នារីម្នាក់បើករថយន្តស៊េរីទំនើបបុកម៉ូតូហើយជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បើករថយន្តស៊េរីទំនើបម៉ាបត់ឆ្លងផ្លូវលឿនពេកបួងចង្កូតមកវិញមិនទាន់ជ្រុល បុកម៉ូតូមួយគ្រឿងចតនៅចិញ្ចើមផ្លូវ ហើយរថយន្តនៅមិនទាន់អស់ល្បឿន បានជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យបាក់ ទ្វារអស់៤ផ្ទាំង បណ្តាលឲ្យអ្នកបើករថយន្ត រងរបួសដៃម្ខាង ។

ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង១១យប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១៨ ស្ថិតនៅចំណុចផ្លូវ១០១៣ ក្នុងសង្កត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាមុនកើតហេតុគេឃើញនារីម្នាក់បើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីស GS-300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-9904 ធ្វើដំណើរចេញពីរផ្លូវបេតុងគ្មានលេខ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងដៃមកផ្លូវ១០១៣ក្នុងល្បឿនលឿនពេកបួងចង្កូតមកវិញ មិនទាន់បណ្តាលឲ្យជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកឃ្លីក ពណ៌ស ពាក់ស្លាកលេខ1CU-3062 ចតនៅតាមចិញ្ចើមផ្លូវ បណ្តាលឲ្យរថយន្តជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋបាក់ទ្វារចំនួន៤ផ្ទាំង ចំណែកម្ចាស់រថយន្តបង្កបានរងរបួសដៃម្ខាងត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះដោយខ្លួនឯង ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចរាចរបានចុះមកដល់ ដោយខាងភាគីរថយន្តបង្កសូមសម្របសម្រួល ជាមួយម្ចាស់ម៉ូតូ និងម្ចាស់ផ្ទះដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print