ភ្នំពេញ៖ តារាសម្តែងស្រីល្បីឈ្មោះ និងជាថៅកែស្រីវ័យក្មេង ម៉ាក សែនសូនីតា ហៅតូតាបានបង្ហាញរូបថតសិចស៊ីជាច្រើនសន្លឹកធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងគ្រាដែលនាងបានចេញទៅកម្សាន្តលើកោះរ៉ុងជាមួយគូស្នេហ៍។
នៅតាមរយៈបណ្ដាញទំនាក់ទំនងសង្គមអ៊ីនស្ដាក្រាមរបស់តារាស្រីបបូរមាត់សិចស៊ី ម៉ាក់ សែនសូនីតា ឬតូតា បានបង្ហោះរូបភាពជាច្រើនសន្លឹកក្នុងឈុតប៊ីគីនីយ៉ាងសិចស៊ីស្រៀវស្រាល ខណៈដែលនាងបានធ្វើដំណើរកម្សាន្ដទៅកាន់ឆ្នេរសមុទ្រកោះរ៉ុងជាមួយគូស្នេហ៍ និងក្រុមគ្រួសារនាង។
ការបង្អួតពីសម្រស់ និងរូបរាងដ៏សិចស៊ីរបស់តារាស្រីរូបនេះបានធ្វើឱ្យមហាជនជាអ្នកគាំទ្រលាន់មាត់សរសើរនាងនៅក្នុង សារយោបល់ជាច្រើនថា តូតា ពិតជាស្រស់ស្អាតមិនចាញ់តារាបរទេសប៉ុន្មានឡើយ(ហ៊ឹស!) និងមានបុរសៗមិនតិចនាក់ទេដែលក្នក់ក្នាញ់នឹងសម្រស់របស់តារាស្រីរូបនេះ តែគួរឱ្យស្តាយណាស់ នាងមានគូស្នេហ៍រួចហើយ(ស្រឡះសាធុ!)។ តូតា ធ្លាប់ប្រាប់ថានាងមិនខ្លាច នឹងលេងខ្លួនសិចស៊ីទេ ព្រោះជាការស្លៀកពាក់ពេលដើរលេងជាលក្ខណៈឯកជន។ កន្លងទៅ តូតា ធ្លាប់បានប្រាប់ថា នាងមិនខ្វល់ចំពោះការរិៈគន់ទេ ព្រោះនាងតុបតែងខ្លួនសិចស៊ីតែក្នុងកម្មវិធីក្រៅសិល្បៈប៉ុណ្ណោះ ។ ទោះជាយ៉ាងណាងតារាស្រីរូបនេះធ្លាប់បានប្រកាសស្នេហ៍ដោយបើកចំហជាមួយចាងហ្វាងផលិតកម្ម Angkor Picture លោក ប៉ូ វិបុលរូចទៅហើយដែលពួកគេហៅគ្នាថាប្តីប្រពន្ធពេញៗមាត់ទៀតផង៕
ដោយ វឌ្ឍនា