ស្គាល់គ្នា​នៅ​ថ្ងៃ​បុណ្យអុំទូក​មក​គោះ​ទ្វារ​ចាប់រំលោភ​១​យប់​៣​ដង​ខាង​ស្រី​ប្ដឹង​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន

ចែករំលែក៖

​ក្រុង​ប៉ោយ​ប៉ែ​ត​៖​ នគរបាល​ក្រុង​ ប៉ោយ​ប៉ែ​ត​បាន​ឃាត់ខ្លួន​យុវជន​ជា​ បុគ្គលិក​កាស៊ីណូ​ហូ​លី​ដេ​ប៉ោយ​ប៉ែ​ត​ ម្នាក់​បញ្ជូន​ទៅ​តុលាការ​កាលពី​ព្រឹក​ថ្ងៃ​ ទី​៣​ ខែធ្នូ​ ឆ្នាំ​២០១៥​ យោង​តាម​ពាក្យ​ បណ្ដឹង​នារី​ម្នាក់​ដែល​បាន​ប្ដឹង​ចោទ​ជន​ សង្ស័យ​ថា​បាន​ចាប់រំលោភ​នាង​សម្រេច​១​យប់​៣​ង​ដង​ ។​

IMG-20151204-WA0028

​អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ លោក​ អ៊ុំ​ សុផល​ និយាយ​ថា​ តាម​ពាក្យ​ បណ្ដឹង​របស់​នាងរង​គ្រោះ​ឈ្មោះ​ ក​.​ស​ .​ណ​.​រ​.​ អាយុ​២៧​ឆ្នាំ​ កាលពី​ថ្ងៃ​ទី​២​ ខែធ្នូ​ ឆ្នាំ​២០១៥​ ប្ដឹង​ ចោទ​ទៅ​លើ​បុរស​ឈ្មោះ​ សុត​ សឿ​ អាយុ​ ២៤​ឆ្នាំ​ ជា​បុគ្គលិក​កាស៊ីណូ​ហូ​លី​ដេ​ផា​ លេស​ស្នាក់​នៅ​បន្ទប់​ជួល​ផ្សេង​គ្នា​នឹង​ផ្ទះសំណាក់​ខាងលើ​នេះ​ដែរ​ ។​

​នៅ​មុន​ពេល​កើតហេតុ​ជនសង្ស័យ​ បាន​មក​គោះ​ទ្វារ​បន្ទប់​របស់​នាង​ដើម្បី​សុំ​និយាយ​លេង​បន្ដិច​ក៏​បាន​រុញ​ទ្វារ​បាន​ ធ្វើ​ឱ្យ​នាង​ដួល​រួច​ធ្វើ​សកម្មភាព​ចាប់​ ដោះ​ខោអាវ​នាង​រួច​រំលោភ​រហូត​បាន​ សម្រេច​៣​ដង​ក្នុង​មួយ​យប់​ ។​

​លោក​អធិការ​បញ្ជាក់​ថា​ ក្រោយ​ពី​ ទទួល​បាន​ពាក្យបណ្ដឹង​នេះ​លោក​បាន​ ចាត់​ឱ្យ​កម្លាំង​នគរបាល​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ សុត​ សឿ​ មក​សាកសួរ​ ហើយ​ជនសង្ស័យ​បាន​ឆ្លើយ​ថា​គេ​មិន​ បាន​បង្ខំ​នាង​រំលោភ​ទេ​ តែ​ជា​ការ​ត្រូវ​ រ៉ូ​វ​គ្នា​ប៉ុណ្ណោះ​ ។​ ជនសង្ស័យ​បានឱ្យ​ដឹង​ ទៀត​ថា​ រូបគេ​ និង​នារី​ខាងលើ​នេះ​បាន​ ស្គាល់គ្នា​នៅ​ក្នុង​ឱកាស​ពិធីបុណ្យ​អុំទូក​ ហើយ​នៅ​យប់​កើតហេតុ​នោះ​រូបគេ​ពិត​ ជា​បាន​រួមរ័ក​ជាមួយនឹង​នាង​មួយ​យប់​៣​ ដង​ប្រាកដ​មែន​ ។​

​ទោះបីជា​ជនសង្ស័យ​ឆ្លើយ​បដិសេធ​ ដូច្នេះ​ក៏​ដោយ​ផ្អែក​តាម​ពាក្យបណ្ដឹង​នារី​ រង​គ្រោះ​សមត្ថកិច្ច​បាន​កសាង​សំណុំ​ រឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ដើម្បី​ ចោទប្រកាន់​តាម​ច្បាប់​ ៕​

...

ដោយ៖ វ​ណ្ណា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print