សមត្ថកិច្ច​បញ្ជូន​ស្ត្រី​ម្នាក់​សង្ស័យ​ពាក់ព័ន្ធ​ករណី​លូច​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​ទៅ​តុលាការ​

ចែករំលែក៖

​ខេត្តស្វាយរៀង​៖​ នា​រសៀល​ថ្ងៃ​ទី​៣​ ខែធ្នូ​ ឆ្នាំ​២០១៥​ សមត្ថកិច្ច​កា​រិ​យា​ល​យ័​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ ខេត្តស្វាយរៀង​បាន​បញ្ជូន​ស្ត្រី​ជា​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​លូច​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​ទៅ​តុលាការ​ ។​

12346486_1662919433985964_7231536430016242449_n

​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ ខេត្តស្វាយរៀង​បានអោយ​ដឹង​ថា​ កាលពី​ ម៉ោង​៣​និង​៤៥​នាទី​រសៀល​ ថ្ងៃ​ទី​១​ ខែធ្នូ​ ឆ្នាំ​២១០៥​ នៅ​ចំណុច​ផ្សា​ជី​ភូ​ ស្ថិត​ក្នុង​គោក​ ល្វៀង​ សង្កាត់​ព្រៃ​អ​ង្គុ​ញ​ ក្រុង​បា​វិត​ មាន​ករណី​ចោ​លួច​ ដោយ​ជនសង្ស័យ​មានឈ្មោះ​ យូ​ ឡា​ង​ ភេទ​ស្រី​ អាយុ​៣៦​ឆ្នាំ​មុខរបរ​មិន​ពិត​ប្រា​ដក​ មាន​ទីលំនៅ​ភូមិ​តា​បិ​ប​ សង្កាត់​បា​វិត​ ក្រុង​បា​វិត​បានរ​ចូល​ផ្សារ​ជី​ភូ​ហើយ​បាន​លួច​សំភារៈ​របស់​ជន​រង​គ្រោះ​ចំនួន​៣​នាក់​មានឈ្មោះ​.​គឹ​ម​ សា​បេ​ ភេទ​ស្រី​ អាយុ​៣៥​ឆ្នាំ​ មុខរបរ​លក់ដូរ​ មាន​ទីលំនៅ​ភូមិ​គោក​ល្វៀង​ សង្កាត់​ព្រៃ​អ​ង្គុ​ញ​ ក្រុង​បា​វិត​ ទី​២​ឈ្មោះ​នេ​ត​ សា​វ៉េ​ត​ ភេទ​ស្រី​ អាយុ​៤៧​ឆ្នាំ​ មុខរបរ​លក់ដូរ​មាន​ទីលំនៅ​ភូមិ​ទួល​អំ​ពឹ​ល​ សង្កាត់​ច្រក​ម្ទេស​ ក្រុង​បា​វិត​ និង​ទី​៣​មានឈ្មោះ​ជួន​ ល​ក្ខិ​ណា​ ភេទ​ស្រី​ អាយុ​២១​ឆ្នាំ​ មុខរបរ​លក់ដូរ​មាន​ទីលំនៅ​ភូមិ​កំ​ពោត​ជ្រូក​ សង្កាត់​ព្រៃ​អ​ង្គុ​ញ​ ក្រុង​បា​វិត​ ។​

​សមត្ថកិច្ច​នគ​បាល​បន្ត​ថា​ ចំពោះ​វត្ថុ​តាង​ដែល​ឃាត់​បាន​ពី​ជនសង្ស័យ​រួម​មានអី​វី​ឌី​ចំនួន​១​គ្រឿង​(​សំរាប់​ចាក់​ឌី​ស​)​ ពណ៌​ខ្មៅ​ ខោអាវ​ពណ៌​ខ្មៅ​១​កំ​ប្លេ​ ទូរ​សព្ទ័​ដៃ​ចំនួន​២​គ្រឿង​ម៉ាក់​ អាយ​ហ្វូ​ន​ហ្វ​រ័​ ពណ៌​ខ្មៅ​ ម៉ាក​មិត្ត​ហ្វូ​ន​ ប្រាក់​រៀល​ចំនួន​២០​ម៉ី​ន​២១០០​រៀល​(​ពីរ​សែន​ពី​ពាន់​មួយ​រយ​រៀល​)​ ប្រាក់​ដុ​ង​ចំនួន​(​មួយ​សែន​ដុ​ង​)​ ប្រាក់​ដុល្លា​ចំនួន​២៦$(​ម្ភៃ​ប្រាំមួយ​ដុល្លារ​)​ ៕​

...

ដោយ៖ យឹ​ម​ សុ​ថា​ន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print