ស្រវឹងស្រាជិះម៉ូតូឌុបគ្នាឆ្លងផ្លូវ ជ្រុលបុកម៉ូតូមួយគ្រឿងទៀតរងរបួសម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសពីរនាក់ស្រវឹងស្រាជិះម៉ូតូឌុបគ្នាឆ្លងផ្លូវមិនប្រយ័ត្នជ្រុលបុកម៉ូតូមួយគ្រឿងទៀតកំពុងធ្វើដំណើរបណ្ដាលអោយរងរបួសជើងម្ខាង ហើយក្រោយពីហេតុភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាដោយបញ្ចប់រឿងត្រឹម១០០ដុល្លារ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២២និង១៥នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចមុខសួន វឌ្ឍតនៈ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ម៉ូតូបង្កម៉ាកCBR ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1DE-2454 ជិះដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹង។ ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាក ZoomerX ពាក់ស្លាកលេខភ្នំពេញ1GB-8051 ជិះដោយនារីភេទទី៣​ម្នាក់ ឯង។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសពីរនាក់ដែលជិះម៉ូតូបង្កជិះចេញពីផ្លូវសួនវឌ្ឍតនៈហើយឆ្លងផ្លូវតែដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលបុកប៉ះជាមួយម៉ូតូZoomerX ដែលកំធ្វើដំណើរលើផ្លូវវេងស្រេងបណ្ដាលអោយម៉ូតូទាំងគ្រឿងដួលទៅលើថ្នល់និងរងរបួសភាគីខាងម៉ូតូZoomerX ផងដែរ។
ក្រោយពីកើតហេតុភាគីខាងម៉ូតូបង្កបាននិយាយប្រកែកយកត្រូវទាំងខ្លួនស្រវឹងស្រាទៀតផង តែដោយមានការសម្របសម្រួលពីកម្លាំងសមត្ថកិច្ចមូលដ្ឋានអស់រយះពេលជាច្រើនម៉ោងទើបភាគីខាងម៉ូតូបង្កព្រមសងថ្លៃព្យា បាលរបួសចំនួន១០០$ដើម្បីបញ្ចប់រឿងតែម្ដង ៕ សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print