ខេត្តក្រចេះ ៖ ក្មេងចាស់ ប្រុសស្រីមួយគ្រួសារ បានរងរបួសធ្ងន់ធ្ងរដេកដួលរដូករណែលពេញផ្លូវ ដោយសារតែធ្វើដំណើតាមម៉ូតូរួមគ្នាហើយត្រូវម៉ូតូដឹកឈើបើកបរបញ្ច្រាសទិស និងចាំងភ្លើងរថយន្តពីមុខហើយបុកពេញទំហឹងតែម្តង ។
ហេតុការនេះបានកើតឡើងនៅវេលាម៉ោង២០.៥នាទីថ្ងៃព្រហស្បតិ៍១៣កើតខែមិគសិរឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី២០ខែធ្នូឆ្នាំ២០១៨នៅលើផ្លូវជាតិលេខ៧(ក្រចេះ~ស្ទឹងត្រែង)ត្រង់ចំនុចភូមិកសាង ឃុំចង្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះកើតឡើងរវាងម៉ូតូអ្នកដឹកឈើមកបុកពេញទំហឹងតែម្តងជាមួយនិងម៉ូតូអ្នកដំណើរ ម៉ាកសង់កូរេពណ៌ក្រហម ជិះរួមគ្នាប្តីប្រពន្ធកូនតូចទៀតសរុប៥ នាក់ឯណ្ណោះទឹសដៅបញ្ច្រាស់គ្នាជើង.ត្បូង បណ្ដាលឲ្យរងរបួសធ្ងន់ទាំងអស់គ្នា៥ នាក់ស្រី៣នាក់ក្មេង២នាក់ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចចរាចរណ៍បានយករថយន្តមកដឹកជនរងគ្រោះខាងលើបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះភ្លាមៗផងដែ ។ ក្នុងហេតុការណ៍គេសង្កេតឃើញទាំងក្មេងចាស់ប្រុសស្រីរងរបួសខ្លះបែកក្បាលបែកមុខខ្លះបាក់ដៃបាក់ជើងក៏មាន។
ម៉ូតូបង្ករគ្រោះកែឆ្នៃ ដឹកឈើប្រវែង៤ម៉ត្រដាក់ទទឹងផ្លូវច្រង៉ាងៗតែម្តងហើយអ្នកបើកបរនោះក៏បានតគេចខ្លួនបាត់ភ្លាមៗដែរបន្ទាប់ពីកើតហេតុ។
វត្ថុតាងទាំងពីរត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក្ខនៅប៉ុស្ត៍រដ្ធបាលឃុំចង្រង់ជាបណ្តោះអាសន្នរងចាំធ្វើការស្រាវជ្រាវរកជនបង្ករឱ្យចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់តាមក្រោយ។
សកម្មភាពដឹកជញ្ជូនឈើតាមម៉ូតូរបៀបអានាធិប្បតិយ្យបែបនេះគឺមានជាហូហែរទាំងយប់ទាំងថ្ងៃមិនដែលឃើញសមត្ថកិច្ចជំនាញណាបង្រ្កាបនោះទេគឺគេឃើញតែសមត្ថកិច្ចពាសពេញផ្លូវគ្រប់លំដាប់ថ្នាក់ឈរចាំតែ យកលុយពីម៉ូតូដឹកឈើទាំងនោះទៅវិញ៕ ដោយ ជីវ័ន្ត