ឃាត់ខ្លួន​បុរស​ម្នាក់​លាក់​ទុក​អាវុធ​ កែ​ច្នៃ​និង​ឧបករណ៍​ឆក់​ត្រី​បញ្ជូន​ទៅ​ តុលាការ​

ចែករំលែក៖

​ខេត្ដកំពង់ធំ​៖​ នគរបាល​ខេត្ដកំពង់ធំ​ បាន​ចាប់​បញ្ជូន​បុរស​ម្នាក់​ទៅ​តុលាការ​ នៅ​រសៀល​ថ្ងៃ​ទី​៣​ ខែធ្នូ​ ឆ្នាំ​២០១៥​ បន្ទាប់​ពី​រក​ឃើញ​អាវុធ​កែ​ច្នៃ​២​ដើម​និង​ ឧបករណ៍​ឆក់​ត្រី​នៅ​ក្នុងផ្ទះ​កាលពី​ថ្ងៃ​ទី​២​ ខែធ្នូ​ ឆ្នាំ​២០១៥​ ។​

IMG-20151204-WA0036

​លោក​វរសេនីយ៍ត្រី​ នួន​ គំនិត​ អ​ធិ​ ការ​រង​ស្រុក​សណ្ដាន់​បានឱ្យ​ដឹង​ថា​ ជន​ សង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​ឈ្មោះ​ វង​ វ៉​ន​ ភេទ​ប្រុស​ អាយុ​៦០​ឆ្នាំ​ មានស្រុក​កំ​ ណើ​ត​នៅ​ស្រុក​ខ្សាច់កណ្ដាល​ ខេ​ត្ដក​ ណ្ដា​ល​ បច្ចុប្បន្ន​មក​រស់នៅ​ភូមិ​ថ្មី​ ឃុំ​*​ដង​ កាំបិត​ ស្រុក​សណ្ដាន់​ ខេត្ដកំពង់ធំ​ ។​

​នគរបាល​ស្រុក​សណ្ដាន់​បាន​បញ្ជាក់​ ថា​ មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ នេះ​ដោយសារ​សមត្ថកិច្ច​បាន​សង្ស័យ​ថា​ បុរស​រូប​នេះ​មាន​លាក់​ទុក​អាវុធ​ដោយ​ ខុសច្បាប់​និង​ចេញ​ធ្វើ​សកម្មភាព​បរ​ បាញ់​សត្វ​ក៏​ដូច​ជា​ឆក់​ត្រី​ជាដើម​ ។​ នៅ​*​ពេល​នោះ​សមត្ថកិច្ច​ក៏​បាន​សម្រេច​ឆែក​ ឆេរ​ផ្ទះ​ជនសង្ស័យ​បន្ទាប់​ពី​សុំ​ការ​អនុ​ ញ្ញាតិ​របស់​ព្រះរាជអាជ្ញារ​អម​សាលា​ ដំបូង​ខេត្ដ​ ។​ នៅ​ពេល​ដែល​សមត្ថកិច្ច​ ឆែកឆេរ​បាន​រក​ឃើញ​អាវុធ​កែ​ច្នៃ​ដាក់​ រំសេវ​បាញ់​ចំនួន​២​ដើម​និង​ឧបករណ៍​ឆក់​ ត្រី​ផង​ដែរ​ ។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ បាន​ប្រាប់​ថា​ អាវុធ​កែ​ច្នៃ​២​ដើម​ខាងលើ​ នេះ​រូប​គាត់​បាន​ទិញ​ពី​គេ​ទុក​សម្រាប់​ បាញ់​សត្វ​ តែ​ចំពោះ​ឧបករណ៍​ឆក់​ត្រី​ នោះ​វិញ​ជា​របស់​គាត់​ដែល​បាន​កែ​ច្នៃ​ ឡើង​ ។​

​ផ្អែក​តាម​ចម្លើយ​និង​ភស្ដុ​តាង​អាវុធ​ កែ​ច្នៃ​ព្រមទាំង​ឧបករណ៍​ឆក់​ត្រី​ដែល​ ច្បាប់​ហាមឃាត់​សមត្ថកិច្ច​បាន​កសាង​ សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ខាងលើ​នេះ​ ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​៣​ ខែធ្នូ​ ដើម្បី​ចាត់ការ​តាម​ច្បាប់​ ៕​

IMG-20151204-WA0037

IMG-20151204-WA0035

...

ដោយ៖ ប៊ុ​ន​ រិ​ទ្ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print