រដ្ឋាភិបាលប្រទេសជាច្រើនក្នុងតំបននៅតំបន់អឺរ៉ុបកំពុងតែ «ឈឺក្បាល » ដោយសារតែ ការធ្វើបាតុកម្មប្រឆាំងនៅគ្រប់រូប ភាព គ្រប់មូលហេតុផ្សេងគ្នា។ បាតុកម្មពណ៌អាចនិយាយ បានថាចាប់ផ្តើមចេញពីប្រទេសបារាំង ដោយបាតុករបានពាក់អាវកាក់ពណ៌លឿ ប្រឆាំងនិងការតម្លើងពន្ធប្រេង ។បាតុកម្មបានរាល់ដាល់ដល់ប្រទេសជិតខាង ក្នុងតំនប់អឺរ៉ុប នៅក្រៅតំបន់អឺរ៉ុប ដូចនៅកាណាដាជាដើម។
បាតុកម្ម អាចនិយាយបានថា ធ្ងន់បំផុតគឺ នៅក្នុងប្រទេសប៊ែលហ្ស៊ិច ហើយពេលនេះ នាយករដ្ឋមន្ត្រី Charles Michel បានដាក់លិខិតឡើងទៅកាន់ព្រះមហាក្សត្រ Philippe សុំលាលេងពីដំណែង ក្រោពេលគណបក្សប្រឆាំងនៅក្នុងសភា បញ្ឈប់ការគាំទ្រ ដល់គោលនយោបាយរបស់លោក ។ វិវាទកើតឡើង ពេលដែលនាយករដ្ឋមន្ត្រីវ័យ ៤២ឆ្នាំគាំទ្រកិច្ចព្រមព្រៀង ស្តីពីជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ជំរុញឲ្យមានមហាបាតុកម្មកើតឡើង ប្រឆាំង រដ្ឋាភិបាល។
ក្នុងពេលជាមួយគ្នានេះដែរ ពលរដ្ឋប្រមាណ ១មឺន នាក់ទៅ១មឺន៥ពាន់នាក់ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម នៅរដ្ឋធានី Budapest ប្រទេសហុគ្រី ទាមទានាយករដ្ឋមន្ត្រី Viktor Orban ដកហូតច្បាប់អនុញ្ញាត្តិឲ្យក្រុមហ៊ុន ស្នើបុគ្គលឹក ធ្វើការបន្ថែម ៤០០ម៉ោង ក្នុងមួយឆ្នាំ ។ នេះជាបាតុកម្មទ្រងទ្រាយធំបំផុតនៅក្នុងប្រទេសហុងគ្រីមិនធ្លាប់ក្នុងរយៈពេល៨ឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី Orban ។ ច្បាប់ខាងលើ បានអនុម័តកាលពីថ្ងៃទី១២ខែធ្នូ ហើយតាំងពីពេលនោះមក ទលពេលនេះពលរដ្ឋ បាននាំគ្នា ប្រឆាំងនិងច្បាប់«ទាសករ»នោះនៅគ្រប់ទិសទី ។ ក្រៅពីនេះពលរដ្ឋបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ដល់ សកម្មភាព ប្រឆាំងនឹងក្រុមពលរដ្ឋគ្មានផ្ទះសម្បែរ និងក្រុមជនភៀសខ្លួន។
ចំណែកនៅក្នុងទីក្រុង Belgrade ប្រទេស សឺបៀវិញពលរដ្ឋរាប់សិបពាន់នាក់បាននាំគ្នាដង្ហែរក្បួនបាតុកម្ម ប្រឆាំងរដ្ឋាភិបាល ក្រោយមានអំពើហឹង្សា ទៅលើមេដឹកនាំគណបក្សប្រឆាំង សឺបៀ លោក Borko Stefanovic រងរបួស ធ្ងន់ ។
នៅក្នុងប្រទេស អាលបានៀ ពលរដ្ឋជាច្រើន ក្នុងនោះមានក្រុមនិស្សិត បាននាំគ្នាដង្ហែរក្បួនបាតុកម្ម ប្រឆាំងនឹងការតម្លើងថ្លៃសាលា ក្នុងពេលដែល ជីវភាពរស់នៅរបស់ពលរដ្ឋកាន់តែ វេទនា ហើយតម្លៃប្រេង ឡើងថ្លៃខ្ពស់ ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ នៅក្នុងប្រទេសអាល្លឺម៉ង មានមហាបាតុកម្មកើតឡើង ដោយយកទម្រងទៅតាម បារាំង គឺបាតុកម្ម អាកកាក់ពណ៌លឿង។ បាតុកម្មនៅអាល្លឺម៉ង រៀបចំឡើងដោយមេដឹកនាំក្រុមប្រឆាំង Sahra Wagenknecht ទាក់ទាញ់មនុស្សជាច្រើនចូលរួម ។
ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង Deutsche Welle បានដាក់សំណួរសួរថា តើបរិយាកាស់នៅតាមផ្លុវថ្នល់ក្នុងតំបន់អឺរ៉ុប កំពុងតែក្តៅខ្លាំងឡើង ដោយបាតុកម្មឬ? ។ បាតុកម្មទាំងនោះ បានបង្កក្តីបារម្ភយ៉ាងខ្លាំង ពីវិបត្តិនៅក្នុងតំបន់អឺរ៉ុបកាន់តៃខ្លាំងឡើង ។
អាចនិយាយបានថា អាល្លឺម៉ង និងបារាំង គឺជាប្រទេស ដើរតួនាទីយ៉ាងសំខាន់នៅក្នុងតំបន់ អឺរ៉ុប ទាំងមូល ហើយពេលនេះ ប្រទេសទាំងពីរកំពុងប្រឈមនៅការធ្វើបាតុកម្ម ប្រឆាំងពីពលរដ្ឋ នឹងធ្វើឲ្យដំណើរការអនុវត្តនយោបាយសំខាន់ៗត្រូវ រាំងស្ទះ ប៉ះពាល់ដល់អឺរ៉ុប ទាំងមូល ។
ពាក់ព័ន្ធនិងបាតុកម្មនៅក្នុងប្រទេសបារាំង ក្រុមបាតុករបានបិទផ្លូវ ល្បឿនលឿន ដុតបំផ្លាញបញ្ជាបង់ប្រាក់ ធ្វើឲ្យ សន្តិសុខសណ្តាប់ធ្នាប់ សាធារណ និងសេដ្ឋកិច្ចជាតិ គិតជាទឹកប្រាក់រាប់រយលានអឺរ៉ូ ។ ការបិទផ្លូវចំពេលដែលពិធីបុណ្យ គ្រីស្មាស ជិត មកដល់ តម្រូវការធ្វើចរាចរណ៍កើនឡើងខ្ពស់ ។
លោក Vinci Autoroutes អ្នកគ្រប់គ្រង បញ្ជាបង់ប្រាក់ផ្លូវធំបំផុតនៅលើបារាំង បានប្រកាសថា ក្រុមបាតុករ បាន គ្រប់គ្រងផ្លូវ នៅ៤០កន្លែងផ្សេងគញនា ធ្វើឲ្យតំបន់មួយចំនួនត្រូវកាត់ផ្តាច់ ។ ពិសេស គឺទីតាំងបញ្ជាបង់ប្រាក់រងការខូចខាតដោយក្រុមបាតុករ វាយកម្ទេច ស្ថិតនៅតំបន់ Avignon,Orange,Perpignan និង Adage ។
ផ្លូវល្បឿនលឿន A50 តផ្ជាប់រវាងទីក្រុង ម៉ាស៊ី និង Toulou ត្រូវបានបិទទ្វា ក្រោយក្រុមបាតុករបិទផ្លូវដុតបំផ្លាញបញ្ជាបង់ប្រាក់ ។ លោក Vinci បានឲ្យដឹងថា ទីបញ្ចាបង់ប្រាក់ផ្លូវផ្សេងទៀតនៅតំបន់ Manosque ត្រូវបានដុតបំផ្លាញ។ មានបាតុករ ប្រមាណជាង២០នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៨ខែធ្នូ ក្នុងនោះមាន៤នាក់ត្រូវបានឃុំខ្លួន។លោក Vinci បានប្រកាសថា«ក្រុមអ្នកធ្វើដំណើរតាមរថយន្តត្រូវមានការប្រុងប្រយ័ត្នបញ្ចៀសធ្វើដំណើរតាមផ្លូវ ដែលមានក្រុមបាតុករបិទផ្លូវបញ្ចៀសការកក់ស្ទះ»៕