ខេត្តព្រះសីហនុ ៖ កម្មករ២នាក់ឡើងតខ្សែភ្លើងម្នាក់ឆក់ស្លាប់នៅលើបង្គោលភ្លើងនិងម្នាក់ទៀតឆក់ធ្លាក់រងរបួសធ្ងន់ នាវេលាម៉ោង១៥:០០នាទី ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៨ ស្ថិតនៅ មុខអគារ សុីហួរ សង្កាត់លេខ៤ ខេត្តព្រះសីហនុ។
បើតាមព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថានៅមុនពេលកើតហេតុ គេឃើញកម្មករ០២នាក់ ឡើងលើបង្គោលភ្លើង ក្នុងគោលបំណងតខ្សែ តែមួយស្របក់ក្រោយស្រាប់តែ ឃើញកម្មករម្នាក់ឆក់របូតដៃធ្លាក់មកដីរងរបួសធ្ងន់ ចំណែកកម្មករម្នាក់ទៀត ឆក់ស្លាប់ជាប់លើបង្គោលភ្លើងគួរឲ្យអាណោចអាធ័ម។
ក្រោយកើតហេតុក្រុមការងារអគ្គិសនីបានចុះដល់កន្លែងកើតហេតុ ហើយបាននិយាយបា្រប់ថា បង្គោលភ្លើងនេះក្រុមហ៊ុនអគ្គិសនីមិនទាន់បានអូសភ្លើងចូលទេ ដោយក្រុមហ៊ុនបានម៉ៅការបន្តទៅឲ្យក្រុមហ៊ុនឯកជនមួយ មន្ត្រីអគ្គិសនីបានបា្រប់បន្តទៀតថា ករណីគ្រោះថ្នាក់នេះសង្ស័យថា ខ្សែភ្លើងនេះត្រូវគេតភ្ជាប់ជាមួយនិងអគារក្បែរនោះ? នៅពេលបញ្ឆេះម៉ាសីុនភ្លើងអគារចរន្តភ្លើងវានិងឆ្លងចូលទៅខ្សែដែលជនរងគ្រោះកំពុងធ្វើការតនេះមិនខាន។
ចំពោះការស្លាប់កម្មករនេះមិនទាន់មានអ្នកណាទទួលខុសត្រូវនោះទេ?ដោយគេមិនបានស្គាល់ក្រុមហ៊ុនដែលម៉ៅការបន្តនោះឡើយ៕ ឆ្លាម សមុទ្រ