ខេត្តព្រៃវែង៖ បុរសចំណាស់ម្នាក់ បានស្លាប់ភ្លាមៗ រីឯមុនស្ស៥នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ដោយសារហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍ដ៏គួរអោយរន្ធត់រវាងរថយន្តឡិចស៊ីស បុកម៉ូតូ និងម៉ូតូសណ្តោងរ៉ឺម៉កកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិកណ្តាល ឃុំកំពង់សឹង្ហ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
យោងតាមសមត្ថកិច្ចនគបាលបានអោយដឹងថា មុនពេលកើតហេតុ មានរថយន្តឡិចស៊ីស RX ៣០០ ពណ៍ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ២AF ៤៦០៣ បើកបរដោយឈ្មោះ គង់ ចំរើន ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិ5 ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរខេត្តព្រៃវែង និងអ្នករួមដំណើរ២នាក់ខណៈ ធ្វើដំណើរក្នុងល្បឿនយ៉ាងលឿនពីទិសខាងលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលទៅបុកគូទម៉ូតូរ៉ឺម៉កមួយគ្រឿងដែលបើកនៅខាងមុខក្នុងទិសដៅស្របគ្នា បណ្តាលអោយម៉ូតូរ៉ឺម៉កនោះ ក្រឡាប់ធ្លាក់ទៅក្រោមថ្នល់ ហើយរថយន្តក៏ បានបន្តជ្រុលទៅបុកម៉ូតូ១គ្រឿងទៀតបើកបរដោយឈ្មោះសំរឹទ្ធ ស៊ាម ភេទប្រុសអាយុ៦៥ឆ្នាំ មានទីលំនៅក្នុងភូមិស្តៅកោង ឃុំស្ពឺ(ក) ស្រុកបាភ្នំ បានស្លាប់ភ្លាមៗនៅនឹងកន្លែងរីឯអ្នករួមដំណើរឈ្មោះឌឿក សារុំ ភេទប្រុសអាយុ៤៨ឆ្នាំរងរបួសធ្ងន់ធ្ងររ។
ភ្លាមៗនោះប្រជាពលរដ្ឋក៏បានមកចោមរោមមើលហើយឃើញមនុស្សក្នុងរថយន្តបង្ក២នាក់មិនស្គាល់ឈ្មោះ បានលូនចេញពីក្នុងរថយន្ដ រត់គេចខ្លួនបាត់បន្សល់អ្នកបើកបរឈ្មោះ គង់ ចំរើន នៅជាប់ក្នុងរថយន្តចេញមិនទាន់ ក៏ត្រូវសមត្ថកិច្ចនគបាលមកអន្តរាគមន៏ទាន់ព្រមទាំងឃាត់ខ្លួននាំទៅកាន់អធិការដ្ឋាននគរបាលស្រុកព្រះស្តេចដើម្បីសាកសួរ។
ចំពោះរថយន្ត ម៉ូតូ និងរ៉ឺម៉កម៉ូតូ ត្រូវបានយមត្ថកិច្ចនគបាលអូសទៅរក្សាទុកនៅប៉ុស្ត៍រដ្ឋបាលកំពង់សឹង្ហដោះស្រាយបន្តតាមច្បាប់ ៕
ដោយ៖ យឹម សុថាន