អាមេរិក អនុម័ត​ដាក់ទណ្ឌកម្មថ្មីទៅលើរុស្ស៊ី

ចែករំលែក៖

អាមេរិកបានអនុម័តច្បាប់ដាក់ទណ្ឌកម្ម ថ្មីទៅលើ បុគ្គលរុស្ស៊ីដែលសង្ស័យថាបាន ជ្រៀតជ្រែកចូលកិច្ចការបោះឆ្នោតនៅអាមេរិកកាលពីឆ្នាំ​២០១៦។
ក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រកាសឲ្យដឹងថា នឹងលុបទណ្ឌកម្មទៅលើក្រុមហ៊ុន អាលុយមីញ៉ូម របស់រុស្ស៊ី មានឈ្មោះថា​ Rusal ​រួមជាមួយក្រុមហ៊ុនពីរផ្សេងទៀត ដែលជាប់ពាក់ព័ន្ធ។ ច្បាប់ដាក់ទណ្ឌកម្មថ្មី គឺសម្តៅទៅលើ បុគ្គល​១៥រូបនៅក្នុងជួរកងទ័ពរុស្ស៊ី ​រួមជាមួយអង្គការ៤ផ្សេងគ្នាត្រូវបានអាមេរិក ចោទប្រកាន់ពាក់ព័ន្ធនិងការបោះឆ្នោតនាឆ្នាំ​២០១៦។ កន្លងមកអាមេរិក​ក៏បានដាក់ទណ្ឌកម្ម បុគ្គលដែលជាមន្ត្រីជាន់ខ្ពស់ រុស្ស៊ី ៦រូប ចូលក្នុងបញ្ជីខ្មៅ​។ ក្រសួងការបរទេសអាមេរិក​បានប្រកាសថា​«ការដាក់ទណ្ឌកម្មទាំងនោះ ជាការឆ្លើយតបទៅនឹង សកម្មភាពមើលស្រាលដល់​ច្បាប់អន្តរជាតិ »។
កាលពីខែកញ្ញាកន្លងមក ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំបានប្រកាសច្បាប់ដាក់ទណ្ឌកម្មទៅលើ បុគ្គលឬ អង្គភាព ណាមួយដែលបានព្យាយាមជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់អាមេរិក ។ នៅក្នុងបញ្ជីឈ្មោះដែលបានដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកមានលោក​ Alexander Petrov ​និង Ruslan Boshirov ​ដែលជាមន្ត្រីចារកម្មរុស្ស៊ីត្រូវស្ថិតនៅក្នុងការសង្ស័យ​របស់អង់គ្លេស ថាជាអ្នកនៅពីក្រោយការបំពុល លោក​ Skripal ​និងជាកូនស្រី Salisbury ​កាលពីខែមីនា កន្លងមក ៕ សាធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print