ខេត្តប៉ោយប៉ែត៖ ប្រជាពលរដ្ឋប្រហែលជាង៥០នាក់មកពីភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលរស់នៅលើផ្លូវរថភ្លើង រងផលប៉ះពាល់ ផ្ទុះការតវ៉ា បង្ហែមឈូសដាក់មន្ត្រីពុករលួយ កាលពីវេលាម៉ោង៧និង៣៥នាទីព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ ហើយបានបញ្ចប់ទៅវិញ នៅវេលាម៉ោង៩និង៤៥នាទីព្រឹកកថ្ងៃដដែល។
ប្រជាពលរដ្ឋរងផលប៉ះពាល់នោះគេសង្កេតឃើញមានការដង្ហែជាមឈូសចាប់ពីចំណុចផ្សារកណ្ដាលឆ្ពោះមករង្វង់មូលច្រកទ្វារអន្តជាតិប៉ោយប៉ែតអំពាវនាវឲ្យអាជ្ងាធរ និងរាជរដ្ឋាភិបាលរកដំណោះស្រាយឲ្យពួកគាត់ហើយការដង្ហែនេះធ្វើឡើងតាមបណ្ដោយផ្លូវជាតិលេខ៥ ។ គេសង្កេតឃើញកម្លាំងនគរបាលក្រុងចុះធ្វើសណ្ដាប់ធ្នាប់ផងដែរ តែគេមិនបានឃើញអាជ្ញាធរឡើយ។
លោកឆេង ប៊ុនហាក់ តំណាងពលរដ្ឋដែលរងផលប៉ះពាល់បាននិយាយថា ពួកគាត់ដែលរស់នៅលើផ្លូវរថភ្លើងមានចំនួន៦០គ្រួសារមិនបានទទួលរបបគោលនយោបាយផលប៉ះពាល់នោះទេ ហើយ១០គ្រួសារទទួលបានដីហើយ តែសំណងទទួលបានអត់សមរម្យ ហើយពូកគាត់បានចោទអាជ្ញាធរថា មានការឃុបឃិតជាលក្ខណៈប្រព័ន្ធធ្វើឲ្យបាត់បង់ថវិកាអេឌីប៊ីដែលផ្ដល់មកឲ្យពលរដ្ឋរងផលប៉ះពាល់ទើបគ្មានដំណោះស្រាយ។ ចំពោះការតវ៉ានេះ គឺជាលើកទី១១ហើយ នៅគ្មានដំណោះស្រាយដល់ពួកគាត់ឡើយ ដូច្នេះសួមឲ្យអាជ្ញាធរ សមត្ថកិច្ចជំនាញរកដំណោះស្រាយណាមួយឲ្យសមស្របដល់ពួកគាត់។
លោកបញ្ជាក់ថា ឲ្យមន្ត្រីទាំងអស់គិតពីប្រជាពលរដ្ឋផង កុំគិតតែគ្រួសារនិយម ព្រោះប្រជាពលរដ្ឋរងគ្រោះនេះក៏ដូចជាសាច់ញាតិលោកដែរ ព្រោះឈាមខ្មែរតែមួយ ហើយពេលដែលស្លាប់ទៅគឺមិនបានយកអ្វីទៅបានឡើយ គឺមានតែមឈូសនេះហើយដែលទៅជាមួយមន្ត្រីពុករលួយ។ បញ្ហាករណីខាងលើនេះលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតធ្លាប់មានប្រសាសន៍លើកឡើងថាៈ អ្វីដែលពាក់ព័ន្ធរឿងរ៉ាវខាងលើនេះ ប្រជាពលរដ្ឋ១ចំនួនដែលមិនទាន់បានដោះស្រាយជួនពួកគាត់នោះ យើងដោះស្រាយជូនពួកគាត់ហើយ ចំពោះប្រជាពលរដ្ឋណាដែលមានសំណង់នៅចំណុច៧ម៉ែត្រលើផ្លូវរថភ្លើង តែប៉ះក្រោមកម្រិត៣០ភាគរយមានន័យថាទំហំដីដែលគាត់រស់នៅនោះប៉ះក្រោមកម្រិត១តូច ជួយគាត់បាន ឲ្យគាត់រុះរើ តែឲ្យគាត់នៅកន្លែងនោះដដែល ហើយឧ្យឲ្យគាត់កាត់ចំណុចដែលប៉ះពាល់ ដូច្នេះដោះស្រាយយ៉ាងលំអិតតាមរបបរាជរដ្ឋភិបាល ជាមួយនឹងធនាគារអាស៊ី ជា១អង្គការអិនជីអូ ក្រៅរាជរដ្ឋាភិបាល ដែលអ្នកអង្កេតការណ៍យើងបានធ្វើការគ្រប់ជ្រុងជ្រោយ គ្រប់លក្ខណៈ ក្រោយពីបានអនុវត្តគ្រប់ហើយ យើងនឹងវាយតម្លៃ តើប្រជាពលរដ្ឋកំរិតណានឹងត្រូវសងកំរិតណា ហើយរុះរើកម្រិតណាទៅតាមទំហំផ្ទះ ទៅតាមទំហំដី ក្រោយពីយើងបានឯកភាព យើងនឹងចាប់ផ្ដើមអនុវត្តរុះរើលំនៅឋានរៀបចំទីតាំនៅចំណុចសង្កាត់ផ្សារកណ្ដាល ភូមិផ្សារកណ្ដាល ជូនប្រជាពលរដ្ឋដំណាកកាលទី១ ដែលត្រូវបានដីផង និងបានថ្លៃរុះរើផង ។
លោកថា ប្រជាពលរដ្ឋដែលមកតវ៉ានេះ គីមានន័យថា តវ៉ាដែលក្នុងលក្ខណៈ១ ហើយមិនសមស្របទិសថែមទៀត មានន័យថា ការតវ៉ារបស់គាត់មានលក្ខណៈផ្ទុយ និងជាលក្ខណៈនយោបាយដែលបង្កឲ្យមានភាពស្មុគស្មាញតាមផ្លូវសាធារណៈ។
លោកបញ្ជាក់ថា កាតវ៉ាលើកទី១១នេះ វាច្រើនលើកមែន អ្វីដែលលោកបានដោះស្រាយនោះគីធ្វើទៅតាមច្បាប់តែប៉ុណ្ណោះ ៕
ដោយ៖ វណ្ណា