលើ​នេះ​អ្នក​យក​ព័ត៌មាន​នគរវត្ដ​មិន​ទាន់​អាច​សុំ​ការ​ពន្យល់​ ពី​លោក​ សេង​ ក​ដិ​កា​ អគ្គនាយករង​ ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​និង​ជា​អ្នកគ្រប់គ្រង​កម្មវិធី​ប្រដាល់​បាន​ទេ​កាលពី​ព្រឹក​ថ្ងៃ​ ព្រហស្បតិ៍​ ទី​៣​ ខែធ្នូ​ ឆ្នាំ​២០១៥​ ដើម្បី​ឱ្យ​ ទស្ស​និក​អស់​ការ​សង្ស័យ​ ដោយ​ទូរស័ព្ទ​ របស់​លោក​តេ​ចូល​តែ​គ្មាន​អ្នក​ទទួល​ ។​

​ទន្ទឹម​នឹង​ព័ត៌មាន​ខាងលើ​នេះ​ដែរ​អ្នក​យក​ព័ត៌មាន​កាសែត​នគរវត្ដ​ក៏​បាន​ ព្យាយាម​ទំនាក់ទំនង​ដើម្បី​សុំ​ការ​ពន្យល់​ជុំវិញ​រឿង​ប្រកាស​រំសាយ​គណៈកម្មការ​ អាជ្ញាកណ្ដាល​និង​ចៅក្រម​ពី​ លោក​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​ ដែរ​ ប៉ុន្ដែ​ពុំ​បាន​សម្រេច​កាលពី​ព្រឹក​ ថ្ងៃ​ទី​៣​ ខែធ្នូ​ ឆ្នាំ​២០១៥​ ពីព្រោះ​ទូរស័ព្ទ​ របស់​លោក​តេ​ចូល​ប៉ុន្ដែ​គ្មាន​អ្នក​ទទួល​ ដូច​ទូរស័ព្ទ​លោក​ សេង​ ក​ដិ​កា​ដែរ​ ។​

​គួរ​រំលឹក​ថា​ សង្វៀន​ប្រដាល់​របស់​ ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​ទើបបាន​សម្ពោធ​ បើក​ការ​ប្រកួត​ឡើង​វិញ​កាលពី​ព្រឹក​ ថ្ងៃ​ទី​២០​ ខែកក្កដា​ ឆ្នាំ​២០១៥​ សម្រាប់​ កម្មវិធី​កំពូល​ជើងឯក​ TIFFY​ SUPER​ FIGHT​ ដែល​មាន​កីឡាករ​មក​ពី​តាម​ បណ្ដា​ខេត្ដ​-​ក្រុង​ទូ​ទាំង​ប្រទេស​៣២​នាក់​ ហើយ​ក៏​ទើបបាន​បញ្ចប់​កាលពី​សបា្ដហ៍​ កន្លង​ទៅ​ក្នុង​នោះ​កីឡាករ​ ផៃ​ គឹ​ម​ហឿ​ត​ ជា​ម្ចាស់​ជើងឯក​ពានរង្វាន់​ TIFFY​ SUPER​ FIGHT​ អម​ជាមួយ​ថវិកា​ចំនួន​ ៤​ពាន​ដុល្លារ​ ។​

​ចំណែក​កម្មវិធី​ជើងឯក​លើ​សង្វៀន​ ស៊ីម៉ងត៍​អូដ្ឋ​បាន​បើក​ការ​ប្រកួត​កាលពី​ ព្រឹក​ថ្ងៃ​ទី​២៩​ ខែសីហា​ ឆ្នាំ​២០១៥​ ហើយ​ ក៏​បាន​ប្រកួត​បញ្ចប់​រដូវ​ទី​១​របស់​ខ្លួន​ កាលពី​ថ្ងៃ​សៅរ៍​ ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​ ដោយ​តំណែង​ជា​ម្ចាស់​ជើងឯក​ លើ​សង្វៀន​ស៊ីម៉ងត៍​អូដ្ឋ​បាន​ទៅ​លើ​កីឡាករ​ថៃ​ឈ្មោះ​ Weerachai​ Menayu​ thin​ ក្រោយ​ពី​វាយ​ឈ្នះ​កីឡាករ​ វ៉ា​ន់​ ចាន់​ វ៉េ​ត​ដោយ​ពិន្ទុ​ ៕​

IMG_4770

IMG_4766

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print