ទទួលរងឥទ្ធិពលពីបារាំង ទុយនេស៊ី​ធ្វើមហាបាតុកម្មអាវក្រហមប្រឆាំងរដ្ឋាភិបាល

ចែករំលែក៖

ប្រទេសតំបន់អឺរ៉ុប រួមទាំងអារ៉ាប បង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ដោយខ្លាច ក្រុមបាតុករ «អាវកាក់​លឿង» របស់បារាំងរីករាលដាល់ ទៅកាន់ប្រទេសជិតខាង ដោយប្រែក្លាយទៅជា បដិវត្តន៍ អាវកាក់លឿង ។​ សកម្មភាពទាំងនោះបានធ្វើឲ្យគេនឹកឃើញដល់ បដិវត្តន៍ ផ្លាម្លិះនៅតំបន់អារ៉ាបដោយ ផ្តួលរំលំរដ្ឋាភិបាលប្រទេសជាច្រើន ។

កន្លងមក​ប្រទេសអេហ្ស៊ីប បានចាត់វិធានការទប់ស្កាត់ អាវកាក់លឿង ហូរចូលក្នុងប្រទេសនេះ ដោយ បានហាមប្រាមពលរដ្ឋ​ទិញ​អាវកាស់លឿង ។ ជាមួយគ្នានេះ ប្រទេសនៅតំបន់អឺរ៉ូប គឺប្រទេស​ Tunisia ​បានបង្កើនក្រុម ថ្មី ក្នុងការធ្វើបាតុកម្មប្រឆាំង រដ្ឋាភិបាល ដោយយកទម្រង ពី បាតុករ អាវកាក់លឿង នៅបារំាង ដោយទុយនេស៊ី បានយក អាវក្រហមវិញ។

តាមគម្រោង ក្រុមដឹកនាំបាតុកម្ម នៅទុយនេស៊ី នឹងចាប់ផ្តើម ដង្ហែរក្បួនបាតុកម្ម (អាវក្រហម) នៅថ្ងៃទី​១៧ខែធ្នូ ខាងមុខ ពីទីក្រុង Kassrine​ ដើម្បីប្រឆាំង និងការតម្លើងតម្លៃទំនិញ ​នានាក្នុងប្រទេសនេះ។

លោក​RiadhJrad​ សមាជិក ក្រុម អាវក្រហមទុយនេស៊ី បានឲ្យដឹងថា គម្រោងធ្វើបាតុកម្ម នឹងគោរពទៅតាមច្បាប់​ ហើយធ្វើឡើង ក្នុងសន្តិភាព ។គម្រោងបាតុកម្មនោះទទួលបានការទាក់ទាញ់យ៉ាងខ្លាំងពីពលរដ្ឋ ចុះឈ្មោះចូលរួម ។​តាមការព្យាករណ៍​និងមានពលរដ្ឋ ប្រមាណ​៥មឺននាក់ចូលរួម ក្នុងនោះមាន អាវកាក់ក្រហមប្រមាន ២០០០នាក់ផងដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print