រយៈពេល​១​ឆ្នាំ​អាជ្ញាធរ​ថៃ​ចាប់​ឃាត់ខ្លួន​និង​បញ្ជូន​ពលករ​ខ្មែរ​ចំណាកស្រុក​ខុសច្បាប់​តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ជាង​៥​ម៉ឺន​នាក់​ ក្នុង​នោះ​តម្រួត​ថៃ​ចាប់​ដាក់គុក​៩០១​នាក់​

ចែករំលែក៖

​ខេត្តបន្ទាយមានជ័យ​៖​ គ្រាន់តែ​រយៈពេល​១​ឆ្នាំ​២០១៥​ពលករ​ខ្មែរ​ប្រុស​ស្រី​ដែល​បាន​ឆ្លង​ដែន​ខុសច្បាប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ឃាត់ខ្លួន​និង​ប​ញ្ចូ​ន​ត្រឡប់​ចូល​ស្រុក​ខ្មែរ​វិញ​តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​សរុប​៥៥.៦២៦​នាក់​(​ប្រាំ​ម៉ឺន​ ប្រាំ​ពាន់​ ប្រាំមួយ​រយ​ម្ភៃ​ប្រាំមួយ​នាក់​)​ក្នុង​ចំណោម​ពលករ​ខ្មែរ​ដែល​ត្រូវ​បាន​ចាប់​ប​ញ្ចូ​ន​មក​នោះ​មាន​ពលករ​៩០១​នាក់​ក៏​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ផង​នោះ​ទៀត​។​

2

នេះ​បើ​យោង​តាម​របាយការណ៍​របស់​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​បង្ហាញ​របាយ​ឱ្យ​ដឹង​នៅ​ប្រឹ​ក​ថ្ងៃ​ទី​៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ ។​ ការ​ឆ្លង​ដែន​ខុសច្បាប់​របស់​ពលករ​ខ្មែរ​ខាងលើ​ត្រូវ​គេ​មើលឃើញ​ថា​ ពួក​គាត់​លួច​ចាកចេញ​តាម​ច្រករបៀង​ និង​ច្រក​អន្តរជាតិ​ តាម​រយៈ​ការ​អូស​ទាញ​ពី​មេខ្យល់​ និង​ការ​ចាកចេញ​ដោយ​ខ្លួនឯង​ ។​

​សូម​បញ្ជាក់​ថា​ការ​ចាកចេញ​ឆ្លង​ដែន​ខុសច្បាប់​របស់​ពលករ​ខ្មេរ​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ ត្រូវ​គេ​មើលឃើញ​ថា​មានការ​ប្រឈម​ហានិភ័យ​ខ្ពស់​ទៅ​លើ​បញ្ហា​ចំពោះ​មុខ​ ដូច​ជា​ត្រូវ​បាន​ទាហាន​ថៃ​បាញ់​សម្លាប់​ចាប់​ដាក់គុក​ធ្វើ​ទារុណកម្ម​ ចាញ់បោក​មេខ្យល់​កេង​កម្លាំង​ពលកម្ម​ រង់​ការ​ចាញ់បោក​ ជួញដូរ​មនុស្ស​ទៅ​ប្រទេស​ទី​៣​ ពលករ​ស្ត្រី​រង​ការ​រំលោភ​បំពាន​ផ្លូវភេទ​និង​ការ​ជិះ​រថយន្ត​រត់គេច​ពី​តម្រួត​ថៃ​ ជួប​គ្រោះថ្នាក់​ចរាចរណ៍​ បណ្តាល​ឱ្យ​ស្លាប់​និង​រង​របួស​ជាដើម​នោះ​។​បញ្ហា​ប្រឈម​ទាំងនេះ​ កន្លង​មក​ត្រូវ​គេ​មើលឃើញ​ថា​ មាន​ពលករ​ខ្មែរ​មួយ​ចំនួន​បាន​ជួប​និង​កើត​ឡើងជា​បន្តបន្ទាប់​បែប​នោះ​រួច​មក​ហើយ​ផង​ដែរ​។​

​តាម​រយៈ​នៃ​ការ​បញ្ចៀស​បញ្ហា​ប្រឈម​ប្រកបដោយ​គ្រោះថ្នាក់​ខាងលើ​ការ​រិ​ត​បន្តឹង​ទៅ​លើ​វិធានការ​ប​ង្ក្រា​រ​ទប់ស្កាត់​ ត្រូវ​បាន​ដាក់​ចេញ​ ។​កន្លង​មក​គេ​ឃើញ​ថា​នគរបាល​ខេត្តបន្ទាយមានជ័យ​ ក្រោម​ការ​ដឹកនាំ​បញ្ជាប​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ ដោយ​បាន​ដាក់់​ចេញ​នូវ​ផែនការ​ដល់​កម្លាំង​ការិយាល័យ​ជំនាញ​ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ត្រូវ​ចុះ​សហការ​ជាមួយ​និង​នគរបាល​តាម​វរៈ​ការពារ​ព្រំ​ដេ​ន​គោក​ទាំង​៤​ ឈរជើង​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ​ និង​តាម​បណ្តា​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រុង​ទាំង​៩​ ត្រូវធ្វើ​យ៉ាងណា​ចុះ​ទប់ស្កាត់​និង​អប់រំ​ពលករ​ខ្មែរ​ បម្រុង​ចាកចេញ​ដោយ​ខុសច្បាប់​ឱ្យ​ពួក​គាត់​បង្វែ​មក​បំពេញបែបបទ​ចូល​ទៅ​ធ្វើ​ការងារ​នៅ​ក្នុង​ប្រទេស​ថៃ​ស្របច្បាប់​វិញ​។​គ្រាន់តែ​រយៈពេល​១​ឆ្នាំ​២០១៥​ នគរបាល​ខេត្តបន្ទាយមានជ័យ​ បាន​ទប់ស្កាត់​ពលករ​ខ្មែរ​បម្រុង​ទៅ​រក​ការងារ​ធ្វើ​ខុសច្បាប់​ចំនួន​៤១​លើក​សរុប​ពលករ​៧១១​នាក់​ក្នុង​នោះ​ស្រី​២៣៨​នាក់​ កុមារ​៧៤​នាក់​។​

​វិធានការ​រិ​ត​បន្តឹង​បង្ការ​ទប់ស្កាត់​ពី​សំណាក់​នគរបាល​ខេត្តបន្ទាយមានជ័យ​ត្រូវ​គេ​មើលឃើញ​ថា​នៅ​តែ​បន្ត​អនុវត្ត​ជា​ពិសេស​ការិយាល័យ​ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ខេត្ត​ រយៈពេល​២​ថ្ងៃ​ចុង​ក្រោយ​នេះ​ ធ្វើការ​ទប់ស្កាត់​ពលករ​ខ្មែរ​ប្រុស​ស្រី​ចំនួន​៣៨​នាក់​បន្ថែម​ទៀត​ ខណៈ​ដែល​ពលករ​ទាំងនោះ​ជិះ​រថយន្ត​៣​គ្រឿង​ចាក​ចេញពី​ខេត្តកំពង់ធំ​ កំពង់ឆ្នាំង​ និង​បន្ទាយ​មាន​ជ័យ​បម្រុង​ឆ្លង​ដែន​ខុសច្បាប់​ នៅ​ក្នុងភូមិ​សាស្ត្រ​ ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​ និង​ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ ។​ពលករ​ទាំង​៣៨​នាក់​ក៏​ត្រូវ​បាន​ដោះ​លែងឱ្យ​ត្រឡប់​ទៅ​ស្រុក​វិញ​ ក្រោយ​ពី​មានការ​អប់រំ​និង​ឱ្យធ្វើ​កិច្ចសន្យា​ប​ញ្ឆ​ប់​ការ​ឆ្លង​ដែន​ខុសច្បាប់​តទៅ​ទៀត​នោះ​៕​

3

1

...

ដោយ៖ សំ​ វិច្ឆិកា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print