ភ្នំពេញ៖ ព្រឹត្ដិការណ៍រត់ប្រណាំង ពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិអង្គរខួប លើកទី២០ឆ្នាំមានអត្ដពលិកចូលរួម ប្រមាណ៨.៥០០នាក់ ខណៈដែលព្រឹត្ដិ ការណ៍ប្រណាំងកង់មានអ្នកចូលរួមសរុប ៤០០នាក់ និងចាប់ផ្ដើមនៅព្រឹកថ្ងៃទី ៥-៦ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងបរិវេណ ប្រាសាទអង្គរវត្ដ ។
ចំនួនអ្នកចុះឈ្មោះចូលរួមសម្រាប់ ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង នៅខេត្ដសៀមរាបដែលជាខួបលើកទី ២០ឆ្នាំក្នុងការបង្កើតឱ្យមានព្រឹត្ដិការណ៍នេះឡើងដើម្បីទាក់ទាញភ្ញៀវទេសចរ ជាតិឱ្យចូលទៅទស្សនាប្រាសាទអង្គរវត្ដ ដែលជាសម្បត្ដិបេតិកភណ្ឌពិភពលោក។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រាប់អ្នកយកព័ត៌មាននគរវត្ដតាម ទូរស័ព្ទកាលពីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០១៥ម្សិលមិញថា ចំពោះព្រឹត្ដិការណ៍ រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរ ជាតិអង្គរឆ្នាំនេះ មានកីឡាករកីឡាការិនី ចូលរួមសរុប៨.៥០០នាក់បើធៀបកាល ពីឆ្នាំ២០១៤កន្លងទៅមានការកើនឡើង ចំនួន២០ភាគរយ ។ តួលេខខាងលើនេះ ពុំបានកើនឡើងតាមការរំពឹងទុករបស់ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និង NOCC នោះឡើយ ។
លោកបានបន្ដទៀតថា នៅវេលា ម៉ោង៥ព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥ អ្នក រត់ប្រណាំងទាំងអស់នឹងត្រូវទៅជួបជុំគ្នា នៅមុខប្រាសាទអង្គរវត្ដដើម្បីត្រៀមរត់ តាមវិញ្ញាសាដែលពួកគេបានចុះឈ្មោះ ជាមួយគណៈកម្មការរៀបចំការប្រកួត ។ ចំណែកឯវិញ្ញាសាមានដូចជារត់ចម្ងាយ ២១គីឡូម៉ែត្រ បុរស-នារី, ១០គីឡូម៉ែត្រ បុរស-នារី និង៣គីឡូម៉ែត្រ បុរស-នារី ដែលជាវិញ្ញាសាសម្រាប់បងប្អូនប្រជា ពលរដ្ឋចង់ចូលរួមរត់កម្សាន្ដជាលក្ខណៈ គ្រួសារក្នុងន័យអបអរសាទរខួបលើកទី ២០ទិវារត់ប្រណាំងអន្ដរជាតិអង្គរដែល រៀបចំដោយក្រសួងទេសចរណ៍ និងគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជាក្នុង ចំណោមអត្ដពលិក៨.៥០០នាក់ខាងលើ មានជនបរទេស៤.០០០នាក់ មកពី៧៥ ប្រទេស ។ ចំណែកឯប្រជាពលរដ្ឋខ្មែរ មានចំនួន៥.០០០នាក់មកពីទូទាំង ប្រទេស ។
អគ្គលេខាធិការរូបនេះបានបញ្ជាក់ ថា នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥ មាន ព្រឹត្ដិការណ៍មួយទៀត គឺការជិះកង់ដើម្បី ប្រមូលថវិកាជួយដល់កុមារកំព្រានៅ*មន្ទីរពេទ្យគន្ធបុបា្ពរួមជាមួយអង្គការ ដែលមានសកម្មភាពទៅលើកុមារ និង ប្រជាពលរដ្ឋក្រីក្រ ។
លោកបានអះអាងថា ការជិះកង់ ដើម្បីទ្រទ្រង់មូលនិធិជួយសង្គ្រោះកុមារកម្ពុជាខាងលើនេះមានអ្នកចូលរួមជិះ កង់ប្រមាណជាង៤០០នាក់ភាគច្រើនជា ជនបរទេស ។ សម្រាប់វិញ្ញាសាប្រកួត មានដូចជា ជិះចម្ងាយ១០០គីឡូម៉ែត្រ បុរស-នាទី, ៣០គីឡូម៉ែត្រ បុរស-នារី និង១៧គីឡូម៉ែត្រ បុរស-នារី នៅមុខ ទីលានជល់ដំរី ។
ដោយលោក សែម ផល្លា មន្ដ្រី គណៈកម្មការរៀបចំការប្រកួតបាន ប្រាប់អ្នកយកព័ត៌មាននគរវត្ដឱ្យដឹងថា ចំពោះទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិអង្គរខួបលើកទី២០មាន លក្ខណៈល្អប្រសើរជាងឆ្នាំកន្លងទៅ ដោយគណៈកម្មការបានរៀបចំផ្លូវ និង សណ្ដាប់ធ្នាប់តាមដងផ្លូវដែលកីឡាករ កីឡាការិនីត្រូវរត់រក្សាឱ្យបាននូវសុខ សុវត្ថិភាពដើម្បីបម្រើដល់ភ្ញៀវជាតិ និងអន្ដរជាតិមកកម្សាន្ដនៅប្រាសាទអង្គរ របស់យើង ។
លោកបានបញ្ជាក់ថា សម្រាប់វិញ្ញា សារត់ចម្ងាយស២១គីឡូម៉ែត្រមានកីឡា ករកីឡាការិនីសរុប៣.០០០នាក់, វិញ្ញា សារត់ចម្ងាយ១០គីឡូម៉ែត្រមានកីឡា ករកីឡាការិនី៣.០០០នាក់ និងវិញ្ញាសា រត់ចម្ងាយ៣គីឡូម៉ែត្រមានកីឡាករ កីឡាការិនី២.៥០០នាក់ បើធៀបនឹងឆ្នាំ ២០១៤កន្លងទៅមានការកើនឡើង១៥ទៅ២០ភាគរយ ៕
ដោយ៖ សារីម