ហុងដាប៊ីតពន្លះជាមួយហុងដាឌ្រីមសង់រងរបួសធ្ងន់ប្រុសស្រីបីនាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជនប្រុសស្រីពីរនាក់ជិះម៉ូតូហុងដាប៊ីតមួយគ្រឿងទៅបុកជាមួយហុងដាឌ្រីមសង់មួយគ្រឿងទៀតជិះដោយយុវជនម្នាក់បញ្ចា្រស់ទិសដៅគ្នាពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ទាំងបីរនាក់។
ហេតុកាលនេះកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខផ្ទះសំណាក់ ចេក មាស តាមបណ្តោយផ្លូវ២៣០ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញយុវជនប្រុសស្រីពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីតពណ៌សលាក្រហម1HE-6200ធ្វើដំណើរទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃចូលចំណែកផ្លូវម្ខាងទៀតទៅបុកជាមួយម៉ូតូហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1GW-8308ជិះដោយយុវជនពីនាក់បញ្ច្រាស់ទិសដៅគ្នាពីកើតទៅលិចពេញទំហឹងបណ្តោយបោកផ្ទប់និងគ្នារងរបួសធ្ងន់ទាំងបីនាក់បន្ទាប់មកត្រូវបានរថយន្តសង្គ្រោបន្ទាន់ក្លីនីកហុង ហាក់ដឹកយកទៅសង្គ្រោះភ្លាមៗ។ដោយស្ថានភាពយុវជនប្រុសស្រីពីរនាក់បានរងរបួសធ្ងន់ធ្ងរពេកបានបញ្ជូនបន្តទៅសង្គ្រោះនៅ មន្ទីពេទ្យកាលម៉ែត្រ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញខណ្ឌចុះមកធ្វើការវាស់យកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print