ចេតនារបស់រុស្ស៊ីពេលបញ្ជូនយន្តហោះទម្លាក់គ្រាប់ទំនើបបំផុតទៅកាន់ វេណេហ្ស៊យអេឡា

ចែករំលែក៖

រុស្ស៊ីមានគម្រោងសាងសង់ទីតាំងយោធានៅក្រៅប្រទេសដំបូងគេបង្អស់តាំងពី១០ឆ្នាំមុនមកម៉្លេះ​ដោយ​ការសាងសង់ធ្វើឡើងនៅក្នុងប្រទេសវេណេហ្ស៊យអេឡា ។ នៅពេលនេះគម្រោងនោះនឹងត្រូវបានអនុវត្តក្រោយពេលដែល មានការព្រមព្រៀងគ្នាជាមួយរដ្ឋាភិបាលវេណេហ្ស៊យអេឡា ។ សារព័ត៌មាន​ TASS ​ បានផ្សាយថា កាលពី១០ឆ្នាំមុន ក្រុមអ្នកឯកទេសរុស្ស៊ី​បានសម្រេចជ្រើស​រើស កោះ​ La Orchila ​មានចម្ងាយពីទីក្រុង ការ៉ាកាស់វេណេហ្ស៊យអេឡា ​​​​​​​​​​​​​​​ប្រមាណ​២០០គីឡូម៉ែត្រ នៅឥ្សសាននៃប្រទេសវេណេហ្ស៊យអេឡា ។ ក្រោយពេលរដ្ឋាភិបាលរបស់ប្រធា នាធិបតី​នីកូឡាស ម៉ាឌូរ៉ូ​ ឯកភាព​យន្តហោះទម្លាក់គ្រាប់របស់រុស្ស៊ី ប្រភេទទំនើបបំផុត​ Tu-160 បានបញ្ចូនទៅកាន់កោះ​ La Orchila ​ដោយបានចុះចតនៅទីនោះអស់រយៈពេល ២ថ្ងៃ។ ចំណែកសារព័ត៌មាន​ Daily Mail ​បានផ្សាយថា វេណេហ្ស៊យអេឡា បានអនុញ្ញាត្តិ​ឲ្យរុស្ស៊ីសាងសង់ទីតាំងទ័ពអាកាសនៅ​លើទឹកដីរបស់ខ្លួន ។ ការបញ្ជូនយន្តហោះទម្លាក់គ្រាប់ទៅកាន់ទីនោះគ្រាន់តែជាការសាកល្បងប៉ុណ្ណោះនៅពេលអនាគតនឹងមានកងទ័ពនិងសព្វាវុធទំនើបៗរបស់រុស្ស៊ីនឹងឈរជើងនៅទីនោះជាមិនខាន។ លោក​ Gareyev ​មន្ត្រីយោធាជាន់ខ្ពស់រុស្សីបានលើកឡើងថា «យន្តហោះចម្បាំងរុស្ស៊ីមិនចាំបាច់​វិលត្រឡប់ទៅកាន់​រុស្ស៊ីវិញឡើយ ក៏ដូចជា មិនចាំបាច់ ចាក់សាំងនៅលើអាកាសទៀតឡើយ នៅពេលបំពេញការងាយាមល្បាតនៅទ្វីបអាមេរិក »។ ព័ត៌មានស្តីពីការកសាងទីតាំងយោធារបស់រុស្ស៊ីនៅលើទឹកដីវេណេហ្ស៊យអេឡាក្រោយពេលដែលយន្តហោះចម្បាំងរុស្ស៊ីពីរគ្រឿង ហោះហើរឆ្លងកាត់ចម្ងាយផ្លូវជាង ១មុឺនគីឡូម៉ែត្រ​ទៅកាន់វេណេហ្ស៊យអេឡា។ វត្តមានយន្តហោះទម្លាក់គ្រាប់របស់រុស្ស៊ី​បានធ្វើឲ្យអាមេរិកកាន់តែព្រួយបារម្ភ​។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក​ Pompeo បានសរសេរនៅលើបណ្តាញ Twitter ថា «រដ្ឋាភិបាលរុស្ស៊ី​បានបញ្ជូនយន្ដហោះទម្លាក់គ្រាប់ ហោះហើរចម្ងាយផ្លូវពាក់កណ្តាលផែនដីទៅកាន់វេណេហ្ស៊យអេឡាដើម្បីអ្វី ។ ពលរដ្ឋវេណេហ្ស៊យអេឡា គួរតែ​​​វាយតម្លៃទៅលើសកម្មភាពទាំងនោះ ៕  សាធី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print