ភ្នំពេញ៖ អ្នករកស៊ីបើករថយន្តដឹកដី នៅភូមិសាស្ត្រខណ្ឌដង្កោជាច្រើននាក់ បាននាំគ្នាបិទផ្លូវចំការដូង(ផ្លូវ២១៧)បានតវ៉ា ដោយយករថយន្តរបស់ពួកគេ ដាក់ចំកណ្តាលផ្លូវតែម្តង បណ្តាលឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ។
ព្រឹត្តិការណ៍នេះខាងលើនេះបានបង្កឡើង នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតស្ថិតនៅតាមផ្លូវ២១៧ រឺផ្លូវចំការដូង ក្បែរសាលាសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា មូលហេតុដែលនាំឲ្យ មានការបិទផ្លូវយ៉ាងដូច្នេះ ក្រោយពេលដែលពួកគេខឹង នឹងការចាប់ផាកពិន័យ របស់កម្លាំងនគរបាលចរាចររាជធានីភ្នំពេញ នៅចំណុចផ្លូវចំការដូងដោយទាមទារឲ្យពួកគេ ផាកពិន័យនូវទឹកប្រាក់ចំនួន ២០ដុល្លារ ដោយសារតែចង្កូតស្តាំ។ សមត្ថកិច្ចបានបន្តថា ក្រោយមានការបិទផ្លូវប្រមាណជាង២ ម៉ោង បង្កការកក់ស្ទះយ៉ាងខ្លាំងនោះ ក៏ឃើញវត្តមានលោក ឧត្តម សេនីយ៍ត្រី អ៊ុច សុខុន ស្នងការរងរាជធានីភ្នំពេញ ទទួលបន្ទុកសណ្តាប់ធ្នាប់ចរាចរចុះមកដល់កន្លែងកើតហេតុ នឹងបានសម្របសម្រួល អោយក្រុមអ្នករកសីុបើកឡានដីទាំងនោះបើករថយន្តចេញ ដើម្បីសម្រួលចរាចរដល់ប្រជាពលរដ្ឋនឹងអ្នកដំណើរផ្សេងៗទៀត ។
បន្ទាប់ពីមានការសម្រួលពីស្នងការរងរួចមក ក្រុមអ្នកតវ៉ាបានបើករថយន្តចេញទៅរៀងៗខ្លួនដោយ ពុំបង់ប្រាក់ជូនសមត្ថកិច្ចឡើយ ។
បើតាមសម្ដីក្រុមអ្នករកសីុដឹងដីបានសំណូមដល់នគរបាលចរាចររាជធានីភ្នំពេញថា រូបស្នើសុំអោយរថយន្តដឹកដីទាំងអស់បើកឆ្លងកាត់ផ្លូវចំការដូងនេះ ដោយសន្យាថាក្នុងរថយន្តដឹកថ្មីមួយសុំបង់អោយសមត្ថកិច្ច ១ មឺុនរៀល ហើយក៏ស្នើអោយសមត្ថកិច្ចយោគយល់មិនតវូរអោយពួកគេប្តូរចង្កូចរថយន្តអី ។
លោកឧត្តមសេនីយ៍ត្រី អ៊ុច សុខុន បានប្រាប់ឲ្យដឹងថា ដើម្បីអនុវត្តន៍ច្បាប់ចរាចរណ៍ នឹងបង្កាបញ្ហាគ្រោះថ្នាក់ចរាចរកើតឡើង ។ រូបលោក បានបញ្ជា កម្លាំងក្រោមឱវាទអោយដាក់តាមគោលដៅតាមកន្លែង សំខាន់ៗដើម្បីត្រួតពិនិត្យយានយន្តណាដែល មានចង្កូចស្តាំ នឹងដឹកទំនិញលើសចម្រុះ ជាពិសេស ពិនិត្យមើលឯកសារដែលពាក់ព័ន្ធនឹងយានយន្តគ្រប់ប្រភេទ ព្រោះរាល់ថ្ងៃនេះបញ្ហាគ្រោះថ្នាក់ចរាចរភាគច្រើនកើតចេញពីការធ្វេសប្រហែសរបស់អ្នកបើកបរដែលគ្មានប័ណ្ឌបើកបរត្រឹមត្រូវ នឹងបើកបររថយន្តចង្កូចស្តាំ រួមទាំងបើកលឿនមិនគោរពច្បាប់ ។
លោកស្នងការរងបានថ្លែងឲ្យដឹងទៀតថា រាល់ថ្ងៃនេះលោកបានបញ្ជាអោយដាក់គោលដៅត្រួតពិនិត្យចំនួន៣ ទីតាំង ដោយទីតាំងទី១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៤ ទីតាំងទី២ នៅផ្លូវជាតិលេខ៣ ក្បែរវត្តស្លែង នឹងទីតាំងទី៣ ស្ថិតនៅផ្លូវចំការដូងក្បែរសាលាសង្កាត់ ជើងឯក ។ ហើយរាល់ការផាកពិន័យយានយន្តគ្រប់ប្រភេទ គឺខាងសមត្ថកិច្ចបានប័ណ្ឌ ឬក៏បង្កាន់ដៃអោយម្ចាស់យានយន្តត្រឹមត្រូវ មិនមែនផាកពិន័យមិនចេញបង្កាន់ដៃនោះទេ ៕
ដោយ៖ ភារ៉ា ដង្កោ