ករណី​ជនសង្ស័យ​ប្រុស​-​ស្រី​២​នាក់​វាយ​ប្លន់​ម៉ូតូ​នៅ​ជ្រោយចង្វា​គឺ​មាន​គម្រោង​ទុក​មុន

ចែករំលែក៖

​ភ្នំពេញ​៖​ ករណី​ជនសង្ស័យ​ប្រុស​-​ស្រី​២​នាក់​វាយ​សម្លាប់​យុវជន​ម្នាក់​ប្លន់​យក​ម៉ូតូ​កាលពី​រំលង​អធ្រាត្រ​ឆ្លង​ចូល​ថ្ងៃ​ទី​៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ដី​ឡូត៍​មួយ​កន្លែង​ក្បែ​ង​រង្វង់​មូល​ស្ពាន​ជ្រោយចង្វា​ថ្មី​ ស្ថិត​ក្នុងភូមិ​ដើ​គរ​ ផ្លូវជាតិ​លេខ​៦​ សង្កាត់​-​ខណ្ឌ​ជ្រោយចង្វា​ នោះ​គឺ​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​បាន​រៀប​គម្រោង​រួច​ស្រេច​ ដោយ​ខាង​ប្រុស​បាន​ឲ្យ​ខាង​ស្រី​ទាក់​ម៉ូយ​ទៅ​រួមរក្ស​ ពេល​ទៅ​ដល់​ចំណុច​វាល​ស្មាច់​ និង​មានព្រៃ​ត្រែង​ផង​ ក៏​វាយ​សម្លាប់​ប្លន់​យក​ម៉ូតូ​តែ​ម្ដង​។​ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​នោះ​យក​ទៅ​សាកសួរ​ពាក់ព័ន្ធ​ករណី​នេះ​។​

FullSizeRender

​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ជ្រោយចង្វា​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​នៅ​មិន​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​ គ្រាន់តែ​ដឹង​ថា​ជន​រង​គ្រោះ​ពាក់​អាវដៃវែង​ពណ៌​ផ្កាឈូក​ ស្លៀកខោ​ខូ​វ​ប៊​យ​ពណ៌​ខៀវ​ ហើយ​ម៉ូតូ​ជន​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ ស៊េរី​ឆ្នាំ​២០១៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ព្រៃវែង​ 1G-4092​។​ រីឯ​ជនសង្ស័យ​ប្រុស​-​ស្រី​ ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ​ធឿ​ន​ គី​ម​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ជា​សន្តិសុខ​ក្រុមហ៊ុន​ ISA​ មានស្រុក​កំណើត​នៅ​ភូមិ​សា​ម្កាក់​ ឃុំ​អូ​តា​ប៉ោង​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​មានឈ្មោះ​ហួច​ ស្រីរ​ត្ន័​ អាយុ​១៩​ឆ្នាំ​ រស​ន់​ផ្ទះ​ជួល​ស្ថិត​នៅ​ក្នុងភូមិ​ឫស្សី​ សង្កាត់​ស្ទឹង​មាន​ ខណ្ឌមានជ័យ​ មុខរបរ​អ៊ុតសក់​ និង​ជា​អ្នក​រត់​តុ​នៅ​ភោ​ជនី​ដ្ឋា​ន​ផង​ដែរ​។​

​សមត្ថកិច្ច​នគរបាល​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ មុន​ពេល​កើតហេតុ​នារី​ជា​ជនសង្ស័យ​នោះ​បាន​រៀបចំ​គម្រោង​ប្លន់​រួច​ជា​ស្រេច​ហើយ​ ដោយ​បាន​ហៅ​ឲ្យ​ជន​រង​គ្រោះ​ឌុ​ប​នាង​ពី​ម្ដុំ​ស្ទឹង​មាន​ជ័យ​ ដើម្បី​ទៅ​រួម​ភេទ​នៅ​ក្បែរ​ចំណុច​កើតហេតុ​ខាងលើ​។​ ខណ​:​ទៅ​ដល់ទី​តាំង​កើតហេតុ​នោះ​ ក៏​មាន​ជនសង្ស័យ​ជា​សន្តិសុខ​ ដែល​នៅ​ចាំ​កន្លែង​កើតហេតុ​ ហើយ​នារី​សង្ស័យ​បាន​ឲ្យ​ជន​រង​គ្រោះ​ឈប់​ម៉ូតូ​ ហើយ​ដើរ​ចូល​ទៅ​បត់ជើង​ ភ្លាម​នោះ​នារី​ជា​ជនសង្ស័យ​បាន​ស្រែ​កថា​ជន​រង​គ្រោះ​ចាប់ខ្លួន​រំលោភ​ ហើយ​ក៏​ជនសង្ស័យ​ជា​សន្តិសុខ​ចេញ​មក​វាយ​សម្លាប់​ជន​រង​គ្រោះ​ប្លន់​យក​ម៉ូតូ​តែ​ម្ដង​។​

ក្រោយ​ធ្វើ​សកម្មភាព​រួច​ចេញ​មក​ក្រៅ​ក៏​ជួប​សមត្ថកិច្ច​ល្បាត​ឃើញ​ពួក​គេ​ប្រឡាក់​សុទ្ធតែ​ឈាម​ ទើប​ឃាត់ខ្លួន​សួរនាំ​ពេល​នោះ​ស្ត្រី​សង្ស័យ​ថា​ ជន​រង​គ្រោះ​ចាប់រំលោភ​នាង​ ទើប​វាយ​សន្លប់​តែ​ម្ដង​។​ សមត្ថកិច្ច​បាន​បញ្ជាក់​ថា​នៅ​ក្នុង​ករណី​នេះ​គឺ​មាន​ជនសង្ស័យ​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​។​

​លុះ​ព្រឹក​ឡើង​សមត្ថកិច្ច​ជំនាញ​បាន​ពិនិត្យ​សាកសព​នៅ​កន្លែង​កើតហេតុ​រួច​បាន​យក​ទៅ​តម្កល់​នៅ​វត្ត​ប្រជុំ​សារ​គរ​ ៕​

FullSizeRender(3)

FullSizeRender(1)

IMG_6275

FullSizeRender(2)

IMG_6277

IMG_6276

...

ដោយ៖ ជ្រោយ​ពេជ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print