ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ឆបោក​ម៉ូតូ​មិត្តភក្តិ​យក​ទៅ​បញ្ចាំ​

ចែករំលែក៖

​ខេត្តកណ្តាល៖​ ក្រុម​គ្រួ​សារបាន​សម្រេចចិត្ត​ចាប់ខ្លួន​សមាជិក​របស់​ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ស្រុក​ពញាឮ​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ បន្ទាប់​ពី​បានដឹង​ថា​សមាជិកគ្រួសារ​របស់​ខ្លួន​ធ្វើ​សកម្មភាព​ឆបោក​យក​ម៉ូតូ​មិត្ត​ភ័​ក្រ​មួយ​គ្រឿង​ទៅ​ដាក់បញ្ចាំ​នៅ​រា​ធានី​ភ្នំពេញ​ ។​

IMG-20151204-WA0018

​ជនសង្ស័យ​ឈ្មោះ​ចាន់​ វុ​ទ្ធី​ហៅ​ចំ​រិ​ត​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​មុខរបរ​មិន​ពិតប្រាកដ​ទីលំនៅ​ក្នុងភូមិ​កំពង់​អុស​ឃុំ​កំពង់​អុស​ ស្រុក​ពញាឮ​ខេត្តកណ្ដាល​ត្រូវ​បាន​ក្រុម​គ្រួសារ​ចាប់ខ្លួន​បាន​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ​ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​៣​ ខែធ្នូ​ ឆ្នាំ​២០១៥​ ។​ ចំណែកឯ​ជន​រង​គ្រោះ​ឈ្មោះ​មាន​ សិទ្ធ​ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​មាន​ទីលំនៅ​ក្នុងភូមិ​កំពង់​អុស​ឃុំ​កំពង់​អុស​ ស្រុក​ពញា​ឮជា​មិត្ត​ភ័​ក្រ​ជនសង្ស័យ​និង​ជា​ម្ចាស់​ម៉ូតូ​ម៉ាក​YAMAHA​ SZ​ ស៊េរី​ឆ្នាំ​២០១៥​ ពណ៌​ខ្មៅ​លាយ​ក្រហម​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CO-3222​ មាន​លេខ​តួ​1PG​ 001​ 200-​លេខ​ម៉ាស៊ីន​ME11PG​ 066E2001178​ ។​

​មន្ត្រី​នគរបាល​ស្រុក​ពញាឮ​បាន​ឲ្យ​ដឹង​ថា​នៅ​វេលា​ម៉ោង​១៤​ និង​៣០​នាទី​ ថ្ងៃ​ទី​២​ ខែធ្នូ​ ឆ្នាំ​២០១៥​ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ខ្ចី​ម៉ូតូ​ជន​រង​គ្រោះ​ដែល​ត្រូវជា​មិត្ត​ភ័​ក្រ​នឹង​គ្នា​ជិះ​ ដោយ​ប្រាប់​ថា​ទៅ​បត់ជើងធំ​នៅផ្ទះ​របស់​ឈ្មោះ​សៅ​យុំ​ ។​ ពេល​នោះ​ជន​រង​គ្រោះ​ក៏​បាន​យល់ព្រម​ប្រគល់​ម៉ូតូ​ឲ្យ​ហើយ​ជនសង្ស័យ​ក៏​បាន​បញ្ឆេះ​ម៉ូតូ​ជិះ​ចេញពីផ្ទះ​របស់​ឈ្មោះ​ហ៊ុ​ច​ចំរើន​នៅ​ភូមិ​កំពង់​អុស​ឃុំ​កំពង់​អុស​បាត់​ទៅ​។​ បន្ទាប់​ពី​ជិះ​ម៉ូតូ​ទៅ​បាត់​ជា​ច្រើន​ម៉ោង​មិនឃើញ​ជនសង្ស័យ​ជិះ​ត្រឡប់​ទៅ​វិញ​ហើយ​ទាក់ទង​មិន​បាន​ទៀត​នោះ​ ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​បាន​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​នៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​និង​បាន​ទៅ​ប្រាប់​ក្រុម​គ្រួសារ​ជនសង្ស័យ​ឲ្យ​ជួយ​តាម​រក​ ។​

​លុះ​មក​ដល់​ថ្ងៃ​ទី​៣​ ខែ​ឆ្នាំ​ដដែល​វេលា​ប្រមាណ​១០​ព្រឹក​ក្រុម​គ្រួសារ​បាន​តាម​រក​ជនសង្ស័យ​ឃើញ​នៅ​ម្តុំ​ខណ្ឌ​ឬ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ូលិស​តែ​ម្តង​ ។​ ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆបោក​យក​ម៉ូតូ​មិត្ត​ភ័​ក្រ​ទៅ​ដាក់បញ្ចាំ​ប្រាកដ​មែន​ ៕​

...

ដោយ៖ ស្អាង​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print