តុលាការសម្រេចឃុំខ្លួនបុរសម្នាក់ ក្រោយធ្វើសកម្មភាពយកដៃស្ទាបប្រដាប់ភេទក្មេងស្រី

ចែករំលែក៖

ខេត្តកំពង់ចាម ៖ លោក សួន សំណាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម បានសម្រេចចេញដីកា បង្គាប់ឱ្យឃុំខ្លួនបុរសម្នាក់ឈ្មោះ ឈឹម ពៅវុទ្ធា ភេទប្រុស អាយុ៤៤ឆ្នាំ ពីបទអំពើអាសប្រឆាំងនឹងអនីតិជន អាយុក្រោម១៥ឆ្នាំ បន្ទាប់ពីនគរបាលចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។

បុរសដែលប្រព្រឹត្តអំពើអាសប្រឆាំងនឹងអនីតិជនអាយុក្រោម១៥ឆ្នាំ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាមឃាត់ខ្លួនកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ បញ្ជូនទៅតុលាការ ហើយត្រូវបានលោក សួន សំណាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ចេញដីកាបង្គាប់ឱ្យឃុំខ្លួនលេខ៧៤២ ត.ព្រ ចុះថ្ងៃទី២១-១២- ២០១៨ ពីបទអំពើអាសប្រឆាំងនឹងអនីតិជនអាយុក្រោម១៥ឆ្នាំ ប្រព្រឹត្តនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ ចាម ខេត្តកំពង់ចាម កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ។

សូមរំឭកថា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ឈ្មោះ ឈឹម ពៅវុទ្ធា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ នៅ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម បានធ្វើសម្មភាពអោបថើប ដោយប្រើប្រាស់ដៃលូកស្ទាបប្រដាប់ភេទជាកុមារីអាយុ៩ឆ្នាំ ។ ក្រោយពីទទួលបានពាក្យបណ្តឹងពីអាណាព្យាបាលរួចភ្លាម កម្លាំងអធិការដ្ឋាន នគរបាលក្រុងកំពង់ចាម បានចុះធ្វើការស្រាវជ្រាវស៊ើបអង្កេត និង ឃាត់ខ្លួនឈ្មោះ ឈឹម ពៅវុទ្ធា ដើម្បីកសាង សំណុំរឿងបញ្ជូនមកសាលាដំបូងខេត្តកំពង់ចាម ចាត់ការតាមនីតិវិធី ។

បច្ចុប្បន្នជនជាប់ចោទ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញនេះ តាមបញ្ញត្តិច្បាប់មាត្រា៤៣ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើ អាជីវកម្មផ្លូវភេទ ៕ ដោយ ៖ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print