ប្រទេសម៉ិចស៊ីកូ៖ យន្តហោះដឹកអ្នកដំណើរ ម៉ិចស៊ីកូមួយគ្រឿងបាន«បែកក្បាល» យ៉ាងធ្ងន់ ក្រោយប៉ះជាមួយនិង យន្តហោះគ្មានមនុស្សបើក (ឌ្រូន) នៅពេលដែលបានបន្ទាបខ្លួន ដើម្បីចុះចត។
សារព័ត៌មាន Sputnik បានផ្សាយថា៖ ហេតុការខាងលើ កើតឡើង នៅអាកាសយានដ្ឋានអន្តរជាតិ General Abelardo LRodriguez ក្នុងទីក្រុង Tijuana ប្រទេសមិស៊ីកូ ពេលយន្តហោះ Beeing 737-800 របស់ក្រុមហ៊ុន អាកាសចរណ៍ Aeromexico ចុះចត់។ យន្តហោះខាងលើមានជើងហោះហើរ៧៣៣ ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Guadalajara ក្នុងរដ្ឋ Jalisco ពេលទៅដល់អាកាសយានដ្ឋានអន្តរជាតិ Tijuana ដូចជាបានបុកទៅនឹងអ្វីម្យ៉ាង ។
គេហទំព័រ Diario De Conima បានផ្សាយថា ក្រុមអាកាសយានិក បានរក្សា សណ្តាប់ធ្នាប់នឹងស្មារតីរឹងមាំពេល ហេតុការប៉ះទង្គិចខាងលើកើតឡើង ។ ក្រោយចុះចតអ្នកដំណើរត្រូវបាន ជម្លៀសជាបន្ទាន់ចេញពីយន្តហោះទៅកាន់តំបន់មានសុវត្ថិភាព។
នៅពេលនេះក្រុមហ៊ុនអាកាសចរណ៍កំពុងតែបើកការស្រាវជ្រាវ ស្វែងរកពីមូលហេតុ បណ្តាលឲ្យ មានហេតុការប៉ះទង្គិចខាងលើកើតឡើង ។ វាជារឿងមួយដ៏គ្រោះថ្នាក់ ប្រសិនបើ ឌ្រូននោះជារបស់ក្រុមភេរវករមានផ្ទុករំសេវផ្ទុះនោះ។
ប្រសិនបើគ្រោះថ្នាក់ខាងលើមានពាក់ព័ន្ធ និង ឌ្រូន គឺជាក្តីបារម្ភយ៉ាងខ្លាំង ចំពោះសុវត្ថិភាព យន្តហោះដឹកអ្នកដំណើរ ។ បច្ចុប្បន្នមានប្រទេសជាច្រើនបាន ហាមប្រាមយន្តហោះគ្មានមនុស្សបើក ហោះហើរដោយសេរី ដោយមិនមានការសុំច្បាប់នោះឡើយ ។ ឌ្រូនតូចៗ មានផលបំបាក់ ក្នុងការតាមដាន ដោយប្រព័ន្ធរ៉ាដា មិនអាចចាប់បាននោះឡើយ៕
ដោយ៖ មែវ សាធី