ពីរ​នាក់​ប្តី​ប្រពន្ធ​ជិះ​ម៉ូតូឌុប​គ្នា​បោះពួយ​បុក​ដើម​ម្ខុ​ប​បណ្តាល​ឲ្យ​បុរស​ជា​ប្តី​ស្លាប់​ ស្ត្រី​ជ​ជា​ប្រពន្ធ​របួសធ្ងន់

ចែករំលែក៖

​ខេត្តកណ្តាល៖​ បុរស​ស្ត្រី​ពីរ​នាក់​ប្តី​ប្រពន្ធ​ជិះ​ម៉ូតូឌុប​គ្នា​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​លេខ​៣៨០​បណ្តាល​ឲ្យ​ជ្រុល​ចង្កូត​ទៅ​បុក​ដើម​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​ពេញ​មួយ​ទំហឹង​ ធ្វើ​ឲ្យ​បុរស​ជា​ប្តី​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ រីឯ​ស្ត្រី​ជា​ប្រពន្ធ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ​ ។​

IMG-20151204-WA0010

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​ខ្លួនឯង​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០​និង​១០​នាទី​ ថ្ងៃ​ទី​០៣​ ខែធ្នូ​ ឆ្នាំ​២០១៥​ លើ​កំណាត់​ផ្លូវ​លេខ​៣៨០​ ស្ថិត​ក្នុងភូមិ​ព្រែក​តា​បែន​ ឃុំ​ព្រះ​ប្រសប់​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​ ។​

​មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​ខ្សាច់កណ្តាល​បាន​ឲ្យ​ដឹង​ថា​ បុរស​ជា​ប្តី​ស្លាប់​បាត់បង់​ជីវិត​នោះ​មានឈ្មោះ​ ធី​ រ៉ា​វី​ អាយុ​២០​ឆ្នាំ​ រីឯ​ស្ត្រី​ជា​ប្រពន្ធ​រង​របួសធ្ងន់​នោះ​មានឈ្មោះ​ ចាន់​ ណា​ អាយុ​១៨​ឆ្នាំ​ ។​ ទាំង​២​នាក់​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​តា​បែន​ ឃុំ​ព្រះ​ប្រសប់​ ស្រុក​ខ្សាច់កណ្តាល​ ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ូ​គី​ស្មាស់​វី​ ធុន​សេ​១១០​ ពណ៌​សលាយ​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AR-4085​ ។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​សាក្សី​បានឃើញ​ជន​រង​គ្រោះ​ពីរ​នាក់​ប្តី​ប្រពន្ធ​ខាងលើ​នេះ​ជិះ​ម៉ូតូឌុប​គ្នា​ចេញពីផ្ទះ​ឆ្ពោះទៅ​ទិស​ខាងជើង​ ដោយ​បុរស​ជា​ប្តី​ជា​អ្នកបើកបរ​ម៉ូតូ​ ។​ក្រោយ​ពី​ចេញពីផ្ទះ​បាត់​ជា​ច្រើន​ម៉ោង​គេ​បានឃើញ​បុរស​ជា​ប្តី​បើក​ម៉ូតូឌុប​ស្ត្រី​ជា​ប្រពន្ធ​ត្រឡប់​មក​ពី​ទិស​ខាងជើង​វិញ​ ដោយ​ល្បឿន​លឿន​ ខណៈ​ជិះ​ជិត​ដល់​ផ្ទះ​ទៅ​ហើយ​នោះ​ម៉ូតូ​បាន​រេ​ចង្កូត​ទៅ​ស្តាំ​ដៃ​ធ្លាក់​ចិ​ញ្ចើ​ផ្លូវ​បុក​ជាមួយ​ដើម​ម្ខុ​ប​មួយ​ដើម​ពេញ​មួយ​ទំហឹង​ បណ្តាល​ឲ្យ​បុរស​ជា​ប្តី​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​កើតហេតុ​ រីឯ​ស្ត្រី​ជា​ប្រពន្ធ​រង​របួសធ្ងន់​ ។​

​បច្ចុប្បន្ន​ស្ត្រី​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​រង​របួស​ នៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ​ រីឯ​សាកសព​បុរស​ជា​ប្តី​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

IMG-20151204-WA0012

IMG-20151204-WA0013

...

ដោយ៖ ស្អាង​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print