តើអឺរ៉ុបកំពុងតែធ្វើបដិវត្តពណ៌ឬ? ប្រទេសជិតពាក់កណ្តាលអឺរ៉ូបធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល

ចែករំលែក៖

រដ្ឋាភិបាលប្រទេសជាច្រើនក្នុងតំបននៅតំបន់អឺរ៉ុបកំពុងតែ «ឈឺក្បាល » ដោយសារតែ ការធ្វើបាតុកម្ម​ប្រឆាំងនៅគ្រប់រូប ភាព គ្រប់មូលហេតុផ្សេងគ្នា។ បាតុកម្មពណ៌អាចនិយាយ បានថាចាប់ផ្តើមចេញពីប្រទេសបារាំង ដោយបាតុករបានពាក់អាវកាក់ពណ៌លឿ ប្រឆាំងនិងការតម្លើងពន្ធប្រេង ។បាតុកម្មបានរាល់ដាល់ដល់ប្រទេសជិតខាង ក្នុងតំនប់អឺរ៉ុប នៅក្រៅតំបន់អឺរ៉ុប ដូចនៅកាណាដាជាដើ​ម។

បាតុកម្ម អាចនិយាយបានថា ធ្ងន់បំផុតគឺ នៅក្នុងប្រទេសប៊ែលហ្ស៊ិច ​ហើយពេលនេះ នាយករដ្ឋមន្ត្រី​ Charles Michel ​បានដាក់លិខិតឡើងទៅកាន់ព្រះមហាក្សត្រ Philippe ​សុំលាលេងពីដំណែង  ក្រោពេលគណបក្សប្រឆាំងនៅក្នុងសភា បញ្ឈប់ការគាំទ្រ ដល់គោលនយោបាយរបស់លោក ។ វិវាទកើតឡើង ពេលដែលនាយករដ្ឋមន្ត្រីវ័យ ៤២ឆ្នាំ​គាំទ្រ​កិច្ចព្រមព្រៀង ស្តីពីជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ជំរុញឲ្យមានមហាបាតុកម្មកើតឡើង ប្រឆាំង រដ្ឋាភិបាល។

ក្នុងពេលជាមួយគ្នានេះដែរ ពលរដ្ឋប្រមាណ ១មឺន នាក់ទៅ​១មឺន៥ពាន់នាក់ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម នៅរដ្ឋធានី​ Budapest ​ប្រទេសហុគ្រី ​ទាមទានាយករដ្ឋមន្ត្រី  Viktor Orban ដកហូតច្បាប់អនុញ្ញាត្តិឲ្យក្រុមហ៊ុន​ ស្នើបុគ្គលឹក ធ្វើការបន្ថែម ៤០០ម៉ោង ក្នុងមួយឆ្នាំ ។ នេះជាបាតុកម្មទ្រងទ្រាយធំបំផុតនៅក្នុងប្រទេសហុងគ្រី​មិនធ្លាប់ក្នុងរយៈពេល៨ឆ្នាំចុងក្រោយនេះ  ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី​ Orban ។ ច្បាប់ខាងលើ បានអនុម័តកាលពីថ្ងៃទី​១២ខែធ្នូ​ ហើយតាំងពីពេលនោះមក ទលពេលនេះពលរដ្ឋ បាននាំគ្នា ប្រឆាំងនិងច្បាប់​«ទាសករ»នោះនៅគ្រប់ទិសទី ។ ក្រៅពីនេះពលរដ្ឋបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ដល់ សកម្មភាព ប្រឆាំង​នឹងក្រុមពលរដ្ឋគ្មានផ្ទះសម្បែរ និងក្រុមជនភៀសខ្លួន។

ចំណែកនៅក្នុងទីក្រុង​ Belgrade ​ប្រទេស សឺបៀវិញ​​ពលរដ្ឋរាប់សិបពាន់នាក់បាននាំគ្នាដង្ហែរក្បួនបាតុកម្ម ប្រឆាំងរដ្ឋាភិបាល ក្រោយមានអំពើហឹង្សា ទៅលើមេដឹកនាំគណបក្សប្រឆាំង សឺបៀ លោក​ Borko Stefanovic ​រងរបួស ធ្ងន់ ។

នៅក្នុងប្រទេស អាលបានៀ  ពលរដ្ឋជាច្រើន ក្នុងនោះមានក្រុមនិស្សិត បាននាំគ្នាដង្ហែរក្បួនបាតុកម្ម ប្រឆាំងនឹងការតម្លើងថ្លៃសាលា  ក្នុងពេល​ដែល ជីវភាពរស់នៅរបស់ពលរដ្ឋ​កាន់តែ វេទនា ហើយតម្លៃប្រេង ឡើងថ្លៃខ្ពស់ ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ  នៅក្នុងប្រទេសអាល្លឺម៉ង  មានមហាបាតុកម្មកើតឡើង ដោយយកទម្រងទៅតាម​ បារាំង គឺបាតុកម្ម អាកកាក់ពណ៌លឿង​​​​​​​​​​។ បាតុកម្មនៅអាល្លឺម៉ង រៀបចំឡើងដោយមេដឹកនាំក្រុមប្រឆាំង​ Sahra Wagenknecht ទាក់ទាញ់មនុស្សជាច្រើនចូលរួម ។

ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង   Deutsche Welle ​បានដាក់សំណួរសួរថា តើ​បរិយាកាស់នៅតាមផ្លុវថ្នល់​ក្នុងតំបន់អឺរ៉ុប កំពុងតែ​ក្តៅខ្លាំងឡើង ដោយបាតុកម្មឬ? ។ បាតុកម្មទាំងនោះ បានបង្កក្តីបារម្ភយ៉ាងខ្លាំង ពីវិបត្តិ​នៅក្នុងតំបន់អឺរ៉ុបកាន់តៃខ្លាំងឡើង ។

អាចនិយាយបានថា អាល្លឺម៉ង និងបារាំង គឺជាប្រទេស ដើរតួនាទីយ៉ាងសំខាន់នៅក្នុងតំបន់ អឺរ៉ុប ទាំងមូល ហើយពេលនេះ ប្រទេសទាំងពីរកំពុងប្រឈមនៅការធ្វើបាតុកម្ម ប្រឆាំងពីពលរដ្ឋ នឹងធ្វើឲ្យ​​​​​​​​​​​​​​​​​​​​​​​​ដំណើរការអនុវត្តនយោបាយសំខាន់ៗត្រូវ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រាំងស្ទះ​ ប៉ះពាល់ដល់អឺរ៉ុប ទាំងមូល ។

ពាក់ព័ន្ធនិងបាតុកម្មនៅក្នុងប្រទេសបារាំង  ក្រុមបាតុករ​បានបិទផ្លូវ ល្បឿនលឿន ដុតបំផ្លាញបញ្ជាបង់ប្រាក់​ ធ្វើឲ្យ សន្តិសុខសណ្តាប់ធ្នាប់ សាធារណ និងសេដ្ឋកិច្ចជាតិ គិតជាទឹកប្រាក់រាប់រយលានអឺរ៉ូ ​។ ការបិទផ្លូវចំពេលដែលពិធីបុណ្យ គ្រីស្មាស ជិត មកដល់ តម្រូវការធ្វើចរាចរណ៍កើនឡើងខ្ពស់ ។

លោក Vinci Autoroutes ​អ្នកគ្រប់គ្រង បញ្ជាបង់ប្រាក់ផ្លូវ​ធំបំផុតនៅលើបារាំង បានប្រកាសថា ក្រុមបាតុករ បាន គ្រប់គ្រងផ្លូវ នៅ​៤០កន្លែងផ្សេងគញនា ធ្វើឲ្យតំបន់មួយចំនួនត្រូវកាត់ផ្តាច់ ។ ពិសេស គឺទីតាំងបញ្ជាបង់ប្រាក់រងការខូចខាតដោយក្រុមបាតុករ វាយកម្ទេច ស្ថិតនៅតំបន់​ Avignon,Orange,Perpignan និង​ Adage ។

ផ្លូវល្បឿនលឿន​ A50 ​តផ្ជាប់រវាងទីក្រុង ម៉ាស៊ី និង Toulou ​ត្រូវបានបិទទ្វា ក្រោយក្រុមបាតុករបិទផ្លូវដុតបំផ្លាញ​បញ្ជាបង់ប្រាក់ ។ លោក​ Vinci ​បានឲ្យដឹងថា ទីបញ្ចាបង់ប្រាក់ផ្លូវផ្សេងទៀត​នៅតំបន់​ Manosque ​ត្រូវបានដុតបំផ្លាញ​។ មានបាតុករ ប្រមាណជាង​២០នាក់ត្រូវបានចាប់ខ្លួន​កាលពីថ្ងៃទី​១៨ខែធ្នូ ក្នុងនោះមាន​៤នាក់ត្រូវបានឃុំខ្លួន។លោក​ Vinci ​បានប្រកាសថា​«ក្រុមអ្នកធ្វើដំណើរតាមរថយន្តត្រូវមានការប្រុងប្រយ័ត្នបញ្ចៀសធ្វើដំណើរតាមផ្លូវ ដែលមានក្រុមបាតុករ​បិទផ្លូវបញ្ចៀសការកក់ស្ទះ»៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print