Huawei ​ចំណាយប្រាក់​២ពាន់លានដុល្លារ​ដើម្បីបញ្ជាក់ថាខ្លួនស្អាតស្អំមិនធ្វើចារកិច្ចឲ្យរដ្ឋាភិបាលចិនឡើយ

ចែករំលែក៖

ស្ថានភាពពាក់ព័ន្ធនិងក្រុមហ៊ុនបច្ចេកវិទ្យា Huawei ​កាន់តែអាកក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃធ្វើឲ្យក្រុមហ៊ុននេះ​បានសម្រេចចំណាយប្រាក់ ២ពាន់លានដុល្លារ​អាមេរិក សម្រាប់បង្កើតសន្តិសុខបណ្តាញ​ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដើម្បីបញ្ជាក់ថា Huawei ​ពិតជាមិនពាក់ព័ន្ធ ឬធ្វើចារកម្មឲ្យរដ្ឋាភិបាលចិននោះ។ នៅក្នុងគម្រោងខាងលើក្រុមហ៊ុនHuawei ​នឹងត្រូវបង្កើតបន្ទប់ពិសោធ​ជួលក្រុមអ្នកឯកទេស​ដើម្បីការពារ​សម្ងាត់ …ជាការបង្ហាញថា ក្រុមហ៊ុន​ខាងលើនិងមិន​ប្រមូលព័ត៌មានចារកម្មឲ្យទៅរដ្ឋាភិបាលទីក្រុងប៉េកាំង ។
មន្ត្រី Huawei ​បានបញ្ចាក់ថា បើទោះបីសាធារណមតិនិងប្រទេសជាច្រើន​មានការមន្ទិលសង្ស័យ​ថា​ បានបន្សល់ទ្វាក្រោយ សម្រាប់ក្រុមចារកម្មចិន ប៉ុន្តែ មិនមានភស្តុតាងណាមួយ​បញ្ចាក់ការពិតនោះឡើយ​។
អគ្គនាយកក្រុមហ៊ុន​ Huawei ​លោក Ken Hu ​បាននិយាយទៅកាន់សារព័ត៌មានរ៉យទ័រថា​«ការរុញច្រានគូរប្រជែងចេញពីការលេង គឺជារឿងមិនត្រឹមត្រូវ​នោះឡើយ ។​យើងខ្ញុំយល់ឃើញថា រាល់ការចោទប្រកាន់ទាំងឡាយ ពាក់ព័ន្ធនិង Huawei ​គឺត្រូវតែមានភស្តុតាងច្បាស់លាស់ បើគ្មានភស្តុតាងយើងខ្ញុំមិនអាចទទួលយកបានឡើយ​ នឹងប្រឆាំងរាល់ការចោទប្រកាន់ទាំងអស់នោះ​។
នៅដើមសប្តាហ៍នេះ អាល្លឺម៉ង់ បានប្រកាសថា​រកមិនឃើញ​ឧបករណ៍របស់ក្រុមហ៊ុន​ Huawei ​ដែលបានលក់នៅក្នុងប្រទេសអាល្លឺម៉ង់ និងប្រទេសមួយចំនួនប្រើប្រាស់មិនមានគោលដៅចារកម្មនោះឡើយ។ ជាមួយគ្នានេះទាំងជប៉ុននិង បារាំងនៅតែមិទាន់ហាមប្រាម​ ទិញ​សម្ភារៈរបស់Huawei នៅឡើយបើទោះបីរដ្ឋាភិបាលប្រទេសទាំងនោះមានគម្រោងផ្អាកទិញក្តី។ អាមេរិកបានបញ្ចុះបញ្ចូលប្រទេសជាសម្ព័ន្ធមិត្តឈប់ទិញផលិតផលរបស់ក្រុមហ៊ុនHuawei ។ប្រទេសជាច្រើន ក៏បានធ្វើការត្រួតពិនិត្យថាតើ សម្ភារៈរបស់ក្រុមហ៊ុននេះប៉ះពាល់ដល់សន្តិសុខជាតិដែរឫទេ៕

ភាល័យ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print