ក្លឹបអ្នកកាសែត​កម្ពុជារៀបចំ​វេទិកា​និពន្ធនាយកសារព័ត៌មាន​កម្ពុជា​លើកទី​១៥ ក្រោមប្រធានបទ «ពង្រឹង​វិជ្ជាជីវៈសារព័ត៌មាន​ដើម្បីប្រយុទ្ធប្រឆាំង​នឹងព័ត៌មានក្លែងក្លាយ»

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅភោជនីយដ្ឋាន​ទន្លេបាសាក់២ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្លឹបអ្នកកាសែត​កម្ពុជា​បានរៀបចំវេទិកា​និពន្ធនាយកសារព័ត៌មាន​កម្ពុជា ក្រោម​វត្តមាន​មន្ត្រីជាន់ខ្ពស់ក្រសួងសារព័ត៌មាន តំណាងអង្គការ​ក្រៅរដ្ឋាភិបាល និងនិពន្ធ​នាយកកាសែត វិទ្យុ ទូរទស្សន៍ និងសារព័ត៌មាន​អនឡាញ​ប្រមាណ៧០នាក់ មកពីអង្គភាពនានាទូទាំង​ប្រទេស ។

ក្នុងពិធីនេះ លោកមាស សោភ័ណ្ឌ អនុរដ្ឋលេខាធិការ​ក្រសួងព័ត៌មាន​បានអានសារលិខិត​សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ផ្ញើជូន​វេទិកា​និពន្ធនាយកសារព័ត៌មាន​កម្ពុជា ស្តីពីការប្រយុទ្ធប្រឆាំង​នឹងព័ត៌មានក្លែងក្លាយ ដែលខ្លឹមសារ​ក្នុងសារលិខិតនោះ មាន​សារសំខាន់​ជាច្រើន​ផ្តោតទៅលើការ​ផលិត​ព័ត៌មានក្លែងក្លាយ ដោយក្នុងនោះ ព្រះរាជាណាចក្រកម្ពុជា​បាននិងកំពុង​ប្រឈម​យ៉ាងក្តៅគគុក ទៅនឹងការប្រើប្រាស់​ព័ត៌មានក្លែងក្លាយ បំពុល​បរិយាកាសក្នុងសង្គម ដែលបង្កឡើងដោយក្រុមអ្នកនយោបាយ​ប្រាំង និង​ពួកឱកាសនិយម ក្នុងគោលបំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជាស្របច្បាប់​តាមរយៈការធ្វើបដិវត្តន៍ពណ៌ ។ រាជរដ្ឋាភិបាល​បានយកចិត្តទុកដាក់​ក្នុងការលើកដំកើង​សិទ្ធិសេរីភាព​ខាងសារព័ត៌មាន​ សេរីភាព​ក្នុងការបញ្ចេញមតិ ស្របតាមបទដ្ឋានរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពី​របបសារព័ត៌មាន ។

បន្ទាប់មកអង្គវេទិកា​បានឆ្លងសេចក្តីថ្លែងការណ៍​វេទិកា​និពន្ធ​នាយកសារព័ត៌មាន​កម្ពុជា​លើកទី១៥ ដែលមាន១២ចំណុចដើម្បី​អនុម័ត​ជាស្ថាពរ ៕ ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print