អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​ ថ្លែង​ការណ៍​ឆ្លេីយតប​នឹង​ Human Rights Watch ដែលប្រឌិត​វាយ​ប្រហារ​​​និង​ប្រមាថ​នាយឧត្តមសេនីយ៍​ សៅ​ សុខា​

ចែករំលែក៖

ភ្នំពេញ​៖​ការិយាល័យ​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ នៅ​ថ្ងៃទី​២១​ ខែ​ធ្នូ​ នេះ​ ដោយ​សម្តែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ Human Rights Watch ដែលប្រឌិត​វាយ​ប្រហារ​​​និង​ប្រមាថ​នាយឧត្តមសេនីយ៍​ សៅ​ សុខា​ ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ ។

សេចក្តី​ថ្លែង​ការណ៍​ បញ្ជាក់​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ សម្តែង​ក្តី​សោកស្ដាយ​យ៉ាង​ខ្លាំង​ ចំពោះ​បុគ្គល​ដែល​មិន​ស៊ីវិល័យ​ ដោយ​តាំង​ខ្លួន​ឯង​ជា​តម្រួត​អន្តរជាតិ​ និង​ មាន​និន្នាការ​នយោបាយ​ចក្រពត្តិ​ទាក់ទង​ទៅ​នឹង​សិទ្ធិមនុស្ស​ ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ Human Rights Watch​ បាន​លេីក​ឡេីង​ ជា​ការ​ប្រឌិត​វាយប្រហារ​ និង​ ប្រមាថ​បំពាន​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​នាយឧត្តមសេនីយ៍​ សៅ​ សុខា​ Football Federation of Cambodia និង​ ជា​ស្ថាបនិក ស្ម័គ្រចិត្ត​ ដែល​បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ ក៏​ដូចជា​ពេលវេលា​ដ៏​មាន​តម្លៃ​ ក្នុង​ការ​រៀបចំ​ និង​ ធ្វើឱ្យ​ដំណេីរ​ការ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ នេះ​ឱ្យ​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​ ។

អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​ ចាត់​ទុក​ថា​ ការ​លេីក​ឡេីង​របស់​ Human Rights Watch​ គឺ​ ជា​ការ​ធ្វើ​យុទ្ធនាការ​បែប​វិទ្ធង្សនា​ ប្រឆាំង​នឹង​ចលនា​យុវជន​ខ្មែរ​ទាំងអស់​ ក្នុង​វិស័យ​កីឡា​តែ​ប៉ុណ្ណោះ​ ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print