សេវា VoWiFi ដំបូងគេរបស់កម្ពុជាត្រូវបានដាក់ឲ្យដំណើរការ

ចែករំលែក៖

ភ្នំពេញថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះក្រុមហ៊ុន Smart Axiata បានដាក់ឲ្យដំណើរការសេវា Voice over WiFi (VoWiFi) ដំបូងគេនៅកម្ពុជា ដែលអនុញ្ញាតឲ្យអតិថិជនរបស់ខ្លួន ធ្វើការហៅចេញឬទទួលការហៅចូល និងផ្ញើសារតាមរយៈការភ្ជាប់ប្រព័ន្ធ WiFi នានានៅលើពិភពលោក។ សេវាកម្មនេះមានឈ្មោះថា  Smart WiFi Calling

បច្ចេកវិទ្យានេះអនុញ្ញាតឲ្យអតិថិជនរបស់ក្រុមហ៊ុន Smart ដែលប្រើស៊ីម Smart 4G និងឧបករណ៍ដែលអាចប្រើសេវាកម្មនេះ ធ្វើការហៅចេញឬទទួលការហៅចូល និង ផ្ញើសារតាមបណ្តាញប្រព័ន្ធ WiFi ណាមួយគ្រប់ពេលវាលា ដោយភាពងាយស្រួលដូចការប្រើសេវាទូរស័ព្ទផងដែរ។ នេះពិតជាងាយស្រួលសម្រាប់ការប្រើប្រាស់នៅកន្លែងដែលមានសេវាទូរស័ព្ទខ្សោយ ឬ មិនមានតែម្ដង ក៏ដូចជាពេលការប្រើសេវា Roaming តាមរយៈការភ្ជាប់ប្រព័ន្ធ WiFi គ្រប់ទីកន្លែងនៅលើពិភពលោក។

លោក Stjepan Udovicic ប្រធានផ្នែកទីផ្សារក្រុមហ៊ុន Smart Axiata បានចាត់ទុកការសម្ពោធ Smart WiFi Calling នេះ ជាវឌ្ឍភាពដ៏សំខាន់មួយដើម្បីសម្រចគោលដៅរបស់ Smart ក្នុងការផ្តល់ជូននូវបទពិសោធន៍ទូរស័ព្ទចល័តដ៏ល្អបំផុតនៅទូទាំងប្រទេសកម្ពុជា។លោកបានពន្យល់ថា៖ ក្រុមហ៊ុន Smart មានមោទនភាពយ៉ាងខ្លាំងក្នុងការផ្តល់ជូននូវបច្ចេកវិទ្យាទូរស័ព្ទចល័តចុងក្រោយបំផុតនិងឈានមុខគេដល់អតិថិជនរបស់យើងនៅទូទាំងប្រទេស ហើយការដាក់ឲ្យដំណើការនៅថ្ងៃនេះគឺជាឧទាហរណ៍ដ៏អស្ចារ្យមួយទៀត របស់ក្រុមហ៊ុន Smart ដែលនាំមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ខណៈដែល    ក្រុមហ៊ុន Smart បន្តផ្តល់សេវា 4.5G នៅទូទាំងប្រទេសកម្ពុជា ការដាក់ឲ្យប្រើប្រាស់នូវសេវា Smart WiFi Calling នឹងផ្តល់ការធានាបន្ថែមមួយកម្រិតទៀត សម្រាប់អតិថិជនរបស់ក្រុមហ៊ុន Smart និងអ្នកដែលបានភ្ចាប់សេវា Roaming ទាំងអស់ដោយមិនចាំបាច់មានភាពខ្វល់ខ្វាយ។ ដោយអាចនិយាយបានថា ការភ្ជាប់ WiFi នានាគឺជាផ្នែកមួយនៃសេវាទូរស័ព្ទរបស់ក្រុមហ៊ុន Smart

លោក Stjepan បានមានប្រសាសន៍បន្ថែមថា៖ ““ទោះបីជាអតិថិជនស្ថិតនៅក្នុងទីតាំងដែលមានសេវាទូរស័ព្ទចល័តខ្សោយ ឬ គ្មានក៏ដោយ ឥឡូវនេះពួកគាត់អាចធ្វើការហៅចេញឬទទួលការហៅចូល ជាមួយការភ្ជាប់ប្រព័ន្ធ WiFi ដែលកាលពីមុន គឺមិនអាចធ្វើទៅបាន។ ការហៅចេញបែបនេះ ត្រូវបានចាត់ទុកដូចជាការហៅទូរស័ព្ទក្នុងស្រុក។ ឧទាហរណ៍ អ្នកនៅក្នុងជណ្ដើរយន្ដមិនមានសេវាទូរស័ព្ទ ប៉ុន្ដែមានប្រព័ន្ធ WiFi ដែលដំណើរការល្អ ដូច្នេះការហៅទូរស័ព្ទរបស់អ្នកនឹងរលូតដោយមិនមានភាពរអាក់រអួលដូចជាអ្នកមានសេវាទូរស័ព្ទពេញតែម្ដង។ ដូចគ្នានោះដែរ ពេលអ្នកធ្វើដំណើរកំសាន្ដទៅប្រទេស សឹង្ហបុរី ឬទីកន្លែងណាក៏ដោយ នៅពេលដែលអ្នកភ្ជាប់ប្រព័ន្ធ WiFi នៅសណ្ឋាគារ ឬ អាកាសយាន្ដដ្ឋាន ចាប់ពីពេលនោះមក ប្រព័ន្ធក្រុមហ៊ុន Smart នឹងចាត់ទុកថាអ្នកកំពុងនៅប្រទេសកម្ពុជា។ ដូច្នេះអ្នកអាចធ្វើការហៅចេញទៅកាន់អ្នកប្រើប្រាស់ Smart ដោយការហៅចេញនេះនឹងត្រូវបានចាត់ទុកជាការហៅក្នុងស្រុកដោយមិនមានការបង់ប្រាក់បន្ថែមនោះទេ។ អញ្ចឹងបានន័យថា វាមិនមានការបង់ប្រាក់សម្រាប់ Roaming ក្នុងការធ្វើការហៅនិងទទួលការហៅចូលនោះទេ។ នេះពិតជាសេវាកម្មដ៏អស្ចារ្យដែលកាន់តែងាយស្រួលសម្រាប់ការហៅរបស់អ្នក។ ក្រុមហ៊ុន Smart  គឺជាប្រតិបត្ដិករក្នុងប្រទេសកម្ពុជាតែមួយគត់ ដែលផ្ដល់សេវាកម្មនេះ និងជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនមួយចំនួនតូចក្នងតំបន់ដែលផ្ដល់សេវានេះ  ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print