រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Jim Mattisបានដាក់លិខិតលាលែងពីតំណែងផ្ញើទៅជូនប្រធានា ធិបតីដូណាល់ ត្រាំ រួចហើយកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ ដែលមូលហេតុ នៃការលាលែងនេះ ត្រូវគេសង្ស័យថា ពាក់ព័ន្ធការខ្វែងគំនិតលើបញ្ហាដកកងទ័ពអាមេរិកចេញពីសង្គ្រាមក្នុងប្រទេសស៊ីរី ។ លោក Mattis បានដាក់លិខិតដោយមានសរសេរថា «អ្នកមានសិទ្ធិនៅក្នុងការជ្រើសរើសរដ្ឋមន្ត្រីការពារជាតិ ដែលមានទស្សនៈល្អប្រសើរស្របតាមការចង់បានរបស់ខ្លួន» ។
លោកដូណាល់ ត្រាំ បានថ្លែងនៅលើបណ្តាញសង្គមថា លោក Mattisនឹងចាកចេញពីតំណែងរដ្ឋមន្ត្រីការពារជាតិអាមេរិក នៅដំណាច់ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោយកាន់តួនាទីនេះបានពីរឆ្នាំ ហើយថា លោក Mattisចូលនិវត្តន៍, ប៉ុន្តែមិនមែនអ្វីដែលលោក Mattisជាអ្នកនិយាយនោះទេ ។
សូមញ្ជាក់ថា រឿងរ៉ាវខាងលើនេះ កើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីដូណាល់ ត្រាំ, សម្ពន្ធមិត្ត និងសមាជិក សភាអាមេរិកមួយចំនួន សប្បាយចិត្តខណៈសម្រេចដកកងទ័ពចេញពីសង្គ្រាមស៊ីរី ក៏ដូចគម្រោងដកកងទ័ពចេញពីអាហ្វហ្គានីស្ថានផងដែរនោះ ។
ការសម្រេចចិត្តដកទាហានចេញពីស៊ីរីនេះ បាននាំឲ្យមានការរិះគន់ថា អាមេរិកបោះបង់ចោលសម្ពន្ធមិត្ត Kurdish របស់ខ្លួន ដែលប្រឈមមុខនឹងការសម្លាប់រង្គាលពីក្រុមទួរគី ពេលដែលអាមេរិកចាកចេញផុត ។ មន្ទីរបង់តាហ្គូន បានប្រឆាំងការសម្រេចចិត្តនេះ ។
មូលហេតុនៃការលាលែងរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកនាពេលនេះ ទំនងជាមិនសប្បាយចិត្តទៅនឹងគោលជំហររបស់ដូណាល់ ត្រាំ ក្នុងបញ្ហាដកកងទ័ពពីសង្គ្រាមស៊ីរីនោះហើយមើលទៅ ៕