តាមលទ្ធផលស្រាវជ្រាវបានបង្ហាញឲ្យឃើញថាមានអាចារ្យ និងអ្នកផ្សព្វផ្សាយសាសនាជិត៧០០នាក់នៅក្នុងរដ្ឋ Illinois អាមេរិករងការចោទប្រកាន់ថា បានរំលោភបំពានផ្លូវភេទលើកុមារជាច្រើនពាន់នាក់ ។ តួលេខខាងលើ គឺច្រើនជាងការប្រកាសរបស់សមាគមព្រះវិហារកាតូលិកនាពេលកន្លងមក ។ សារព័ត៌មាន AFP នៅថ្ងៃទី១៩ ខែធ្នូ បានដកស្រង់សម្តីរដ្ឋអាជ្ញាមួយរូបបានឲ្យដឹងថាមានអ្នកផ្សព្វផ្សាយសាសនា អាចារ្យជិត៧០០នាក់ នៅក្នុងរដ្ឋ Illinois ភាគខាងលិចទឹកដីអាមេរិករងការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទលើកុមារច្រើនជាងរបាយការណ៍ នាពេលកន្លងមក ។ កន្លងមកនៅរដ្ឋ Pennsylvania ក៏មានអាចារ្យជាង៣០០នាក់រងការចោទប្រកាន់ចាប់រំលោភបំពានផ្លូវភេទលើកុមារជាង ១០០០នាក់ ។ ប៉ុន្តែហេតុការណ៍ទាំងនោះត្រូវបាន សមាគមសាសនាក្នុងរដ្ឋលាក់បាំងជាច្រើនទសវត្សរ៍មកហើយ ។ ពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវភេទទៅលើកុមារ ពីសំណាក់ក្រុមអាចារ្យ និងអ្នកផ្សព្វផ្សាយសាសនាកាតូលិកបានកើតឡើងជាច្រើននៅជុំវិញពិភពលោកទាំងនៅក្នុងតំបន់អឺរ៉ុប និង បុរីវ៉ាទីកង់ ផងដែរ ។ ការរំលោភបំពាននោះ ត្រូវបានបិទបាំងពីក្រុមអាជ្ញាធរក្នុងតំបន់ ក៏ដូចជា ក្រុម ថ្នាក់ដឹកនាំសាសនា ៕
ម្លិះ