ខេត្តបន្ទាយមានជ័យ៖ មនុស្សប្រុស ស្រី២នាក់រងរបូសធ្ងន់ ស្រាល និង២នាក់ទៀតបានស្លាប់នៅនឹងកន្លែងកើតហេតុ ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រុងបុកម៉ូតូ២គ្រឿង ។
កាលពីម៉ោង៣និង៣៥នាទីរសៀល ថ្ងៃទី២ ខែឆ្នូ ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវជាតិលេខ៥ត្រង់ចំណុចមុខរោងម៉ាស៊ីកិនស្រូវឋិតក្នុងភូមិអូរស្ងួត ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះនោះមានទី០១ឈ្មោះធី ស្រី ភេទស្រី អាយុ៤០ឆ្នាំ(ស្លាប់) ទី២.ឈ្មោះ ទូច សម្បត្តិ ភេទស្រី អាយុ៦៨ឆ្នាំ អ្នកទាំងពីរស់ នៅក្នុងភូមិដងរុនលិច ឃុំបន្ទាយនាង ស្រុកមង្គលបូរី ទី០៣មានឈ្មោះ ចន រត្តនា ភេទស្រី អាយុ១៦ឆ្នាំ នៅភូមិដងរុន ឃុំបន្ទាយនាង រងរបូសធ្ងន់ ចំណែកទី៤មានឈ្មោះតឿ ពន្លឺ ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅក្នុងភូមិអណ្ដូង ឃុំបន្ទាយនាង រងរបួសធ្ងន់។
ប្រភពបន្តថា មុនកើតហេតុមានម៉ូតូ១គ្រឿង ម៉ាកហុងដា សេរីចាស់ សេ១០០ ពណ៍ព្រីងទុំ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1D.5749 បើកបរដោយឈ្មោះ តឿ ពន្លឺ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបកសិករ រស់នៅភូមិអូអណ្ដូង ឃុំបន្ទាយនាង ស្រុកមង្គលបូរី បានបើកម៉ូតូចេញពីផ្សារអូរស្ងូត ហួសឆ្លងផ្លូវជាតិក្នុងទិសដៅពីកើតទៅលិច លុះឆ្លងផុតផ្លូវក៏ត្រឡប់មកវិញ ស្របពេលនោះ ក៏មានរថយន្តក្រុងម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 3D 1902 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន មកដល់កន្លែងកើតហេតុ ចាប់ហ្រាំងមិនទាន់ក៏ជ្រុលទៅបុកនឹងម៉ូតូរងគ្រោះរួច ក៏រេចង្កូតទៅខាងឆ្វេងបុកនឹងម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាធុនសេ១២៥ សេរី ២០១៤ ពណ៍ខ្មៅពាក់ស្លាក់លេខ បន្ទាយមានជ័យ 1F.3847 បើកបរដោយឈ្មោះធី ស្រី ភេទស្រី អាយុ៤០ឆ្នាំ មុខរបកសិករ នៅភូមិដងរុនលិច ឃុំខាងលើ ឌុបឈ្មោះទូច សម្បត្តិ ភេទស្រី អាយុ៦៨ឆ្នាំ និងឈ្មោះចន រត្តនា ភេទស្រី អាយុ១៦ឆ្នាំ ដោយធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងចំពីមុខបណ្ដាលឈ្មោះធី ស្រី និងទូច សម្បត្តិ ស្លាប់ចំណែកចន រត្តនា រងរបួសស្រាល និងឈ្មោះតឿ ពន្លឺ រងរបួសធ្ងន់។
ក្រោយហេតុការណ៍សមត្ថកិច្ចជំនាញវាស់វែងធ្វើកំណត់ហេតុ រួចរាល់បានយកម៉ូតូរងគ្រោះនិងរថយន្តទៅរក្សារទុកនៅអធិការស្រុកមង្គលបូរីដើម្បីចាត់ការតាមផ្លូវច្បាប់ ចំណែកជនររងគ្រោះបានដឹកយកទៅព្យាបាលនៅពេទ្យមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី ឯសពរងគ្រោះបានប្រគល់ឧ្យសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ ៕
ដោយ៖ វណ្ណា