ភ្នំពេញ ៖ តាមគម្រោង នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែធ្នូ នេះ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងមកដល់មាតុប្រទេសវិញហើយ ក្រោយបញ្ចប់ ការបំពេញព្រះរាជទស្សនកិច្ច នៅប្រទេសវៀតណាម រយៈពេល៣ថ្ងៃ តបតាមការយាងរបស់រដ្ឋាភិបាលវៀតណាម។
ក្នុងដំណើរបំពេញព្រះរាជទស្សនកិច្ចរបស់ព្រះអង្គ នៅប្រទេសវៀតណាម រយៈពេល៣ថ្ងៃកន្លងមកនេះ ព្រះអង្គបានយាងទៅកាន់ទីក្រុងហាណូយ និងទីក្រុងដាណាងផងដែរ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា និងវៀតណាម បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនឹងគ្នាកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ ដែលមកដល់ពេលបច្ចុប្បន្នមានរយៈពេល ៥១ឆ្នាំហើយ ៕ ចេស្តា
...