រថយន្ដ​តាក់ស៊ី​នៅ​ស្រុក​ព្រៃ​នប់​បុក​ ជាមួយ​រថយន្ដ​កុងតឺន័រ​របួសស្រាល​ម្នាក់​

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ​៖​ រថយន្ដ​តាក់ស៊ី​នៅ​ ចំណត​ស្រុក​ព្រៃ​នប់​បាន​បុក​ជាមួយនឹង​ រថយន្ដ​កុងតឺន័រ​សណ្ដោង​កន្ទុយ​តែ​ពុំ​មាន​ អ្នក​ស្លាប់​នោះ​ទេ​ គ្រាន់តែ​រង​របួស​អ្នក​ បើកបរ​រថយន្ដ​តាក់ស៊ី​ម្នាក់​តិចតួច​ ប៉ុណ្ណោះ​ ។​

IMG-20151204-WA0001 (1)

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថ​ យន្ដ​តាក់ស៊ី​នឹង​រថយន្ដ​កុងតឺន័រ​នេះ​បាន​ កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ ថ្ងៃ​ទី​៣​ ខែធ្នូ​*​ ឆ្នាំ​២០១៥​ នៅ​លើ​ផ្លូវជាតិ​ លេខ​៤​ ចំណុច​គីឡូម៉ែត្រ​លេខ​១៨១-១៨២​ ស្ថិត​ក្នុងភូមិ​-​ឃុំ​សំរុង​ ស្រុក​ព្រៃ​ នប់​ ខេត្ដ​ព្រះ​សីហ​នុ​ ។​

​នគរបាល​ស្រុក​ព្រៃ​នប់​បានឱ្យ​ដឹង​ថា​ រថយន្ដ​តាក់ស៊ី​ដែល​បាន​ប៉ះទង្គិច​ជាមួយ​ រថយន្ដ​កុងតឺន័រ​ម៉ាក​កាម​រី​ ពណ៌​ស​ ពាក់​ ស្លាក​លេខ​ភ្នំពេញ​ 2F-4715​ បើកបរ​ ដោយ​បុរស​ម្នាក់​ឈ្មោះ​ អ៊ុយ​ ម៉េ​ង​លី​ អាយុ​៣១​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​អូរ​ចំណារ​ ឃុំ​អូរ​ឧកញ៉ា​ហេង​ ស្រុក​ព្រៃ​នប់​ ខេត្ដ​ព្រះ​ សីហ​នុ​ ។​ រថយន្ដ​តាក់ស៊ី​នេះ​ធ្វើ​ដំណើរ​ ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​ខេត្ដ​ព្រះ​សីហ​នុ​ លុះ​មក​ដល់​ចំណុច​កើតហេតុ​បាន​បុក​ រថយន្ដ​កែ​ច្នៃ​ដឹកឈើ​ក្នុង​ទិស​ដៅ​ស្របគ្នា​ រួច​ក៏​រេ​ចង្កូត​ទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត​ បុក​រថយន្ដ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​ស​ លាយ​ខៀវ​ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​ 3C-0204​ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ ។​

​នគរបាល​បាន​បញ្ជាក់​ថា​ អ្នកបើកបរ​ រថយន្ដ​កុងតឺន័រ​ខាងលើ​ត្រូវ​បាន​គេ​ស្គាល់​ ឈ្មោះ​ ប៊ុ​ន​ រ៉ា​ន់​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ក្រាំង​ ឃុំ​ស្នោ​ ស្រុក​ព្រៃ​ កប្បាស​ ខេត្ដតាកែវ​ បាន​គេចខ្លួន​ពី​ កន្លែង​កើតហេតុ​ ។​

​នគរបាល​បញ្ជាក់​ថា​ អ្នកបើកបរ​ រថយន្ដ​តាក់ស៊ី​ឈ្មោះ​ អ៊ុយ​ ម៉េ​ង​លី​ បាន​ រង​របួសស្រាល​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យា​ បាល​នៅ​គ្លីនិក​ឯក​មួយ​នៅ​ម្ដុំ​វាល​រេញ​ ខណៈ​ដែល​រថយន្ដ​ទាំង​៣​គ្រឿង​សមត្ថកិច្ច​ បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​ នគរបាល​ស្រុក​ព្រៃ​នប់​រង់ចាំ​ដោះ​ជា​ ក្រោយ​ ៕​

IMG-20151204-WA0000

IMG-20151204-WA0002 (1)

IMG-20151204-WA0008

IMG-20151204-WA0007

IMG-20151204-WA0003 (1)

IMG-20151204-WA0005

...

ដោយ៖ ឆ្លាម​សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print