មុខសញ្ញា​គ្រឿងញៀន​១ក្រុម ត្រូវ​នគរបាល​ស្រុក​ព្រៃនប់​បង្រ្កាប​បាន ចាប់យក​ថ្នាំញៀន​ជា​ច្រើន​កញ្ចប់​ នៅ​ជិត​តំបន់​សេដ្ឋកិច្ច​ពិសេស​ឃុំ​បិតត្រាំ​ង​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​ ៖ លោក​វរសេនីយ៍​ត្រី​ឈុន​ រតនៈ​ អធិការ​រង​នគរបាល​ស្រុក​ព្រៃនប់​បាន​ឲ្យ​ដឹង​ថា៖ នៅ​វេលា​ម៉ោង​១​៤​:៣០​នាទី​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ កន្លង​ទៅ​នេះ​ កម្លាំង​ជំនាញ​នគរបាល​ ស្រុក​ព្រៃនប់ បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​មួយ​ករណី នៅ​តំបន់រោងចក្រ​សេដ្ឋកិច្ចពិសេស ភូមិ​ពូធឿង​ ឃុំ​បិតត្រាំង​ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ​ ចំនួន៤នាក់៖ ឈ្មោះចាន់ សុភ័ក្រ ភេទ​ប្រុស អាយុ​៣៨ឆ្នាំ​, ឈ្មោះ មាន ធាន ភេទ​ប្រុស អាយុ២៨ ឆ្នាំ, ឈ្មោះ​ ណុប សុផានណា ភេទ​ប្រុស អាយុ​២៨ឆ្នាំ​, ឈ្មោះ​ កើត ពិសិត ភេទប្រុស អាយុ១៧​ឆ្នាំ​ អ្នក​ទាំង​៤​ ជាកម្មករ​រោងចក្រ​ មាន​ទីលំនៅ​ឋាន​នៅ​ភូមិ​ពូ​ធឿ​ង​ឃុំ បិតត្រាំង ស្រុក ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

វត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន ចំនួន ១៣ កញ្ចប់ (ធំ១កញ្ចប់ តូច១២កញ្ចប់)ទូរស័ព្ទ ចំនួន ៤គ្រឿង។

លុះដល់​ វេលាម៉ោង២១ៈ៣០នាទី​ ថ្ងៃដដែល​ កម្លាំងជំនាញ​ បាន​ បន្ត​ចាប់ឃាត់ខ្លួនបានមេខ្លោងធំ​ម្នាក់ទៀត​ ឈ្មោះ ស៊ូ វុទ្ធី ភេទ ប្រុស អាយុ៣៣ឆ្នាំ​ នៅចំណុច មុខរ៉ា​រទេះ ភ្លើង សង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ មាន​ទីលំនៅ មិនពិតប្រាកដ ។ ដកហូតពា​ន វត្ថុតាងរួមមាន ម្សៅក្រាមសថ្លាសង្ស័យដាធាតុញៀនចំនួន២​កញ្ចប់​ធំ​ បន្ថែម​ទៀត​ និង​ ទូរស័ព្ទ១គ្រឿង ។ បច្ចុន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print