គួរឲ្យរន្ធត់!! អ្នកបើកបររថយន្តក្រឡុកសុីម៉ង់ត៍កៀរនិងកិនអ្នកបើកម៉ូតូ ម្នាក់ស្លាប់ និងម្នាក់ទៀតររបួស

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនិងធ្វើឲ្យយុវជនម្នាក់បានបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនិងកន្លែងយ៉ាងអាណោចអធម៌ និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីត្រូវបានរថយន្តក្រឡុកសុីម៉ង់ត៍មួយគ្រឿងបើកគៀរនិងកិន ខណះជនរងគ្រោះជិះម៉ូតូចេញពីផ្ទះមិត្តភក្តិត្រឡប់ទៅកន្លែងស្នាក់នៅវិញ កាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខសាលាបឋមសិក្សា ហ៊ុន នាង ទួលទំពូង២ តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន ។
ជនរងគ្រោះជាម្ចាស់ម៉ូតូ (ស្លាប់)មានឈ្មោះ សុខ សុីណាត ហៅប៊ូន ភេទប្រុស អាយុ១៨ឆ្នាំ មុរបរធ្វើការសំណង់ ស្នាក់នៅម្តុំបូរីរុងរឿង ខណ្ឌជ្រោយចង្វារ មានស្រុកកំណើត ភូមិត្រពាំងកណ្តុរ ឃុំចក ស្រុកអូរាំងឪ ខេត្តត្បូង​ឃ្មុំ។  ចំណែកយុវជនម្នាក់ទៀតរងរបួសស្រាល អ្នករួមដំណើរពីក្រោយមានឈ្មោះ ហុក ហេង ភេទប្រុស អាយុ១៨​ឆ្នាំមុខរបរកម្មករសំណង ស្នាក់នៅជាមួយគ្នា​ មានស្រុកកំណើត នៅភូមិ ឃុំជាមួយគ្នា។ អ្នកទាំងពីរជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខត្បូងឃ្មុំ1F-9180  ។
តាមសម្ដីជនរងគ្រោះម្នាក់ដែលរងរបួសស្រាលបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគេទាំងពីរនាក់បានទៅលេងផ្ទះមិត្តភក្តិនៅម្តុំលូប្រាំរួចបានហូបចុកជាមួយគ្នាបន្តិចបន្តួច លុះនាំគ្នាហូបចុករួចហើយក៍បាននាំគ្នាទៅកន្លែងស្នាក់នៅវិញដោយធ្វើដំណើរតាមបណ្តោយផ្កូវ២៧១ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើក៍មានរថយន្តក្រឡុកសុីម៉ង់ត៍មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ5A-2181ធ្វើដំណើរមកពីក្រោយហើយបានគៀរម៉ូតូរបស់ពួកគេបណ្តាលឲ្យដួលរួចកិនមិត្តភក្តិរបស់គេម្នាក់ជាអ្នកឌុបបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអធម៌ ចំណែករូបគេខ្ទាតចេញឆ្ងាយរងរបួសស្រាល។ ក្នុងនោះដែរតៃកុងរថយន្តបង្កបានឈប់ ហើយទុករថយន្តចោលនិងរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរួចក៏ដឹកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លារងចាំប្រគល់ជូនសាច់យកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print