យន្តហោះដឹកអ្នកដំណើរ« បែកក្បាល» ដោយសារតែបុកនឹងយន្តហោះគ្មានមនុស្សបើកនៅលើអាកាស

ចែករំលែក៖

ប្រទេសម៉ិចស៊ីកូ៖ យន្តហោះដឹកអ្នកដំណើរ ម៉ិចស៊ីកូមួយគ្រឿងបាន«បែកក្បាល» យ៉ាងធ្ងន់ ក្រោយប៉ះជាមួយនិង យន្តហោះគ្មានមនុស្សបើក (ឌ្រូន)​ នៅពេលដែលបានបន្ទាបខ្លួន ដើម្បីចុះចត។

សារព័ត៌មាន​ Sputnik ​បានផ្សាយថា៖ ហេតុការខាងលើ កើតឡើង នៅអាកាសយានដ្ឋានអន្តរជាតិ​ General Abelardo LRodriguez ​ ក្នុងទីក្រុង​ Tijuana ​ប្រទេសមិស៊ីកូ ពេលយន្តហោះ Beeing 737-800 របស់ក្រុមហ៊ុន អាកាសចរណ៍​ Aeromexico ​ចុះចត់។ យន្តហោះខាងលើមានជើងហោះហើរ​៧៣៣ ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ​ Guadalajara ​ក្នុងរដ្ឋ​ Jalisco ពេលទៅដល់អាកាសយានដ្ឋានអន្តរជាតិ Tijuana ​ដូចជាបានបុកទៅនឹងអ្វីម្យ៉ាង ។

គេហទំព័រ Diario ​ De Conima ​បានផ្សាយថា ក្រុមអាកាសយានិក បានរក្សា សណ្តាប់ធ្នាប់នឹងស្មារតីរឹងមាំពេល ហេតុការប៉ះទង្គិចខាងលើកើតឡើង ។ ក្រោយចុះចតអ្នកដំណើរត្រូវបាន ជម្លៀសជាបន្ទាន់ចេញពីយន្តហោះទៅកាន់តំបន់មានសុវត្ថិភាព។
នៅពេលនេះក្រុមហ៊ុនអាកាសចរណ៍កំពុងតែបើកការស្រាវជ្រាវ ស្វែងរកពីមូលហេតុ បណ្តាលឲ្យ មានហេតុការប៉ះទង្គិចខាងលើកើតឡើង ។ វាជារឿងមួយដ៏គ្រោះថ្នាក់ ប្រសិនបើ ឌ្រូននោះជារបស់ក្រុមភេរវករមានផ្ទុករំសេវផ្ទុះនោះ។

ប្រសិនបើគ្រោះថ្នាក់ខាងលើមានពាក់ព័ន្ធ និង ឌ្រូន គឺជាក្តីបារម្ភយ៉ាងខ្លាំង ចំពោះសុវត្ថិភាព យន្តហោះដឹកអ្នកដំណើរ ។ បច្ចុប្បន្នមានប្រទេសជាច្រើន​បាន ហាមប្រាមយន្តហោះគ្មានមនុស្សបើក ហោះហើរដោយសេរី ដោយមិនមានការសុំច្បាប់នោះឡើយ ។ ឌ្រូនតូចៗ មានផលបំបាក់ ក្នុងការតាមដាន ដោយប្រព័ន្ធរ៉ាដា មិនអាចចាប់បាននោះឡើយ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print