ស្រ្តី២នាក់ត្រូវបានជនមិនស្គាល់មុខចូលទៅវាយដំនិងយកសឺរុាំងចាក់ថ្នាំចាក់ត្រូវ៣ម្ជុលដោយពំុទាន់ដឹងមូលហេតុ

ចែករំលែក៖

ខេត្តត្បូងឃ្មំុ៖ ស្រ្តីចំនួន២នាក់ត្រូវជាបងប្អូនជីដូន​មួយនិងគ្នា ត្រូវបានជនល្មើសមិនស្គាល់អត្តសញ្ញាណចាប់ធ្វើរទារុណកម្មវាយតប់ និងយកសឺរុាំងចាក់ថ្នាំចាក់ត្រូវ៣ម្ជុល បណ្តាលឱ្យរង របួសយ៉ាងដំណំ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៤និង២០ នាទីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចក្នុងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិសំពៅផុសថ្មីឃុំជីរោ ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

តាមប្រភពពត៍មានពីមន្រ្តីនគរ​បាលស្រុកត្បូងឃ្មុំបានបញ្ជាក់ឱ្យដឹងថា ស្ត្រីរងគ្រោះទាំងពីរនាក់ទី១ ឈ្មោះ ពាង ស្រីអូន​ ហៅឡី អាយុ២៩ឆ្នាំ ជាម្ចាស់ផ្ទះ និងឈ្មោះ ឡេង ស្រី អាយុ៤៥ឆ្នាំត្រូវជាបងស្រីសាច់ខាងប្តី(បងថ្លៃ) ។

ប្រភពក៏បានបន្តឱ្យដឹងថា បើតាមការបំភ្លឺរបស់ស្ត្រីរងគ្រោះឈ្មោះ ពាង ស្រីអូន បានឱ្យដឹងថាជនល្មើសដែលបានធ្វើសកម្មភាព មកលើរូបគាត់គឺជាមនុស្សស្រី ស្លៀកឈុតខ្មៅ បានវាយតប់ទាត់ធាក់និងយកម្ជុលស៉ីរ៉ាង ពេទ្យចាក់រងរបួស៣កន្លែង (៣ម្ជុលតែមិនដឹងថាជាសារធាតុអ្វីនោះ សម្មត្ថកិច្ចមិនបានបញ្ជាក់)ហើយមុនពេលកើតហេតុ គាត់បានទៅចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍មួយក្នុងភូមិម្រាមទាក ។

ចំណែកកាលរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ ស្ត្រីរងគ្រោះបានមានបញ្ហាទំនាស់រឿងលុយកាក់បន្តិចបន្តួចជាមួយ មនុស្សម្នាក់ដែលជាប្រពន្ធទាហាននៅភូមិថ្នល់ទទឹង ស្រុកត្បូងឃ្មុំ ។

ចំណែកការបំភ្លឺរបស់ឈ្មោះ ឡេង ស្រី ​បានឱ្យដឹងថាជនល្មើសដែលធ្វើសកម្មភាពមកលើរូបគាត់គឺជាមនុស្សប្រុសស្លៀកពាកឈុត់ខ្មៅរាងស្គមខ្ពស់បានចូលធ្វើសកម្មភាពវាយនិងចងរូបគាត់ ក្នុងបន្ទប់របស់គាត់ ដែលគាត់ដេកម្នាក់ឯងនៅលើផ្ទះ ចំណែក ឈ្មោះ ពាង ស្រីអូន ដេកនៅបន្ទប់មុខ ផ្នែកខាងក្រោម(ផ្ទះថ្ម២ជាន់)។ស្ត្រីរងគ្រោះបានបញ្ជាក់ទៀត់ថា ក្រុមជនល្មើសមិនបានយកទ្រព្យសម្បត្តិអ្វីទាំងអស់ ។

បច្ចុប្បន្នករណីនេះ សមត្ថកិច្ច កំពង់ធ្វើការស្រាវជ្រាវស៊ើបអង្កេតនៅកន្លែងកើតហេតុកសាងសំណុំរឿងតាមនីតិវិធីដើម្បីឈានទៅដល់ការវែកមុខជនល្មើសឈានទៅចាប់ឃាត់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ៕

...

ដោយ៖ វណ្ណះ 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print