លោកប៉ា​ សុ​ជាតិ​វង្ស​ បើក​ការដ្ឋាន​ស្ថាបនា​ស្ពាន​បឹង​តា​ម៉ាត​ ឆ្លងកាត់​ប្រឡាយ​ ភូមិ​មល​ និង​ស្ថាបនា​ស្ពាន​ឆ្លងកាត់​ប្រឡាយ​បឹង​ទំពន់​ក្នុង​ខណ្ឌមានជ័យ​ និង​ខណ្ឌដង្កោ

ចែករំលែក៖

​ភ្នំពេញ​៖​ ស្ពាន​ចំនួន​២​ គឺ​ស្ពាន​បឹង​តា​ម៉ាត​ ឆ្លងកាត់​ប្រឡាយ​ភូមិ​មល​ និង​ស្ពាន​ឆ្លងកាត់​ប្រឡាយ​ហា​ ស្ថិត​ក្នុង​ខណ្ឌមានជ័យ​ និង​ខណ្ឌ​ ដង្កោ​ដែល​ បច្ចុប្បន្ន​ មាន​សភាព​តូច​ចង្អៀត​ ទ្រុឌ​ ទ្រោម​ និង​ពុំ​អាច​ធ្វើ​ចរាចរ​រថយន្ត​ ធន់​ធំ​បាន​នោះ​ ទើប​សាលា​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​០៤​ ខែធ្នូ​ ឆ្នាំ​២០១៥​នេះ​ បាន​ចាប់​ ផ្តើម​បើក​ការដ្ឋាន​ស្ថាបនា​ជា​ផ្លូវការ​ឡើង​វិញ​។​

image

​លោក​ សាំ​ ពិសិដ្ឋ​ ប្រធាន​មន្ទីរ​ សាធារណៈការ​ ក្រុង​ បាន​បញ្ជាក់​ថា​៖​ ស្ពាន​ឆ្លង​ប្រឡាយ​ហា​បច្ចុប្បន្ន​ ជា​ស្ពានដែក​តូច​ មាន​ទទឹង​ត្រឹមតែ​៥​ម៉ែត្រ​ ដែល​ត្រូវ​ស្ថាបនា​ឡើង​វិញ​ ដោយ​ធ្វើការ​ ពង្រីក​ ទទឹង​១៣​ម៉ែត្រ​កន្លះ​បណ្តោយ​ប្រវែង​២៤​ម៉ែត្រ​ និង​ស្ពាន​ឆ្លងកាត់​ប្រឡាយ​ ហា​បច្ចុប្បន្ន​មាន​ទទឹង​៨​ម៉ែត្រ​ ក៏​ត្រូវ​ពង្រីក​ទទឹង​ចំនួន​១៣​ម៉ែត្រ​កន្លះ​ បណ្តោយ​ ប្រវែង​១៥​ម៉ែត្រ​ ។​ ស្ពាន​ទាំង​២​នេះ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ដោះស្រាយ​ ចរាចរ​ពី​ផ្លូវ​លេខ​៣៧១​មក​តំបន់​ចំការ​ដូង​ ក៏​ដូច​ជា​ចរាចរ​ឆ្ពោះទៅ​ទីក្រុង​តាម​ខ្មៅ​ ផ្លូវជាតិ​លេខ​២​ និង​ផ្លូវជាតិ​លេខ​៣​។​

​លោក​ ប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា​៖​ បច្ចុប្បន្ន​នេះ​ សាលា​រាជធានី​ភ្នំពេញ​ បាន​គិត​ គូ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ចរាចរ​ និង​សម្រួល​ដល់​ការ​ធ្វើ​ ដំណើរ​ទៅ​មក​របស់​ប្រជាពលរដ្ឋ​ទូទៅ​ ដោយ​ការ​ស្ថាបនា​ផ្លូវ​សំខាន់ៗ​ជា​ច្រើន​ ខ្សែ​ និង​ស្ពាន​ឆ្ង​ង​កាត់​តំបន់​ ក៏​ដូច​ជា​ស្ពាន​អាកាស​ផង​ដែរ​ ។​ លោក​បន្ដ​ថា​៖​ សមិទ្ធិ​ផល​ទាំងនេះ​ គឺ​វា​មិនមែន​កើតឡើង​ពី​ការ​ស្រមោល​ ស្រមៃ​ដែល​ធ្វើ​ អោយ​តែ​ បាន​នោះ​ទេ​ ប៉ុន្តែ​វា​គឺជា​សមិទ្ធិ​ផល​និង​សកម្មភាព​មួយ​ដ៏​ ច្បាស់លាស់​ និង​អនុវត្ត​ដ៏​ម៉ត់ចត់​ទៅ​តាម​ផែនការមេ​របស់​សាលា​រាជធានី​ភ្នំពេញ​លើ​ទំហំ​ផ្ទៃដី​សរុប​៨៧៦​គីឡូ​ម៉ែត្រការ៉េ​ដែល​អនុម័ត​ដោយ​ទីស្តីការ​គ​ណះ​រដ្ឋមន្ត្រី​នា​ពេល​ខាង​មុខ​។​ ឆ្លៀត​ក្នុង​ឪ​កាស​នោះ​ លោក​ក៏​បាន​ឆ្លើយ​បំភ្លឺ​ទៅ​នឹង​ពាក្យ​រិះគន់​ខ្លះៗ​ របស់​មជ្ឈដ្ឋាន​ទូទៅ​ ដែល​ផ្តោត​សំខាន់​ទៅ​លើ​ការ​ស្ថាបនា​ផ្លូវថ្នល់​របស់​ក្រុមហ៊ុន​ ពុំ​មានគុណ​ភាព​ ទើប​ធ្វើ​អោយ​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​ឆាប់​ខូច​ ប៉ុន្តែ​ លោក​ចាត់​ទុក​ថា​ ការ​រិះគន់​នេះ​ត្រឹមត្រូវ​តែ​មួយ​ផ្នែក​តូច​តែ​ប៉ុណ្ណោះ​ អ្វី​ដែល​សំខាន់​នោះ​ គឺ​ការ​ដឹក​ជញ្ជូន​របស់​រថយន្ត​ធន់​ធំ​លើស​ចំណុះ​ ឧទាហរណ៍​ ផ្លូវ​ដែល​អាច​ទ្រទ្រង់​ ចំណុះ​តែ​២៥​តោន​ បែរជា​រថយន្ត​ដឹក​រហូត​៥០​តោន​ និង​មាន​ឡាន​ខ្លះ​ទៀត​ដឹក​ រហូត​ដល់​១០៤​តោន​ឯណោះ​ ។​ ដូចនេះ​ផ្លូវ​ទាំងនោះ​ ពិតជា​មិន​អាច​ទ្រាំទ្រ​ជា​ មួយ​នឹង​ស្ថានភាព​នេះ​បាន​ទេ​។​

​ជាមួយនឹង​ការ​បើក​ការដ្ឋាន​នេះ​ដែរ​ លោក​ក៏​បាន​អំពាវនាវ​ដល់​ប្រជា​ ពលរដ្ឋ​ទាំងអស់​បញ្ឈប់​ការ​រំលោភ​បំពាន​បឹង​ប្រឡាយ​ដែល​ជា​សម្បត្តិ​សា​ធារ​ណះ​ ជា​ពិសេស​ប្រឡាយ​ដែល​អម​បណ្តោយ​ផ្លូវ​៣៧១​នេះ​ ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ក្រុម​ខិលខូច​មួយ​ចំនួន​រំលោភ​ស្ទើរ​ទាំងស្រុង​ទៅ​ហើយ​ ។​ ប៉ុន្តែ​នៅ​ចំពោះ​ ទិស​ដៅ​នា​ពេល​ខាង​មុខ​ លោក​បាន​ណែនាំ​អោយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ ប្រមូលផ្តុំ​គ្នា​ដើម្បី​សិក្សា​អោយ​បាន​ច្បាស់លាស់​ពី​ការ​រំលោភ​បំពាន​និង​កំណត់​ ទុក​ទំហំ​ប្រឡាយ​អោយ​បាន​ច្បាស់លាស់​ ងាយស្រួល​ស្ថាបនា​ផ្លូវ​អម​សងខាង​ ប្រឡាយ​នេះ​ដើម្បី​បង្ក​លក្ខ​ណះ​ងាយស្រួល​ដល់​គ្រឿងចក្រ​ចុះ​ស្តា​ប្រឡាយ​អោយ​បាន​ទៀងទាត់​បញ្ជៀ​សការ​កកស្ទះ​ប្រព័ន្ធ​បង្ហូរទឹក​ស្អុយ​និង​ដើម្បី​សណ្តាប់​ រៀបរយ​ សោភ័ណ​ភាព​រាជធានី​ភ្នំពេញ​ផង​ដែរ​ ៕​

image_1

image

...

ដោយ៖ សំរិត​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print