គួរឲ្យអាណោចអាធ័មណាស់!! កម្មករ២នាក់ឡើងតខ្សែភ្លើងម្នាក់ឆក់ស្លាប់នៅលើ​បង្គោល​ភ្លើងនិងម្នាក់ទៀតឆក់ធ្លាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ កម្មករ២នាក់ឡើងតខ្សែភ្លើងម្នាក់ឆក់ស្លាប់នៅលើ​បង្គោល​ភ្លើងនិងម្នាក់ទៀតឆក់ធ្លាក់រងរបួសធ្ងន់ ​នាវេលាម៉ោង​១៥:០០នាទី ថ្ងៃទី​ ២០ ខែធ្នូ​ ឆ្នាំ​ ២០១៨ ស្ថិតនៅ មុខ​អគារ​ សុីហួរ​ សង្កាត់លេខ៤​ ខេត្តព្រះសីហនុ​។

បើតាម​ព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថានៅមុនពេលកើតហេតុ គេឃើញកម្មករ០២នាក់ ឡើងលើបង្គោលភ្លើង​ ក្នុងគោលបំណងតខ្សែ តែមួយស្របក់ក្រោយស្រាប់តែ​ ឃើញកម្មករម្នាក់ឆក់របូតដៃ​ធ្លាក់មកដីរងរបួសធ្ងន់ ចំណែកកម្មករម្នាក់​ទៀត ឆក់ស្លាប់ជាប់លើបង្គោលភ្លើងគួរឲ្យអាណោចអាធ័ម។

ក្រោយកើតហេតុ​ក្រុម​ការងារ​អគ្គិសនី​បានចុះដល់​កន្លែង​កើតហេតុ ហើយបាននិយាយបា្រប់ថា​ បង្គោលភ្លើងនេះ​ក្រុមហ៊ុនអគ្គិសនី​​មិនទាន់​បានអូសភ្លើងចូលទេ ដោយ​ក្រុមហ៊ុនបានម៉ៅការបន្តទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជនមួយ មន្ត្រីអគ្គិសនីបានបា្រប់បន្តទៀតថា ករណីគ្រោះថ្នាក់នេះសង្ស័យ​ថា​ ខ្សែភ្លើងនេះ​ត្រូវ​គេតភ្ជាប់ជា​មួយនិង​​អគារ​ក្បែរ​នោះ? នៅពេលបញ្ឆេះ​ម៉ាសីុនភ្លើងអគារចរន្ត​​ភ្លើងវានិងឆ្លងចូលទៅ​ខ្សែ​ដែល​ជនរងគ្រោះ​កំពុង​ធ្វើការ​តនេះ​មិនខាន។

ចំពោះ​ការ​ស្លាប់កម្មករ​នេះ​មិនទាន់​មាន​អ្នកណា​ទទួល​ខុសត្រូវ​នោះទេ​?ដោយ​គេ​មិនបាន​ស្គាល់​ក្រុមហ៊ុន​ដែល​ម៉ៅការ​បន្តនោះឡើយ៕ ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print