ជិះម៉ូតូជែងបុកជាមួយរថយន្តរថយន្តឡិចស៊ីស ធ្លាក់លើផ្លូវត្រូវរថយន្តធុនធំកិនបែកក្បាលស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ បុរសម្នាក់បានស្លាប់ធ្លាយខួរខ្ទាតពេញផ្លូវគួរអោយញាក់សាច់ខណះដែលជួបករណីគ្រោះថ្នាក់ចរាចរណ៏បន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្តLUXSIS300 ពណ៍ ទឹកមាសហើយធ្លាក់ពីលើម៉ូតូត្រូវរថយន្តធុនធំមិនស្គាល់ម៉ាកមកពីក្រោយកិនពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៏។

ហេតុការណ៏នេះបានកើតឡើងកាលពីថ្ងៃអាទិត្យ ០៩កើត ខែមិគសិរ ឆ្នាំច ព.ស២៥៦២ត្រូវនិងថ្ងៃទី១៦ ខែ ឆ្នូ ឆ្នាំ2018 វេលាម៉ោង១២ និង៣០នាទីនៅចំណុចផ្លូវជាតិលេខ០១ ស្ថិតក្នុងភូមិ ដើមពោធិ័ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។

បើតាមអ្នកភូមិឃើញផ្ទាល់ភ្នែកបានអោយដឹងថាមុនកើតហេតុមានបុរសម្នាក់មិនស្គាល់ឈ្មោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ ពណ៌ស គ្មានស្លាកលេខ ធ្វើដំណើរទិសដៅលិចទៅកើតលើផ្លូវជាតិលេខ០១ខណះនោះស្រាប់តែមានរថយន្តម៉ាក LUXSIS 300 ពណ៍ ទឹកមាស ពាក់ស្លាកលេខ ស្វាយរៀង 2A ០៧៤៨អ្នកបើកបមិនត្រូវបានស្គាល់ឈ្មោះដោយធ្វើដំណើរបញ្រាស់គ្នាពីកើតទៅលិច ក៏បុកគ្នាយ៉ាងពេញទំហឹងបណ្ដាលអោយ​ជនរងគ្រោះជិះម៉ូតូដួលហើយខ្ទាតធ្លាក់ទៅលើថ្នល់ស្រាប់តែមានរថយន្តធុនធំមិនស្គាល់ម៉ាកបើកកិនក្បាលធ្លាយខួរស្លាប់នៅកន្លែងកើតហេតុ គួរអោយរន្ធត់បំផុត ។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែងនិងរកអត្តសញ្ញាណអ្នកស្លាប់ព្រមទាំងអូសយកមធ្យោបាយទាំងពីរគ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីចាត់ការបន្តតាមច្បាប់ ។

សមត្ថកិច្ចនគរបាលស្រុកបានបញ្ជាក់ថាមូលហេតុដោយសារតែ អ្នកបើកបរម៉ូតូវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ទើបជួបករណីគ្រោះថ្នាក់ចរាចរណ៏នេះកើតឡើងបែបនេះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print