របាំព្រះរាជទ្រព្យបែបមុខសខ្មែរនឹងលើកមកសម្ដែងរំលឹកអនុស្សាវរីយ៍​ឆ្នាំ​១៩០៦

ចែករំលែក៖

ភ្នំពេញ ៖ របាំ​ព្រះ​រាជ​ទ្រព្យ​បែប​មុខ​ស​ខ្មែរ​រឿង “នាងវឌ្ឍនាទេវី” ដឹកនាំដោយសម្ដេចព្រះរាមនរោត្តមបុប្ផាទេវីនឹង​ត្រូវ​លើក​មក​សម្ដែង​ជូន​ទស្សនិកជន​ទាំង​អស់​បាន​ទស្សនា ​នៅដើមឆ្នាំ២០១៩នេះ នៅសាលសន្និសីទចតុមុខ។ ការសម្តែងនេះក៏ជាការំលឹកអនុស្សាវរីយ៍ឆ្នាំ១៩០៦ឲ្យត្រឡប់មកវិញផងដែរ ។

ទស្សនីយភាពដ៏កម្រនេះមានគោលបំណងដើម្បីផ្ដល់ឱកាសដល់សាធារណជននិងជនបរទេសបានទស្សនាការសម្ដែងនិងស្វែងយល់អំពីរបាំព្រះរាជទ្រព្យខ្មែរដែលយកនូវបែបបទនៃចលនាក្បាច់រាំសម្លៀកបំពាក់និងការ​តុបតែងខ្លួនរបស់នាដកាតាមលំនាំឆ្នាំ១៩០៦។នាដការបាំបុរាណជាច្រើននាក់ដែលមាន​​មាន​ទេពកោសល្យ​​និង​ជំនាញ​ប៉ិន​ប្រសប់​ត្រូវបានរើសរៀបចំ និងធ្វើការហ្វឹកហាត់រួចជាស្រេចក្នុង​ការ​នាំ​យ​ក​ទម្រង់​សិល្បៈ​ដ៏​អស្ចារ្យព្រម​ទាំង​នាំ​អនុស្សាវរីយ៍​ឆ្នាំ១៩០៦ ​ត្រលប់​មក​វិញ​។ការរៀបចំនេះប្រើពេលស្ទើរតែពេញមួយឆ្នាំដើម្បីប្រមូលគំនិតបង្កើតជាសាច់រឿងនិទាននិងក្បាច់រាំក្នុងការបង្ហាញដំណើររឿង “នាងវឌ្ឍនាទេវី” តាមរយៈទម្រង់សិល្បៈនៃរបាំព្រះរាជទ្រព្យ។

​          សម្ដេចព្រះរាមនរោត្តមបុប្ផាទេវីបានដឹកនាំនិងហ្វឹកហាត់អ្នករបាំសម្រាប់ការសម្ដែងនេះដោយផ្ទាល់ដើម្បីធ្វើឲ្យការសម្ដែង “នាងវឌ្ឍនាទេវី” ផ្ដល់ឲ្យទស្សនិកជននូវបទពិសោធន៍ដ៏រំភើបអស្ចារ្យ។នេះបើតាមការបញ្ជាក់របស់លោកសាស្ត្រាចារ្យព្រឿងឈាងទីប្រឹក្សា​ក្រសួង​វប្បធម៌និងវិចិត្រ​សិល្បៈ។ លោកបញ្ជាក់ថា​អ្នក​ទស្សនា​ ​នឹង​មាន​អារម្មណ៍​ថា ​ខ្លួន​ឯង​កំពុង​តែ​ធ្វើ​ដំណើរ​ត្រលប់​ទៅ​កាន់​អតីតកាល​ព្រម​ទាំង​ស្វែង​យល់​ពី​ពិភព​នៃ​រឿង​ព្រេង ​ដែល​ទាក់​ទង​​នឹង​ដើម​កំណើត​ប្រជាជននិង​វប្បធម៌​ខ្មែរ។

គួរបញ្ជាក់ដែរថាព្រឹត្តិការណ៍នេះនឹង​ចាប់​ផ្ដើម ​រយៈពេល​២​ថ្ងៃ ​គឺ​ថ្ងៃ​ទី​១៨និង​ទី​១៩ ​ខែ​មករា ​២០១៩នៅ​​សាល​មហោស្រព​ចតុមុខវេលា​ម៉ោង ​៦​​:៣០ ​នាទី​ល្ងាច។ដោយ​ឡែក ​​​ថ្ងៃ​សៅរ៍ ​ទី​១៩ ​ខែ​មករា ​ឆ្នាំ ​២០១៩ ​វេលា​ម៉ោង​៣:៣០រសៀល (សម្រាប់​​សិស្ស​និស្សិត​និង​មនុស្ស​អាយុ​ក្រោម​២៥​ឆ្នាំ​ក្នុងតម្លៃសំបុត្រ២ម៉ឺនរៀល។

 

​ចំពោះ​ទី​តាំង​លក់​សំបុត្រ​លោក​អ្នក​អាច​ស្វែង​រក​នៅ​វិទ្យាស្ថាន​បារាំង ​នៅ​សាល​មហោស្រព​ចតុ​មុខ។ អ្នកទិញសំបុត្រក៏នឹងមានការចាប់រង្វាន់សម្រាប់ដំណើរកម្សាន្តទៅកាន់ប្រទេសមីយ៉ាន់ម៉ាផងដែរ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print